CAMBO REPORT

Popup Advertising5 seconds

លេច​រូប​រាង​កាន់តែច្បាស់​របស់​ OPPO​ Reno​ 2​ ខណៈ​ថ្ងៃ​ប្រកាស​ចេញ​កាន់​តែ​ជិត​មក​ដល់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានថ្ងៃមុន OPPO បានធ្វើការប្រកាសថា ខ្លួននឹងបញ្ចេញស្មាតហ្វូនត្រកូល Reno ម៉ូឌែលថ្មីទៀត នៅថ្ងៃទី 28 សីហាខាងមុខនេះ។ ហើយបើតាម ការលេចធ្លាយកន្លងមក វាត្រូវបានគេដឹងថា អាចនឹងមានចំនួន 3 ម៉ូឌែល ដោយមានឈ្មោះថា OPPO Reno 2, Reno 2Z និង Reno 2F ទៀតផង។ មិនខុសទេ នៅក្នុងពេលនេះ ភ្នាក់ងារសំខាន់ៗប្រចាំប្រទេសចិនដូចជា TENAA និង 3C បានបង្ហាញនូវលក្ខណៈសម្បត្តិ ក៏ដូចជារូបរាងរបស់ស្មាតហ្វូនមួយម៉ូឌែល ដែលត្រូវបានគេជឿជាក់ថា ជា OPPO Reno 2 ផងដែរ។

 

 

ជាក់ស្ដែង បើតាមការបង្ហើបរបស់ប្រភពសំខាន់នៅខាងលើ បានឲ្យដឹងថា ត្រកូល Reno ជំនាន់ទី 2 នេះ ពិតជាមានរូបរាងដូចទៅនឹង ដំណឹងលេចធ្លាយលើកមុនមែន ដោយវាមានលេខម៉ូឌែល PCKM00 កាន់តែពិសេសនោះ វាអាចមានកាមេរ៉ាក្រោយ 4 គ្រាប់ពិតមែន។ ពិតណាស់ កាមេរ៉ាក្រោយទាំងនោះអាចមានដូចជា លេនគោល 48MP + 13MP + 8MP និងចុងក្រោយមានទំហំ 2MP ចំណែកឯកាមេរ៉ាមុខវិញ វាអាចមានសេនស័រមួយគ្រាប់បើទំហំ 16MP ដូច្នេះដែរ។ ស្មាតហ្វូនេះ អាចមានអេក្រង់ទំហំ 6.5 អ៊ីញប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ Full HD+ ហើយអេក្រង់នេះ មិនមានឆកបាំងនោះទេ ដោយសាតែវា នៅតេប្រើប្រាស់កន្លែងដាក់កាមេរ៉ា បែបព្រុយត្រីឆ្លាមដដែល។

 

 

គួរបញ្ចាក់ដែរថា ស្មាតហ្វូននេះ អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 730 ដែលមាន CPU ជាប្រភេទ Octa-core រត់ដោយល្បឿន 2.2GHz ព្រមទាំងអាចមានរ៉េមទំហំ 8GB ជាមួយអង្គផ្ទុក 128GB និង 256GB ផងដែរ។ មិនទាន់អស់ទេ ស្មាតហ្វូននេះ អាចមានថាមពលថ្ម 4,000mAh ដោយអាចទ្រទ្រង់ការសាកថ្មលឿនកម្លាំង 20W ហើយវាអាចមានទំហំតួខ្លួន 160 x 74.3 x 9.5 mm ជាមូយនឹងទម្ងន់រាងធ្ងន់គួរសមដល់ទៅ 189 ក្រាមអញ្ចឹងដែរ។ 

 

 

ដូច្នេះហើយ ទាំងនេះជារូបរាង ក៏ដូចជាលក្ខណៈសម្បត្តិរបស់ OPPO Reno 2 ហើយវាក៏អាចមានចំនួន 3 ពណ៌ផងដែររួមមាន ខ្មៅ ផ្កាឈូក និងបៃតងទៀតផង។ អញ្ចឹង អាចនិយាយបានថា ស្មាតហ្វូនត្រកូលថ្មីនេះ នៅមានពីរម៉ូឌែលទៀត ដែលយើងមិនទាន់បានដឹងច្បាស់ពីវា ហេតុនេះ មានតែរង់ចាំថ្ងៃដែលវាប្រកាសចេញផ្លូវការប៉ុណ្ណោះ ទើបអាចធ្វើឲ្យការសង្ស័យ ក៏ដូចជាចម្ងល់ទាំងប៉ុន្មាន ត្រូវបានបង្ហាញប្រកបដោយភាពច្បាស់ការតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ