CAMBO REPORT

Popup Advertising5 seconds

Tesla បើក​លក់​ដំបូល​សូឡា​ម្ដង​ទៀត ជាមួយ​នឹង​សេវាកម្ម​ជួល​ប្រចាំ​ខែ​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនអាមេរិក Tesla បានចាប់ផ្ដើមនូវ សេវាកម្មថ្មីមួយ ដោយផ្ដល់ជូនអតិថិជន ជម្រើសការជួលសូឡា ដើម្បីបំពាក់លើដំបូងផ្ទះ តាមរយៈការបង់ប្រាក់ ជាប្រចាំខែផងដែរ។ ការប្រើមធ្យោបាយបំពាក់ ដំបូងសូឡាគឺអាចជួយ សន្សំថវិកាបានយ៉ាងច្រើន ចំពោះការចំណាយលើ ថាមពលអគ្គិសនី និងជាពិសេសជួយដល់ បរិស្ថានថែមទៀតផង។ ចំណែកឯក្រុមហ៊ុនជំនាញ ផ្នែកដំឡើងបន្ទះសូឡា មួយក្នុងចំណោម ក្រុមហ៊ុនដទៃទៀត គឺមានដូចជាក្រុមហ៊ុន SolarCity ប៉ុន្ដែក៏ត្រូវបានក្រុមហ៊ុន Tesla ទិញយកកាលពី 3 ឆ្នាំកន្លងផុតទៅនេះ។ ចាប់តាំងពីពេលនោះមក ចំណែកឯទីផ្សាររបស់ក្រុមហ៊ុន SolarCity ហាក់បីដូចជាធ្លាក់ចុះ គួរឲ្យកត់សម្គាល់ផងដែរ។

 

 

កាលពីត្រីមាសទី 2 នៃឆ្នាំ 2019 ក្រុមហ៊ុន Tesla បានដំឡើងនូវបន្ទះសូឡា ឲ្យប្រើប្រាស់នូវថាមពល ស្រូបមកពីព្រះអាទិត្យ បានត្រឹមតែចំនួន 29 មេហ្គាវ៉ាត់ប៉ុណ្ណោះ ខណៈពេលដែលក្រុមហ៊ុន Vivint Solar ដំឡើងបានដល់ទៅ 56 មេហ្គាវ៉ាត់ ហើយក្រុមហ៊ុន SunRun ដំឡើងបានថាមពលដល់ទៅ 103 មេហ្គាវ៉ាត់ឯណោះ។ ហេតុដូច្នេះហើយលោក Elon Musk ក៏បានបង្ហោះនូវផុសថ្មីមួយ នៅលើបណ្ដាញសង្គម Twitter ដោយបានប្រកាសចេញ សេវាកម្មជួល បន្ទះសូឡារថ្មីនេះ។ បើយោងទៅតាមលោក Elon Musk សេវាកម្មថ្មីមួយនេះគឺ “ដូចជាមានម៉ាស៊ីនព្រីនលុយ នៅលើដំបូលរបស់អ្នកអញ្ចឹង” សម្រាប់អតិថិជនណាម្នាក់ ដែលរស់នៅតាមតំបន់មួយចំនួន មានតម្លៃភ្លើងថ្លៃខ្លាំងលើសលប់ ជាដើម។

 

ក្រុមហ៊ុន Tesla កំពុងផ្តល់ជូនអតិថិជន នូវជម្រើសក្នុងការជួល ប្រព័ន្ធថាមពលសូឡា សម្រាប់បំពាក់លើដំបូលផ្ទះ ដោយមានតម្លៃចាប់ពី 65 ដុល្លារឡើងទៅ សម្រាប់ការដំឡើងតូច ហើយរហូតដល់ទៅ $195 សម្រាប់ការដំឡើងធំៗ ជាប្រចាំខែផងដែរ។ លើសពីនេះទៅទៀត អតិថិជនទាំងឡាយ នឹងអាចលុបចោលគម្រោង បានគ្រប់ពេលវេលាទាំងអស់ ប៉ុន្ដែត្រូវគិតថ្លៃសេវាកម្ម ដោះបន្ទះសូឡាចេញវិញ រហូតដល់ទៅចំនួន 1500 ដុល្លារឯណោះ បន្ទាប់ពីយើងត្រូវបាន ដំឡើងរួចមកហើយ។

 

***ដើម្បីស្វែងយល់បន្ថែមអំពីដំបូលសូឡាររបស់ Tesla សូមចុចទីនេះ

 

 

ជាច្រើនឆ្នាំមកនេះ Tesla គ្មានដំណោះស្រាយអ្វី ល្អៗច្រើននោះទេ ដោយការរកអាជីវកម្ម ពីថាមពលពន្លឺព្រះអាទិត្យ បានធ្លាក់ចុះកាន់តែទាប អស់មួយរយៈពេល ក្រោយនេះមកហើយ ប៉ុន្ដែកំពុងសង្ឃឹមថា យុទ្ធសាស្រ្ដជួលបន្ទះសូឡា នឹងអាចទាក់ទាញបាន អតិថិជនថ្មីៗកាន់តែច្រើន ដើម្បីមកសាកល្បង បំពាក់ប្រើប្រាស់មើល និងមិនតម្រូវឲ្យបង់ប្រាក់ច្រើន ដូចជាទិញដាច់នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Tech Crunch Tag: វិទ្យាសាស្ត្រ