CAMBO REPORT

Popup Advertising5 seconds

HTC ស្ងាត់ៗ​ប្រកាស​ចេញ Wildfire X មាន​រូប​រាង​ថ្មី និង​កាមេរ៉ា​ក្រោយ 3 គ្រាប់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន HTC ហាក់ដូចជាបានត្រលប់មកវិញ ជាថ្មីបន្ទាប់ពីបានការរត់ចោល សមរភូមិអស់រយៈពេលជាច្រើនឆ្នាំ។ ដោយលើកនេះ ក្រុមហ៊ុននេះបានដើរតាមគំរូ Nokia កាលពីមុន ដែលពេលនេះខ្លួនក៏បានបញ្ជេញ នូវអាវុធថ្មីស្ថិតក្រោម ម៉ាក Wildfire ជាមួយនឹងការរចនារូបរាងដ៏គួអោយទាក់ទាញផងដែរ។ 

 

 

HTC Wildfire X ទទួលបានការចាប់អារម្មណ៍ ទៅលើតម្លៃរបស់វាតែម្តង ដោយអាចនឹងដាក់លក់ក្នុងតម្លៃ 155 ដុល្លារ នៅឯប្រទេស ឥណ្ឌា។ តែគួអោយសោកស្តាយផងដែរថា វាមិនមានលក់នៅប្រទេសផ្សេងនៅឡើយ។ តែប្រសិនបើ វាមានលក់នៅ សហរដ្ឋអាមេរិក មែននោះ ប្រហែលជាវាត្រូវបានលក់ដាច់គ្មានសល់នោះទេ ក៏ព្រោះតែវាមានភ្ជាប់មកជាមួយនូវគុណសម្បត្តិជាច្រើន។ 

 

ថ្វីត្បិតតែតម្លៃវាធូថ្លៃក៏ពិតមែន តែវាបានភ្ជាប់មកជាមួយនឹង លក្ខណៈសម្បត្តិដ៏ល្អ គឺមាន កាមេរ៉ា 3 គ្រាប់នៅពីខាងក្រោយ ដែល 1 គ្រាប់មានទំហំ 12 មេហ្គាភិចសែល, មួយគ្រាប់ផ្សេងទៀតប្រើសម្រាប់ការ Zoom មានទំហំ 8 មេហ្គាភិចសែល និង លែនទី 3 មានទំហំ 5 មេហ្គាភិចសែល ប្រើសម្រាប់ចាប់រូបភាព Depth sensor ព្រៀលផ្ទៃខាងក្រោយបានផងដែរ។ បន្ថែមពីនោះ HTC Wildfire X មកពីជាមួយពណ៍ដ៏ស្រស់ស្អាត ហៅថា Sapphire Blue ដែលមានរចនាបទ ឆកដំណក់ទឹក នៅពីខាងលើ ជាមួយនឹងគំលាតអេក្រង់ខ្លី។ ទោះបីជាយ៉ាងណា វាមានកំរិតអេក្រង់ត្រឹមតែ 1520 x 720 ភិចសែល ប៉ុណ្ណោះ។ 

 

 

ជាក់ស្ដែង HTC បានដាក់នូវខួរក្បាលដែលមានកំរិតមធ្យម MediaTek Helio P22 octa-Core ជាមួយថាមពលថ្ម 3,300mAh និង អេក្រង់ទំហំ 6.2 អ៊ីញ ដើម្បីអោយវាសាកសមនឹងតម្លៃនេះ។ បន្ថែមពីនោះ វាមាន RAM ទំហំ 3GB និង ទំហំផ្ទុកទិន្នន័័យ 32GB សម្រាប់ តម្លៃ 155 ដុល្លារ នោះ និង 195 ដុល្លារ សម្រាប់ RAM 4GB សម្រាប់ទំហំផ្ទុកទិន្នន័័យ 64GB ផងដែរ។ 

 

អ្វីដែលគួអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន HTC នឹងដាក់លក់ Wildfire X នេះជាមួយនឹង ឧបករណ៍ចាប់ទីតាំងទូរសព្ទមួយផ្សេងទៀត ដែលមានរាងស៊ីឡាំង ទំហំតូចមួយ ឈ្មោះថា MyBuddy។ មិនតែប៉ុណ្ណោះ វានឹង បន្លឺសម្លេងខ្លាំងនៅពេលដែលទូរសព្ទរបស់អ្នកបានបាត់ និងអាចបញ្ជូន ទីតាំងផ្ទាល់របស់អ្នក ទៅកាន់មិត្តភក្តិឬក្រុមគ្រួសារក្នុងស្ថានភាពគ្រោះថ្នាក់បានទៀតផង។ យ៉ាងណាក៏ដោយ យើងមិនទាន់បានដឹងថា វានឹងចេញលក់នៅពេលណា អោយប្រាកដនោះទេ។ តែនេះអាចជាការស្តារនូវប្រជាប្រិយភាពឡើងវិញ ពីក្រុមហ៊ុន មួយនេះ ដើម្បីចូលមកយកចំណែកទីផ្សារ ដែលខ្លួនធ្លាប់បានបាត់បង់ កន្លងទៅ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: phonearena Tag: ទូរស័ព្ទ