CAMBO REPORT

Popup Advertising5 seconds

Nintendo ​មាន​គម្រោង​បង្កើត​ដៃ​បញ្ជា​ឥត​ខ្សែ​ SNES ​ថ្មី ​សម្រាប់​ឧបករណ៍ ​Switch ​របស់​ខ្លួន​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Nintendo ប្រហែលជា កំពុងមានគម្រោងបង្កើតដៃបញ្ចាឥតខ្សែ SNES-style ថ្មី សម្រាប់ឧបករណ៍ Switch របស់ខ្លួន នេះបើយោងតាមឯកសាររបស់ FCC ដែលបានប្រទះឃើញលើកដំបូង នៅលើវេបផ្សាយ Resetera។ យ៉ាងណា មិនមានព័ត៌មានលម្អិតអ្វីផ្សេង ត្រូវបានបង្ហាញនៅក្នុងឯកសារ FCC នោះទេ ប៉ុន្តែវាបង្ហាញថា ឧបករណ៍បញ្ជាថ្មីនេះ នឹងមាន Bluetooth ដើម្បីភ្ជាប់ ជាមួយឧបករណ៍ Switch តាមរយៈ Wireless ទៀតផង។

 

 

បើយើងក្រឡេកមកមើលរូបភាព នៃឧបករណ៍បញ្ជា SNES ឃើញថាវាអាចមានប៊ូតុង ZL និង ZR នៅផ្នែកខាងលើ ឬវាអាចជា Joy-Con docking ក៏ថាបាន។ ប៉ុន្ដែ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Nintendo បានបញ្ចេញឧបករណ៍បញ្ជា Retro សម្រាប់ឧបករណ៍ Switch របស់ខ្លួន។ ជាក់ស្ដែង កាលពីឆ្នាំមុន ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួននឹងបង្កើតឧបករណ៍បញ្ជា NES ឥតខ្សែសម្រាប់ Switch ប៉ុន្តែ វាអាចធ្វើអោយ ឧបករណ៍ Switch មានតម្លៃកាន់តែថ្លៃថែមទៀត បើសិនជាឧបករណ៍បញ្ជា NES ត្រូវបានភ្ជាប់មកជាមួយវា នោះ។ Nintendo ក៏បានបា្រប់អោយដឹងថា ឧបករណ៍បញ្ជា NES នេះ គឺបង្កើតឡើង ដើម្បីផ្ដល់ភាពងាយស្រួល បញ្ជាលេងនៅលើ Switch ដូចជាក្នុងការលេងហ្គេម Super Mario Bros 2 និងហ្គេម Kirby ផងដែរ។ ចំណែកឯ ឧបករណ៍បញ្ជា SNES ថ្មីនេះ ក៏អញ្ចឹងដែរ ក្រុមហ៊ុន Nintendo អាចនឹងដាក់វាអោយជាមួយហ្គេម ប្រភេទ SNES ដូចគ្នា ដែលមានដូចជាហ្គេម Super Mario Kart, Legend of Zelda: Link to the past និងហ្គេម Super Metroid ជាដើម។

 

 

គួរបញ្ជាក់ថាពេលនេះ មិនទាន់មានព័ត៌មានណាមួយ ចេញពី Nintendo ផ្ទាល់នៅឡើយទេ ថាតើពេលណា ឧបករណ៍បញ្ជា SNES ប្រកាសចេញថ្ងៃណានោះ បើទោះបីនេះជា គម្រោងបង្កើតឧបករណ៍បញ្ជា SNES ពិតប្រាកដក៏ដោយ។ ប៉ុន្តែ ប្រហែលជាថ្ងៃណាមួយ យើងនឹងអាចបញ្ជាលេងវា ជាមួយហ្គេមទាំងនោះ បានយ៉ាងពេញលេញ នៅលើឧបករណ៍ Switch ជាក់ជាមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម