CAMBO REPORT

Popup Advertising5 seconds

ត្រឹម 10 ថ្ងៃ ចំនួន​លក់ Galaxy Note 10 Series មាន​ដល់​ទៅ 1.3 លាន​គ្រឿង​នៅ​កូរ៉េ​ខាងត្បូង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតមកដល់ពេលនេះ ស្មាតហ្វូនកំពូលប្រចាំឆ្នាំ 2019 របស់ Samsung នោះគឺស៊េរី Galaxy Note 10/10+ បានបើករបាំងមុខ ជាផ្លូវការ អស់រយៈពេលជាង 2 សប្តាហ៍ហើយ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនយក្ស របស់កូរ៉េមួយនេះ ក៏បានដាក់ឲ្យអតិថិជន ធ្វើការកុម៉្មង់ទុកមុន រួចហើយដែរ ក្នុងនោះយើងឃើញថា វាពិតជាទទួលបានការ គាំទ្រយ៉ាងពេញទំហឹង ហួសពីការនឹកស្មានទៅទៀត។

 

 

ជាក់ស្តែង បើយោងតាមភ្នាក់ងារ យកសារព័ត៌មាន នៅប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា ការកុម៉្មង់ទិញស៊េរីស្មាតហ្វូន Flagship Galaxy Note 10 ពិតជាមានសន្ទុះលឿន និងទទួលបាន ប្រជាប្រិយភាពខ្លាំង ព្រោះត្រឹមតែរយៈពេល 10 ថ្ងៃ ដែលគិតចាប់តាំងពី ថ្ងៃទី 9 មកដល់ទី 19 សោះ ចំនួននៃការលក់ចេញរបស់វា បានកើនឡើងដល់ទៅជាង 1.3 លានគ្រឿង នៅកូរ៉េខាងត្បូង។ នេះជាការស្រង់មតិមួយ ក្នុងស្រុកផ្ទាល់តែប៉ុណ្ណោះ ហើយទម្រាំតែយើងគិតដល់ចំនួន នៃការកុម៉្មង់ទិញ នៅតាមបណ្តាប្រទេសនានា ជុំវិញពិភពលោកទៀត មិនដឹងជា អស់ប៉ុន្មានលានគ្រឿង ទៅហើយនោះទេ? ក្នុងនោះផងដែរ គេហទំព័រ Korean Herald ក៏បានប្រាប់ទៀតថា Note 10 ឆ្នាំនេះ គឺអាចវាយយកដំណែងផ្តាច់មុខ នៃការលក់បានច្រើនជាងគេ ពី Note 9 ឆ្នាំមុនដល់ទៅ 2 ដង ឯណោះ។

 

 

គួរបញ្ជាក់ផងដែរថា ចំពោះកំពូលស្មាតហ្វូនប៊ិច 2 ម៉ូឌែលនេះ Samsung នឹងចាប់ផ្តើមដាក់បញ្ចេញលក់ ក្នុងទីផ្សារកម្ពុជា ជាផ្លូវការ ជាបណ្តើរៗហើយ ជាមួយតម្លៃខុសៗគ្នា ទៅតាមស្មាតហ្វូនជាក់ស្តែង។ សម្រាប់ម៉ូឌែល Galaxy Note 10+ ដាក់លក់ ក្នុងតម្លៃ $1,059 ដុល្លារ ជាមួយជម្រើសរ៉េម 12GB / អង្គផ្ទុកទិន្នន័យ 256GB រីឯ Galaxy Note 10 ធម្មតា នឹងលក់ក្នុងតម្លៃ $899 ដុល្លារ លើជម្រើសរ៉េម 8GB / អង្គផ្ទុកទិន្នន័យ 256GB។ 

 

បើប្រិយមិត្តអ្នកអានឆ្ងល់ថា តើស្មាតហ្វូន Flagship នេះ មានសមត្ថភាពអាស្ចារ្យបែបណាខ្លះ អាចតាមដានវីដេអូ Review នៅខាងក្រោមនេះបាន៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ