CAMBO REPORT

Popup Advertising5 seconds

Redm​i គ្រោង​នឹង​បង្ហាញ​​ទូរទស្សន៍​ឆ្លាត​វៃ​ ដែល​មាន​អេក្រង់​ 70​ អ៊ីញ​​នៅ​ចុង​ខែ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះប្រិយមិត្តបានដឹងហើយថា Redmi មានគម្រោងក្នុងការប្រកាសដាក់លក់ទូរទស្សន៍ឆ្លាតវៃ របស់ខ្លួនជាលើកដំបូង នៅក្នុងពេលឆាប់ៗនេះផងដែរ។ មិនខុសទេ ព្រោះថាយីហោមួយនេះ មិនចង់លក់តែទូរសព្ទមួយមុខនោះទេ ផ្ទុយទៅវិញ ប្រហែលជានៅមានឧបករណ៍ជាច្រើនទៀត ដែលអាចនឹងត្រូវដាក់ស្លាកយីហោមួយនេះ នៅក្នុងពេលអនាគតផងដែរ។ ជាក់ស្ដែង នៅក្នុងពេលនេះ Redmi បានប្រកាសពីថ្ងៃដាក់បង្ហាញ smart TV របស់ខ្លួនជាផ្លូវការហើយ ពោលគឺនៅថ្ងៃទី 29 សីហានេះឯង។ 

 

 

ពិតណាស់ វាគ្មានអ្វីប្លែកនោះទេ ព្រោះក្រុមហ៊ុនផ្សេងៗទៀត គេក៏មាននូវប្រភេទទូរទស្សន៍ឆ្លាតវៃផ្ទាល់ខ្លួនយូរដែរហើយ ជាក់ស្ដែងសូម្បីតែ Xiaomi ក៏មានរួចហើយដែរ។ គួរបញ្ជាក់ដែរថា បើតាមដំណឹងលេចធ្លាយលើកមុនបានបង្ហាញថា Redmi TV អាចនឹងបង្ហាញខ្លួនជាមួយជម្រើសពីរម៉ូឌែលរួមមាន ប្រភេទ 40 អ៊ីញនិង 70 អ៊ីញ តែផ្ទុយទៅវិញបើតាមការបញ្ជាក់របស់ក្រុមហ៊ុនខាងលើនៅពេលនេះ គឺយើងឃើញមានតែប្រភេទ 70 អ៊ីញប៉ុណ្ណោះ ហើយយើងក៏មិនដឹងថា ម៉ូឌែលអេក្រង់តូចនោះ អាចមាន ឬមួយក៏អត់នោះដែរ។ លើសពីនេះ វាក៏អាចមានកម្រិតបង្ហាញដល់ 4K ព្រមទាំងអាចមានមុខងារសំខាន់ៗមួយចំនួនទៀតដូចជា DTS, Dolby Audio និង Bluetooth voice remote ជាដើម។ កាន់តែពិសេសម៉ូឌែលនេះ ត្រូវបានគេរំពឹងថា អាចនឹងមានតម្លៃខ្ទង់ 73០ ដុល្លារទៀតផង។

 

 

ដូច្នេះហើយ នៅចុងខែនេះ Redmi នឹងធ្វើការដាក់បង្ហាញផ្លូវការនូវប្រភេទ Smart TV ដំបូងរបស់ខ្លួន ដែលវាក៏អាចមានលក្ខណៈសម្ប្បត្តិដូចដែលបានរៀបរាប់ផងដែរ។ មកទល់ពេលនេះ លក្ខណៈសម្បត្តិរបស់ទូរទស្សន៍ខាងលើ ហាក់នៅមានលក្ខណៈបិទបាំងច្រើននៅឡើយ ប៉ុន្តែមិនថ្វីទេព្រោះថា ថ្ងៃប្រកាសកាន់តែខិតជិតមកដល់មែនទែនហើយ អញ្ចឹងយើងអាចរង់ចាំតាមដានមើលទាំងអស់គ្នាបាន ហើយបើសិនជាតម្លៃរបស់វាប្រហាក់នឹងតម្លៃខាងលើពិតមែន អាចនិយាយបានថា វារាងសមរម្យដែរ ព្រោះទូរទស្សន៍របស់ Xiaomi ដែលបានដាក់លក់សព្វថ្ងៃនេះ ក៏មានតម្លៃប្រហាក់ប្រហែលគ្នានេះដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: GizMo China Tag: ទូរទស្សន៍