CAMBO REPORT

Popup Advertising5 seconds

ទស្សនា​វីដេអូ​នៃ​ការ​លេង​ហ្គេម Marvel’s Avengers កាល​ពី​ព្រឹត្តិការណ៍ Gamescom 2019 កន្លង​ផុត​ទៅ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីព្រឹត្តិការណ៍ Gamescom 2019 នៅទីក្រុងខឹឡូនប្រទេសអាល្លឺម៉ង់ កន្លងផុតទៅនេះ ក្រុមហ៊ុនបង្កើតហ្គេម Square Enix និង Crystal Dynamics បានបញ្ចេញនូវវីដេអូ Gameplay នៃហ្គេម Marvel’s Avengers ដែលមានរយៈពេលយ៉ាងវែង រហូតដល់ទៅជិត 19 នាទីឯណោះ។ ចំណែកឯនៅលើវីដេអូនេះ ក៏បានដាក់បង្ហាញអំពី តួអង្គកំពូលនីមួយៗ រួមមានដូចជាតួអង្គវីរបុរស Thor, Iron Man, Hulk, Captain America និងតួអង្គ Black Widow ធ្វើការប្រយុទ្ធជាមួយសត្រូវ ដើម្បីជួយសង្គ្រោះពិភពលោក ថែមទៀតផង។ 

 

 

ចាប់ផ្ដើមអភិវឌ្ឍន៍តាំងពីឆ្នាំ 2017 មកម្ល៉េះ ដោយគម្រោងនៅពេលនោះ គឺបានដាក់ឈ្មោះឲ្យថា “The Avenger’s Project” ប៉ុន្ដែប៉ុន្មានឆ្នាំក្រោយមក បានធ្វើការដាក់បង្ហាញ ជាផ្លូវការពេលដំបូង នៅឯព្រឹត្តិការណ៍ E3 2019 ក៏ផ្លាស់ប្ដូរឈ្មោះទៅជា “Marvel’s Avengers” វិញផងដែរ។ ទោះបីជាយ៉ាងណា កាលពីពេលនោះ Square Enix បានដាក់បង្ហាញត្រឹមតែ វីដេអូបន្ដិចបន្ដួច ជាលក្ខណៈខ្សែភាពយន្ដ និងផ្ដោតលើសាច់រឿង មិនមែនជារបៀប នៃការលេងនោះទេ។ យ៉ាងណាមិញ វីដេអូរយៈពេលជិត 19 នាទីថ្មីមួយនេះ គឺបានលក្ខណៈនៃការលេង ស្ទើរតែទាំងស្រុង និងចំនុចពិសេសៗរបស់ តួអង្គវីរបុរសនីមួយៗ ថែមទៀតផង។ សម្រាប់គុណភាពក្រាហ្វិក ហើយនិងការបញ្ជាលេងវិញនោះ គឺអាចមើលឃើញថា មានស្ដង់ដារកម្រិតខ្ពស់ និងធ្វើឲ្យយើងចង់សាកលេងតែម្ដង។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញពី Gameplay នៃហ្គេម Marvel’s Avengers ៖

 

 

ពិតប្រាកដណាស់ សម្រាប់ប្រិយមិត្តមួយចំនួន ដែលតែងតែជាអ្នកគាំទ្រ Marvel នឹងមានការពេញចិត្តខ្លាំង នៃហ្គេមថ្មីមួយនេះ ជាក់ជាមិនខានឡើយ។ ក្រុមហ៊ុនបង្កើតហ្គេម Square Enix និង Crystal Dynamics បានប្រកាសប្រាប់ថា ហ្គេម Marvel’s Avengers នឹងចេញជាផ្លូវការ នៅថ្ងៃទី 15 ខែឧសភាឆ្នាំ 2020 ដោយអាចលេងនៅលើ ម៉ាស៊ីនហ្គេម Xbox One, PlayStation 4, កុំព្យូទ័រ PC និងព្រមទាំង ប្រព័ន្ធស្រ្ទីមហ្គេម Google Stadia ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: កម្មវិធី-ហ្គេម