CAMBO REPORT

Popup Advertising5 seconds

របៀប​លុប​បំបាត់​ផ្ទាំង​ពាណិជ្ជកម្ម Ads ចេញ​ពី​ស្មាតហ្វូន​របស់ Xiaomi និង​ស្បែក MIUI

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការសម្រេចចិត្តរបស់ Xiaomi មួយដែលធ្វើឲ្យហ្វេន មិនសូវជាសប្បាយចិត្តខ្លាំង គឺការបន្ថែមផ្ទាំងពាណិជ្ជកម្ម Ads ស្ទើរតែគ្រប់កម្មវិធីទាំងអស់ ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមកម្ល៉េះ។ ហេតុដោយសារតែ Xiaomi កាន់កាប់នូវចំណែកទីផ្សារ 9.7% នៃស្មាតហ្វូនទូទាំងពិភពលោក ដូច្នេះហើយអ្នកប្រើស្បែក MIUI មិនមានចំនួនតិចនោះទេ ដែលរងគ្រោះ នឹងផ្ទាំងពាណិជ្ជកម្ម នៅលើស្មាតហ្វូនរបស់ពួកគេ បើទោះបីជា មិនចង់ឃើញក៏ដោយ។ ហាក់បីដូចជា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ជាច្រើនជុំវិញពិភពលោក (Google, Amazon) គឺសុទ្ធតែខ្លាំងខាងផ្នែក Software ប៉ុន្ដែមិនបានបង្កើតគ្រឿង Hardware ដោយខ្លួនឯងនោះទេ ប៉ុន្ដែពួកគេមានសមត្ថភាព អាចរកប្រាក់ចំណូល បានបន្ថែមតាមរយៈការផ្ដល់ឲ្យជូន សេវាកម្មថ្មីៗជាច្រើន, Add-ons និងជាពិសេសបំផុតផ្ទាំង Ads នេះហើយ។ ទោះបីជាយ៉ាងណាក៏ដោយ យើងមានវិធីលុបបំបាត់ ផ្ទាំងពាណិជ្ជកម្មទាំងអស់នោះ ដោយគ្រាន់តែធ្វើតាម ជំហ៊ានខាងក្រោមនេះ។

 

 

បិទផ្ទាំងពាណិជ្ជកម្មតាមរយៈកម្មវិធី MSA

 

កម្មវិធី MSA គឺមានពាក្យពេញថា “MIUI System Ads” ហើយវាជាមូលហេតុចម្បង ដែលមានផ្ទាំងពាណិជ្ជកម្ម លេចចេញនៅលើ ស្មាតហ្វូនរបស់យើង ប៉ុន្ដែអាចបិទបាន តាមវិធីខាងក្រោមនេះ។ 

 

1. សូមបើកកម្មវិធី “Settings”

2. ចូលទៅកាន់កន្លែងកំណត់ “Additional Settings”

3. បន្ទាប់មកជ្រើសរើសយក “Authorization & Revocation”

4. ចុងក្រោយបង្អស់ សូមស្វែងរកពាក្យថា “msa” រួចចុចឲ្យវាបិទ (off) ជាការស្រេច។

 

បិទផ្ទាំងពាណិជ្ជកម្មលើមុខងារ Personal Ad Recommendations

 

តាមរយៈការបិទមុខងារ Personal ad recommendations គឺមិនអាចធានាបានថា Xiaomi នឹងមិនលួចតាមដាន សកម្មភាពប្រចាំថ្ងៃ ឬក៏ទិន្នន័យឯកជន របស់លោកអ្នកនោះ ប៉ុន្ដែវាអាចបិទផ្ទាំងពាណិជ្ជកម្មបាន។

 

1. សូមបើកកម្មវិធី “Settings”

2. ចូលទៅកាន់កន្លែងកំណត់ “Additional Settings”

3. ជ្រើសរើសយក “Privacy”

4. បន្ទាប់មកគ្រាន់តែចុចបិទ (Off) លើមុខងារ Personal ad recommendations រួចជាស្រេច។

 

បិទផ្ទាំងពាណិជ្ជកម្មនៅលើកម្មវិធី Mi Security

 

1. សូមបើកកម្មវិធី Mi Security

2. ស្វែករកកន្លែងកំណត់ “Settings” ដែលនៅខាងលើផ្នែកខាងស្ដាំ

3. បន្ទាប់មកអូសចុះក្រោម ហើយចុចបិទមុខងារ Receive Recommendations (Off)

4. ត្រឡប់ទៅកន្លែងកំណត់ “Settings” របស់កម្មវិធី Mi Security វិញ

5. ជ្រើសរើសយកពាក្យ “Cleaner”

6. ចុចបិទមុខងារ Receive Recommendations (Off) ដូចគ្នាអញ្ចឹងដែរ។

 

បិទផ្ទាំងពាណិជ្ជកម្មនៅលើកម្មវិធី Mi Browser

 

1. សូមបើកកម្មវិធី Mi Browser

2. ចុចលើប៊ូតុងម៉ឺនុយ នៅខាងក្រោមផ្នែកខាងស្ដាំ

3. ជ្រើសរើសយកមុខងារ “Settings”

4. ចុចលើពាក្យថា “Advanced”

5. បន្ទាប់មកជ្រើសរើសយក “Top sites order”

6. ជាចុងក្រោយចុចបិទមុខងារ Receive Recommendations (Off)។

 

បិទផ្ទាំងពាណិជ្ជកម្មនៅលើកម្មវិធី Mi Music

 

1. សូមបើកកម្មវិធី Mi Music

2. ចុចលើប៊ូតុងម៉ឺនុយ នៅខាងលើផ្នែកខាងឆ្វេង

3. ជ្រើសរើសយកមុខងារ “Settings”

4. ចុចលើពាក្យថា “Advanced Settings”

5. ចុចបិទមុខងារ Receive Recommendations (Off)។

 

បិទផ្ទាំងពាណិជ្ជកម្មនៅលើកម្មវិធី Mi Video

 

1. សូមបើកកម្មវិធី Mi Video

2. ចុចលើប៊ូតុងម៉ឺនុយគណនីរបស់លោកអ្នក

3. ជ្រើសរើសយកមុខងារ “Settings”

4. ចុចបិទមុខងារ Receive Recommendations (Off)

5. ចុចបិទមុខងារ Push notifications រួចជាស្រេច។

 

បិទផ្ទាំងពាណិជ្ជកម្មនៅលើកម្មវិធី Mi File Manager

 

1. សូមបើកកម្មវិធី Mi File Manager

2. ចុចលើប៊ូតុងម៉ឺនុយ នៅខាងលើផ្នែកខាងឆ្វេង

3. ជ្រើសរើសយកមុខងារ “Settings”

4. ជ្រើសរើសយកផ្ទាំង “About”

5. ចុចបិទមុខងារ Receive Recommendations (Off)។

 

បិទផ្ទាំងពាណិជ្ជកម្មនៅលើកម្មវិធី Downloads

 

1. សូមបើកកម្មវិធី Downloads

2. ចុចលើប៊ូតុងម៉ឺនុយ នៅខាងលើផ្នែកខាងឆ្វេង

3. ជ្រើសរើសយកមុខងារ “Settings”

4. ចុចបិទមុខងារ Show Recommendations content (Off)។

 

បិទផ្ទាំងពាណិជ្ជកម្មតាមផ្ទាំង Folders នៅលើ Home Screen 

 

1. ចុចលើ Folder ណាមួយ ដែលអ្នកចង់បិទផ្ទាំង Ads

2. ចុចលើឈ្មោះរបស់ Folders នោះ ដូចជាពេលយើងផ្លាស់ប្ដូរឈ្មោះអញ្ចឹងដែរ

3. បន្ទាប់មកគ្រាន់តែចុចបិទ “Promoted apps” ជាការស្រេច។

 

បិទផ្ទាំងពាណិជ្ជកម្មនៅលើកម្មវិធី MIUI Themes

 

1. សូមបើកកម្មវិធី MIUI Themes

2. ចុចលើប៊ូតុងម៉ឺនុយគណនីរបស់លោកអ្នក

3. ជ្រើសរើសយកមុខងារ “Settings”

4. ចុចបិទមុខងារ Show Recommendations content (Off) រួចជាស្រេចតែម្ដង។

 

 

ប្រិយមិត្តអ្នកអានទាំងអស់ ប្រាកដជាភ្ញាក់ផ្អើលហើយថា ពិតជាមានផ្ទាំងពាណិជ្ជកម្ម ស្ទើរតែគ្រប់កន្លែងទាំងអស់ ប៉ុន្ដែសំណាងល្អខ្លាំងណាស់ ដែលយើងមានជម្រើស សម្រាប់ឲ្យបិទពួកវាបាន។ ក្រុមការងារ ខេមបូរីផត បានសង្ឃឹមខ្ពស់ថា ដំណោះស្រាយទាំងអស់នេះ នឹងអាចធ្វើជាជំនួយដល់ បទពិសោធន៍ នៃការប្រើប្រាស់ស្មាតហ្វូន Xiaomi របស់អ្នកទាំងអស់គ្នា ហើយយ៉ាងហោចណាស់ អាចបិទចោលផ្ទាំងពាណិជ្ជកម្ម បានមួយចំនួនធំ ចេញពីស្មាតហ្វូនបានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ