CAMBO REPORT

Popup Advertising5 seconds

Elon​ Musk​ មាន​គម្រោង​ក្នុង​ការ​បំ​ផ្ទុះ​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​ នៅ​លើ​ភព​អង្គា​រ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីលោក Elon Musk បាននិយាយទាក់ទងទៅនឹង ការកែប្រែភពអង្គារឲ្យក្លាយទៅជាភពផែនដីទីពីរ ដែលអាចឲ្យមនុស្សរស់នៅបានផងដែរ។ ជាក់ស្ដែង លោកមានគម្រោងក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នៅតំបន់ប៉ូលនៃភពអង្គារ ព្រោះគាត់គិតថា វាអាចកែប្រែសីតុណ្ហភាព ក៏ដូចជាបរិយាកាស ដែលធ្វើបរិស្ថាននៅលើភពអង្គារមានលក្ខណៈ ប្រហាក់ប្រហែលគ្នាជាមួយភពផែនដីយើងដែរ។ ពិតណាស់ គម្រោងនេះត្រូវបានលោក Musk ហៅវាថា “Nuke Mars” កាន់តែពិសេសទៀតនោះ  ឈ្មោះមួយនេះត្រូវបានបោះពុម្ភវានៅលើអាវ សម្រាប់ដាក់លក់ទៀតផង។

 

 

លើសពីនេះទៅទៀត CEO របស់ SpaceX បានបន្ថែមទៀតថា ចំពោះការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ នៅលើតំបន់ប៉ូលនៃភពក្រហមខាងលើ វាអាចធ្វើឲ្យឧស្ម័នកាបូនឌីអុកស៊ីត (CO2) ភាយឡើងលើ ទៅកាន់បរិយាកាស ហើយនេះអាចជាកត្តាសំខាន់មួយ ដែលធ្វើឲ្យមនុស្សអាចដកដង្ហើមបានផងដែរ។ គួរបញ្ជាក់ដែរថា បើតាមអ្នកវិទ្យាសាស្ត្រផ្សេងទៀត គឺគេហាក់ដូចជាមិនគាំទ្រជាមួយគំនិតរបស់លោក Musk ឡើយ ដោយសារពួកគេគិតថា ឥទ្ធិពលនៃគ្រាប់បែបខាងលើ វាអាចបង្កើតបានជាដុំពពកដ៏ធំ ដែលអាចរារាំងពន្លឺព្រះអាទិត្យ ក៏ដូចជាអាចធ្វើឲ្យភពអង្គារកាន់តែចុះត្រជាក់ជាងមុន ថែមទៀតផង។ 

 

 

សូមរំលឹកថា SpaceX បានបង្ហាញពីមហិច្ឆិតារបស់ខ្លួន ក្នុងការនាំយកមនុស្សទៅរស់នៅលើភពអង្គារ ក៏ដូចជាធ្វើដំណើរទៅកាន់ភពផ្សេងៗទៀត ជាយូរមកហើយដែរ ប៉ុន្តែវាហាក់ដូចជាមិនងាយស្រួលដូចអ្វីដែលបានគិតនោះទេ។ 

ដូច្នេះហើយ បើតាមគំនិតរបស់លោក Musk ក្នុងការបំផ្ទុះគ្រាប់បែកនៅតំបន់ប៉ូលនៃភពអង្គារ វាប្រហែលជាមិនអាចទៅរួចនោះទេ ព្រោះមានអ្នកវិទ្យាសាស្ត្រជាច្រើនទៀតបានជំទាស់ ក៏ដូចជាបង្ហាញពីហេតុផលអវិជ្ជមានមួយចំនួនទៀតផង។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: INDEPENDENT Tag: វិទ្យាសាស្ត្រ