CAMBO REPORT

Popup Advertising5 seconds

អាមេរិកនឹងផ្តល់ពេលដល់ Huawei ចំនួន ៩០ ថ្ងៃបន្ថែមទៀតដើម្បីដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីការហាមឃាត់មិនអោយមានការធ្វើពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិក កាលពី 3 ខែកន្លងទៅនោះ ពេលនេះក៏ជាពេលកំណត់ដែល ក្រុមហ៊ុន Huawei ត្រូវដកចេញរាល់ការពាក់ព័ន្ធនានា។ នេះបើយោងទៅតាម សារព័ត៌មាន រ័យទ័រ បានប្រាប់អោយដឹងថា ក្រសួងពាណិជ្ជកម្មនាសហរដ្ឋអាមេរិក បានពន្យាពេលដល់ Huawei ក្នុងរយៈពេល 90 ថ្ងៃបន្ថែមទៀត ដើម្បីអោយក្រុមហ៊ុននេះបន្តដោះស្រាយនូវរាល់រឿងរាវដែលពាក់ព័ន្ធទាំងអស់អោយដាច់ស្រេច។ 

 

 

ក្នុងនោះ ការពន្យាពេលដែលមាន 90ថ្ងៃ កន្លងទៅត្រូវបានដល់កំណត់នៅថ្ងៃទី 19 ខែ សីហានេះផងដែរ។ បញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងទទួលបានការអនុគ្រោះ ដើម្បីធ្វើការរៀបចំទៅលើ ប្រព័ន្ធទំនាក់ទំនង និង ការអាប់ដែត Software នៅលើទូរសព្ទបន្តទៀត។ វាប្រហែលជាមានសង្ឃឹមទៅលើ ទូរសព្ទ ម៉ូឌែល P30 Pro ដែលនៅតែអាចទទួលការអាប់ដែត បន្តដល់ចុងឆ្នាំនេះ។ 

 

 

 

នេះប្រហែលមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលនោះទេ ព្រោះមើលទៅ Huawei នៅតែគ្មានសង្ឃឹមណាមួយដែលអាចឈានជើងចូលសហរដ្ឋអាមេរិកសារជាថ្មីឡើយ។ តាមរយៈជម្លោះពាណិជ្ជកម្មដែលបាន កើតឡើងរវាងប្រទេសទាំងពីរនេះកន្លងទៅ យើងបានដឹងថា អាមេរិកបានព្យាយាមបង្ហាញពីអនុភាពរបស់ខ្លួនទៅកាន់ ប្រទេសចិន ហើយវាអាចជាយុទ្ធសាស្រ្តថ្មីផ្សេងទៀត ដែលស្ថិតក្នុងគោលបំណងយកឈ្នះលើ ប្រទេសចិនដែលយើងមិនអាចស្មានដឹង។ ប្រសិនបើ ចិនមានបំណងចង់រក្សាអាជ្ញាប័ណ្ណបន្ត ឬជាអចិន្ត្រៃយ៍នោះ ប្រហែលត្រូវមានការដោះដូរផ្សេងទៀតមកជំនួស។ នេះបានបង្ហាញថា គ្មានទូរសព្ទរបស់ក្រុមហ៊ុន Huawei ណាមួយដែលអាចមានសង្ឃឹមថានឹងទទួលបានកំណែរអាប់ដែត Software បន្តជារៀងរហូតនោះទេ នៅក្នុងសហរដ្ឋអាមេរិក។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Reuters Tag: ចំណេះដឹងទូទៅ