CAMBO REPORT

Popup Advertising5 seconds

លេចចេញលក្ខណៈសម្បត្តិ GoPro Hero 8 មានសមត្ថភាពអាចថតវីដេអូកម្រិត 4K ក្នុង​ល្បឿន 120fps

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីការជោគជ័យក្នុងការបញ្ជេញលក់នូវកាមេរ៉ា ប្រភេទ Action ជាច្រើនឆ្នាំកន្លងមកនោះ ពេលនេះ ក៏ជិតដល់ពេលដែល ក្រុមហ៊ុន GoPro ត្រៀមបញ្ជេញនូវ កាមេរ៉ាជំនាន់ថ្មី របស់ខ្លួន នៅខែក្រោយនេះផងដែរ។ ក្នុងនោះយើងបានទទួលរូបភាពបែកធ្លាយ និងលក្ខណៈសម្បត្តិរបស់វាមួយចំនួនទោះបីជាវាមិនទាន់ចេញជាផ្លូវការក្តី។ 

 

 

តាមរយៈរូបភាពនេះ យើងឃើញថា GoPro Hero 8 មានភ្ជាប់មកជាមួយ ឧបករណ៍បន្ថែមផ្សេងទៀត ដូចជា ម៉ៃក្រូហ្វូន, ភ្លើង LED និង ម៉ូនីទ័របង្ហាញដាច់ដោយឡែកមួយទៀតផង។  បន្ថែមពីនោះ តាមរយៈព័ត៌មានលេចធ្លាយនេះ ក៏បានបន្ថែមថា GoPro Hero 8 និងប្រើប្រាស់នូវ អង្គគណនា GP2 ថ្មីដែលអនុញ្ញាត្តិអោយវាអាច ថតវីដេអូ កំរិត Full HD បានដល់ 480 frame ក្នុងមួយវិនាទី និងកម្រិត 4k ក្នុងល្បឿន 120 frame ក្នុងមួយវិនាទីទៀតផង។

 

 

សរុបមកនេះអាចជាលក្ខណៈសម្បត្តិរបស់ GoPro Hero 8 ពិតប្រាកដក៏ថាបាន បើតាមការការលើកឡើង ផ្ទាល់នៃអគ្គនាយក លោក Nick Woodman ដែលបានបញ្ជាក់ថា ក្រុមហ៊ុនមានគម្រោងនឹង រៀបចំទៅលើកញ្ជប់តម្លៃថ្មី លើផលិតផលរបស់ខ្លួន ដែលនោះ ស្របពេលដែលមានព័ត៌មានថា វានឹងភ្ជាប់មកជាមួយនូវ Processor ថ្មី។

 

ទោះជាយ៉ាងណា វាមិនសល់ពេលយូរប៉ុន្មានទេ ដែលយើងនឹងបានឃើញពីរូបរាង នឹងលក្ខណៈសម្បត្តិផ្លូវការរបស់ GoPro Hero 8។ បើមើលតាម លក្ខណៈសម្បត្តិខាងលើនេះ អាចអោយប្រិយមិត្តដែលស្រលាញ់កាមេរ៉ាខ្នាតតូច ឬអ្នកចូលចិត្តថត Vlog ទាំងឡាយ ត្រៀមថវិកា ចាំទិញវាជាមិនខាន ដោយសារតែ កាមេរ៉ាប្រភេទនេះ មានភាពធន់ និងងាយស្រួលដាក់តាមខ្លួនខ្លាំងណាស់។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: PetaPixel Tag: កាមេរ៉ា