CAMBO REPORT

Popup Advertising5 seconds

ក្រុម​អ្នក​វិទ្យាសាស្រ្ដ​សង្ស័យ​ថា សត្វ​មីក្រូទស្សន៍​នេះ អាច​រស់​នៅ​លើ​ឋាន​ព្រះច័ន្ទ​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ អ្នកជំនាញផ្នែកខាង លំហអាកាស បានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា យានអាវកាស Lunar Lander របស់ប្រទេសអ៊ីស្រាអែល ដែលបានធ្លាក់ទៅកាន់  ឋានព្រះច័ន្ទ នៅខែមេសាឆ្នាំ 2019 កន្លងផុតទៅនេះ គឺតាមពិតទៅក៏មាន អ្នកដំណើរជិះក្នុងនោះដែរ។ ចំណែកឯអ្នកដំណើរទាំងនោះ គឺជាសត្វមីក្រូទស្សន៍ម្យ៉ាង ដែលមានទំហំតូចខ្លាំង មិនអាចមើលឃើញ នឹងភ្នែកមនុស្សឡើយ ហើយពួកវាមានឈ្មោះថា Tardigrades និងរកឃើញដំបូងបង្អស់ តាំងពីឆ្នាំ 1773 មកម្ល៉េះ។ ស្ទើរតែគ្មាននរណាម្នាក់ដឹងទេថា ពពួកសត្វមីក្រូទស្សន៍ទាំងនេះ ត្រូវបានយកទៅជាមួយ យានអាវកាសនោះទេ រហូតដល់ពេលដែល អាវកាសយានិកទាំងនោះ បានបង្ហើបប្រាប់ថា ពួកគេបានដាក់យកទៅ ដោយទាំងមិនទាន់បានសុំច្បាប់ ពីរដ្ឋាភិបាលថែមទៀតផង។

 

 

ហេតុដោយសារតែ សត្វមីក្រូទស្សន៍ប្រភេទនេះ ឬក៏ឈ្មោះហៅក្រៅថា “ខ្លាឃ្មុំទឹក” មានកម្លាំងកាយខ្លាំង ហើយអាចទប់ទល់ទៅនឹង បរិស្ថានសម្ពាធខ្លាំងណាស់ ដូច្នេះហើយអ្នកវិទ្យាសាស្រ្ដ ចាប់ផ្ដើមសង្ស័យថា ពួកវាប្រហែលជាអាច រួចផុតជីវិតពីការធ្លាក់ យានអាវកាសនោះបាន។ របាយការណ៍ថ្មីទាំងនេះ គឺត្រូវបានលាយបញ្ចូលគ្នា រវាងអារម្មណ៍ភ្ញាក់ផ្អើល និងអារម្មណ៍ស្រងាកចិត្ដដែរ ដោយការរស់រានមានជីវិត នៃពពួកសត្វមីក្រូទស្សន៍នេះ គឺអាចបំពុលបរិយាកាស ឋានព្រះច័ន្ទផងដែរ។ ទោះបីជាយ៉ាងណា យើងទទួលបានដំណឹងល្អថា សត្វមីក្រូទស្សន៍ប្រភេទនេះ ប្រាកដជាអាចរស់នៅ លើឋានព្រះច័ន្ទបាន ប៉ុន្ដែរស់នៅក្នុងសភាព អសកម្មប៉ុណ្ណោះ ដោយសារតែ រងការប៉ះពាល់មកពី សីតុណ្ហភាពប្រែប្រួល និងវិទ្យុសកម្មកម្រិតខ្ពស់ ជាដើម។

 

មិនទាន់បញ្ចប់ត្រឹមនេះទេ មានមនុស្សជាច្រើនទៀត កំពុងតែព្រួយបារម្ភអំពី ចន្លោះព្រំដែន រវាងលំហអាកាស ថាតើវានឹងអាចធ្វើឲ្យ មានផលប៉ះពាល់ អ្វីដែរឬក៏អត់នោះទេ។ ក្រៅពីនេះទៅទៀត បើយោងតាមគោលការណ៍ បច្ចេកទេសអន្តរជាតិ ស្តីពីការនាំយកសត្វមានជិវិត ទៅកាន់លំហអាកាស គឺមិនខុសច្បាស់នោះទេ ហេតុដោយសារតែ សត្វមានជីវិតភាគច្រើន មិនអាចរស់នៅ ទីនោះបានឡើយ។ អ្វីដែលព្រួយបារម្ភខ្លាំងគឺថាសត្វ Tardigrades មានរាងកាយរឹងមាំជាង ពពួកសត្វភាគច្រើន ផងដែរ។ 

 

 

សត្វមីក្រូទស្សន៍ទាំងនេះ គឺត្រូវបានលួចដាក់ទៅ ដោយមូលដ្ឋានគ្រឹះ Arch Mission Foundation មកពីសហរដ្ឋអាមរិក ដោយមានផែនការ ចង់បង្កើតគោលដៅថ្មីអំពី “ការបម្រុងទុកនូវ សត្វរស់រានមានជីវិត ចេញពីភពផែនដី ទៅកាន់លំហអាកាស”។ ក្រុមអាវកាសយានិកទាំងអស់ បានយល់ព្រមនឹងគំនិតនេះ ក៏ប៉ុន្ដែពួកគេមិនបាន ជូនដំណឹងទៅដល់ រដ្ឋាភិបាលអ៊ីស្រាអែល ឬសហរដ្ឋអាមេរិក នោះទេ។ សម្រាប់ពេលបច្ចុប្បន្ននេះ យើងអាចដឹងបានថា សត្វមីក្រូទស្សន៍នេះ អាចរស់នៅឋានព្រះច័ន្ទបាន ប៉ុន្ដែក៏មិនទាន់ប្រាកដច្បាស់ថា ពួកវាអាចវិវត្តិន៍ទៅជាអ្វី ដែរឬក៏អត់នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ