CAMBO REPORT

Popup Advertising5 seconds

វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​កាមេរ៉ា Canon E0S 90D ត្រូវ​​បាន​គេ​ប្រទះ​ឃើញ​លើ YouTube

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងប្រទះឃើញមាន ពាក្យចចាមរ៉ាមជាច្រើនថា Canon នឹងអាចប្រកាសចេញ ម៉ាស៊ីនថតជំនាន់ក្រោយ ដើម្បីមកស្នងតំណែង ឲ្យម៉ាស៊ីនថត EOS 80D នាពេលឆាប់ៗខាងមុខនេះ ដោយលក្ខណៈសម្បត្តិ របស់ម៉ាស៊ីនថត EOS 90D ត្រូវបានលេចធ្លាយ តាំងពីខែឧសភាឆ្នាំ 2019 មកម្ល៉េះ។ ទោះបីជាយ៉ាងណាក្ដី នាពេលថ្មីៗនេះ វីដេអូទុកសម្រាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យម៉ាស៊ីនថត EOS 90D ក៏ត្រូវបានបង្ហោះឡើងដោយឆានែលមួយឈ្មោះថា Canon Rumors នៅលើ YouTube ផងដែរ។

 

 

ចំណែកឯនៅលើវីដេអូនោះ គឺបានបង្ហាញអំពីរូបរាង របស់ម៉ាស៊ីនថតស៊េរីថ្មីនេះ និងព្រមទាំងបញ្ចេញនូវ មុខងារសំខាន់ៗមួយចំនួន ដែលភ្ជាប់មកជាមួយវា ថែមទៀតផង។ បើយោងទៅតាម វីដេអូពាណិជ្ជកម្មនេះ បានបញ្ជាក់ឲ្យបានដឹងថា ម៉ាស៊ីនថត EOS 90D នឹងបំពាក់នូវកាមេរ៉ាទំហំ 32.5MP ជាមួយនឹងសេនស័រ APS-C ហើយព្រមទាំងមុខងារ Digic 8 Imaging Engine ដែលអាចជួយ បន្ថែមល្បឿនថត បានកាន់តែលឿនជាង ជំនាន់មុនទៅទៀត។ ចំពោះការថតរូបភាពបែប Burst នឹងទទួលបានល្បឿនដល់ទៅ 10fps ហើយក៏អាចថតវីដេអូ បានកម្រិតខ្ពស់ 4K 30fps ផងដែរ។ 

 

 

វីដេអូក៏បានបង្ហាញដែរថា ការមើលផ្ទាល់តាមរយៈ Viewfinder នឹងមានគ្របស៊ុមពេញ 100% តែម្ដង ជាមួយនឹងកម្រិត Autofocus (AF) ចំនួន 45 ចំណុចថែមទៀតផង។ ក្រៅពីនេះគឺជាបច្ចេកវិទ្យា ស្វែងរកមុខមនុស្សពិសេស (Face Detection) ហើយព្រមទាំងសេនស័រ Dual Pixel AF នឹងភ្ជាប់មកជាមួយ បច្ចេកវិទ្យាចាប់ភ្នែក នៅពេលមុខងារ Live View គឺសុទ្ធតែមាននៅលើ ម៉ាស៊ីនថត EOS 90D ទាំងអស់។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញពីម៉ាស៊ីនថត Canon EOS 90D ៖

 

 

លើសពីនេះទៅទៀត យើងក៏បានឃើញថា ម៉ាស៊ីនថតជំនាន់ក្រោយនេះ នឹងអាចការពារធូលី បានថែមទៀតផង ហើយបំពាក់នូវថាមពលថ្មប្រភេទ BG-E14 ដូចជាម៉ាស៊ីនថត EOS 80D និងម៉ាស៊ីនថត EOS 70D អញ្ចឹងដែរ។ ពាក្យចចាមអារ៉ាមថា ម៉ាស៊ីនថត Canon EOS 90D នឹងអាចត្រូវបានប្រកាស ចេញជាផ្លូវការ នៅថ្ងៃទី 28 ខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ជាមួយនឹងម៉ាស៊ីនថត EOS M5 Mark II និងម៉ាស៊ីនថត M6 Mark II APS-C (Mirrorless Cameras) ប៉ុន្ដែវាគឺគ្រាន់តែជា ព័ត៌មានលេចធ្លាយប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: កាមេរ៉ា