CAMBO REPORT

Popup Advertising5 seconds

CAVIAR បាន​ដាក់​លក់ iPhone 11 ដាំ​ពេជ្រ​ដ៏​ស្រស់​ស្អាត មាន​តម្លៃ​ដល់​ទៅ 49,990 ដុល្លារ​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នេះបើយោងទៅតាម របាយការណ៍ចុះផ្សាយ កាលពីពេលមុនៗមក បានដាក់បង្ហាញឲ្យឃើញថា Apple ទំនងជាប្រកាសចេញ iPhone 11 Series នៅថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2019 ខាងមុខនេះ។ ទោះបីជាស្មាតហ្វូនទាំងអស់នោះ មិនទាន់ប្រកាសជាផ្លូវការ និងមិនទាន់ដាក់លក់ លើទីផ្សារយ៉ាងណាក្ដី ប៉ុន្ដែ CAVIAR ដែលជាក្រុមហ៊ុនឌីហ្សាញម៉ូត បានសម្រេចចិត្តថា ខ្លួននឹងដាក់បង្ហាញ iPhone 11 ជំនាន់ខ្ពស់ Universe Diamond Edition ឲ្យបានមុន Apple ទៅទៀត។ ចំណែកឯស្មាតហ្វូន iPhone 11 ជំនាន់ខ្ពស់ ដែលដំឡើងដោយ CAVIAR នេះ គឺត្រូវបានដាក់លក់នៅតម្លៃ 49,990 ដុល្លារឯណោះ។

 

 

ពិតប្រាកដណាស់ ប្រិយមិត្តអ្នកអាន ប្រហែលជាចង់ដឹងហើយថា ហេតុអ្វីបានជាវាថ្លៃយ៉ាងនេះ នោះគឺដោយសារតែ វាបានបំពាក់ដោយ ដុំអាចម៍ផ្កាយ, បំណែកពិតៗ ធ្លាក់មកពីឋានព្រះច័ន្ទ, ដាំពេជ្រ និងថ្មមានតម្លៃ ផ្សេងៗជាច្រើនទៀត នៅសន្ទះខាងក្រោយ។ លើសពីនេះទៅទៀត CAVIAR បានបញ្ជាក់ប្រាប់ថា iPhone 11 Universe Diamond គឺត្រូវបានផលិតត្រឹមតែ 1 គ្រឿងប៉ុណ្ណោះ លើពិភពលោក ដែលធ្វើឲ្យស្មាតហ្វូនមួយគ្រឿងនេះ កាន់តែពិសេស ថែមមួយកម្រិតទៀត ក្រៅពីតម្លៃរបស់វាផងដែរ។ 

 

ហេតុដូច្នេះហើយ CAVIAR ក៏បាននាំយកមកនូវ ជម្រើសម៉ូឌែលផ្សេងទៀត iPhone 11 Explorer ដែលមានតម្លៃទាបជាង iPhone 11 Universe Diamond យ៉ាងច្រើន  ជាមួយនឹងតម្លៃ 4,990 ដុល្លារ ប៉ុន្ដែសន្ទះខាងក្រោយរបស់វា មានបំពាក់ត្រឹមតែថ្មឆ្លាក់ និងដែកទីតានីញ៉ូមប៉ុណ្ណោះ។ ក្រៅពីនេះទៅទៀត យើងក៏ឃើញមានការដាក់លក់ iPhone 11 Singularity ដែលមានការឌីហ្សាញ តំណាងឲ្យភព Black Hole នៅលើតម្លៃ 6,050 ដុល្លារ និងជម្រើស iPhone 11 Soyuz មានរូបរាងតំណាងឲ្យ យានអាវកាសរបស់ ប្រទេសរុស្ស៊ី នៅលើតម្លៃ 5,590 ដុល្លារផងដែរ។

 

 

ស្មាតហ្វូនដែលត្រូវបាន កែច្នៃដ៏ស្រស់ស្អាតដោយ Caviar iPhone 11 (Special Edition Series) នឹងត្រូវបានដាក់លក់ នៅក្រោយពេលដែល Apple ដាក់លក់ iPhone 11 ជាផ្លូវការហើយ គឺអាចនឹងចាប់ពីថ្ងៃទី 10 ខែសីហាឆ្នាំ 2019 នាពេលឆាប់ៗខាងមុខនេះ។ សម្រាប់រាល់ការចង់ជាវ iPhone 11 តម្លៃ 49,990 ដុល្លារ និងជម្រើសដទៃទៀត ដើម្បីយកមកប្រើប្រាស់ គឺអាចចូលទៅកាន់វេបសាយ CAVIAR ដោយចុចទីនេះ និងអាចទទួលបាន ព័ត៌មានបន្ថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gizchina Tag: ទូរស័ព្ទ