CAMBO REPORT

Popup Advertising5 seconds

Huawei​ គ្រោ​ង​នឹង​បំពាក់​ HarmonyOS​ នៅ​លើ​នាឡិកា​ឆ្លាត​វៃ​របស់​ខ្លួន​ ខណៈ​ពេល​ OPPO​ ក៏​កំពុង​ចាប់​អារម្មណ៍​​ដែ​រ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះ Huawei បានបង្ហាញជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដែលមានឈ្មោះហៅថា HarmonyOS ឲ្យសាធារណៈជនទូទៅបានដឹង ហើយក្រុមហ៊ុនចិនមួយនេះ បានបង្កើតវាឡើង ក៏ដើម្បីទុកជំនួស Android នៅថ្ងៃខាងមុខផងដែរ។ ពិតណាស់ នៅក្នុងពេលនេះ មានដំណឹងមួយចំនួន បានឲ្យដឹងថា Huawei មានគម្រោងក្នុងការ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដែលខ្លួនបង្កើតបាននេះ ទៅបំពាក់នៅលើនាឡិកាឆ្លាតវៃទៀតផង។

 

 

ប្រហែលជាមិនខុសទេ ព្រោះបើតាមពត៌មានពេលនេះ បានបញ្ជាក់ថា Huawei គ្រោងនឹងយក HarmonyOS ទៅបំពាក់នៅលើ នាឡិកាឆ្លាតវៃពិតមែន ខណៈពេលដែលសព្វនេះ Smartwatch របស់ក្រុមហ៊ុនចិនមួយនេះ កំពុងតែប្រើប្រាស់ Lite OS ដែលជាប្រព័ន្ធប្រតិបត្តិការ របស់ខ្លួនដូចគ្នាដែរ ហើយវាក៏មានលក្ខណៈប្រសើរមិនចាញ់ Wear OS របស់ Google ឡើយ។ ម្យ៉ាងវិញទៀត ស្របពេលដែលបច្ចុប្បន្ននេះ ទីផ្សាររបស់ Wear OS កាន់តែរួមតូច ហេតុនេះ វាអាចជាពេលដ៏ល្អសម្រាប់ Huawei ក្នុងការសាកល្បង HarmonyOS នៅលើនាឡិកាឆ្លាតវៃរបស់ខ្លួន។ កាន់តែពិសេសទៀតនោះ ក្រុមហ៊ុនមួយនេះ បានជឿជាក់ថា ប្រព័ន្ធប្រតិបត្តិការនេះ នឹងមានភាពប្រសើរឡើងជាងមុន ដែលអាចចូលរួមប្រកួតប្រជែងជាមួយ Samsung និង Apple ទៀតផង។

 

 

គួរបញ្ជាក់ដែរ OPPO ក៏ធ្លាប់បានបង្ហាញរួចហើយ ថាខ្លួនកំពុងតែធ្វើការទៅលើ Smartwatch រួមទាំង កាលស្ដាប់ ដែលមានមុខងារទប់សំលេងរំខានពីខាងក្រៅទៀតផង ប៉ុន្តែប្រហែលជាចុងឆ្នាំ កាសស្ដាប់អាចនឹងចេញមុន នាឡិកាឆ្លាតវៃផងដែរ។ ដោយឡែកចំពោះ ផ្នែកនាឡិកាគេជឿថា OPPO អាចនឹងប្រើប្រាស់ OS របស់ Huawei នេះដែរ ព្រោះកន្លងទៅ OPPO ក៏ធ្លាប់បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ទៅលើប្រព័ន្ធប្រតិបត្តិការថ្មីនេះដែរ។

 

 

ដូច្នេះហើយ ប្រហែលនៅថ្ងៃខាងមុខ HarmonyOS អាចនឹងបង្ហាញខ្លួន នៅលើនាឡិកាឆ្លាតវៃរបស់ Huawei មុនគេផងដែរ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចនឹងក្លាយជាគូរប្រជែង ដ៏ខ្លាំងខ្លាជាមួយ Apple និង Samsung ទៀតផង នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនចិនខាងលើ។ ចំណែកឯ OPPO វិញ យើងមិនទាន់ប្រាកដថា ក្រុមហ៊ុននេះ នឹងប្រើប្រាស់ OS ខាងលើសម្រាប់ smartwatch របស់ខ្លួន ឬមួយក៏អត់នោះទេ ហេតុនេះគឺត្រូវរង់ចាំមើលបន្តិចទៀតសិន។ អញ្ចឹងហើយ ចាំមើលទាំងអស់គ្នាថា HarmonyOS ពិតជាគ្រាន់បើដូចដែល ម្ចាស់របស់វានិយាយដែរទេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gsm Arena Tag: នាឡិកាវៃឆ្លាត