CAMBO REPORT

Popup Advertising5 seconds

រថយន្ដ​ទំនើប​ម៉ាក Bugatti ‘La Voiture Noire’ តម្លៃ 18.7 លាន​ដុល្លារ បាន​រក​ឃើញ​ម្ចាស់​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមឆ្នាំ 2019 កន្លងផុតទៅនេះ នៅឯព្រឹត្តិការណ៍ Geneva International Motor Show ក្រុមហ៊ុនផលិតរថយន្ដ ដ៏ល្បីល្បាញម៉ាក Bugatti បានដាក់បង្ហាញនូវ រថយន្ដទំនើបស៊េរីថ្មី ដែលមានឈ្មោះថា La Voiture Noire និងដាក់លក់ក្នុងតម្លៃ 18.7 លានដុល្លារឯណោះ។ ចំពោះអ្វីដែលធ្វើឲ្យ រថយន្ដនេះកាន់តែអស្ចារ្យ ថែមមួយកម្រិតទៀត នោះគឺដោយសារវាមានតែ 1 គ្រឿងគត់លើពិភពលោក។ គួរឲ្យសោកស្ដាយណាស់ បើប្រិយមិត្តទាំងឡាយណា កំពុងមានចំណាប់អារម្មណ៍ គឺលែងអាចរកទិញ បានតទៅទៀតឡើយ ពីព្រោះរថយន្ដទំនើបស៊េរីថ្មីនេះ ត្រូវបានជនលាក់មុខម្នាក់ ទិញបានមុនបាត់ទៅហើយ។

 

 

រថយន្ដទំនើបម៉ាក ‘La Voiture Noire’ គឺត្រូវបានផលិតឡើង ដោយជាការប្រារព្ធខួប 100 ឆ្នាំ របស់ក្រុមហ៊ុនរថយន្ដ Bugatti និងបានក្លាយទៅជា រថយន្ដដែលមាន តម្លៃថ្លៃជាងគេ លើពិភពលោក ផងដែរ។ ចំណែកឯឈ្មោះរបស់រថយន្ដនេះ គឺត្រូវបានគេដាក់តាម ឈ្មោះរបស់រថយន្ដ Four Type 57 SC Atlantic Coupes ដែលកូនបង្កើត របស់លោកស្ថាបនិក Ettore Bugatti បានបង្កើតឡើង ដោយខ្លួនឯងផ្ទាល់ តាំងពីឆ្នាំ 1930 មកម្ល៉េះ។ ប្រភពសារព័ត៌មាន បានចុះផ្សាយមកថា រថយន្ដទំនើបមួយគ្រឿងនេះ គឺត្រូវបានដាក់លក់ឲ្យ បុរសលាក់មុខម្នាក់ បាត់ទៅហើយ ដែលគាត់បានយល់ព្រម ទិញយក តាំងពីមុនពេលរថយន្ដ មិនទាន់ផលិតឯណោះ។ 

 

 

បើនិយាយអំពីសមត្ថភាព នៃកម្លាំងម៉ាស៊ីនរបស់ រថយន្ដទំនើបមួយគ្រឿងនេះ គឺវាអាចចាប់ផ្ដើមពីល្បឿន 0KM/h ដល់ 96KM/h ក្នុងរយៈពេលត្រឹមតែ 2.5 វិនាទីប៉ុណ្ណោះ និងអាចបើកបរបាន រហូតដល់ល្បឿនកំពូល 420KM/h ផងដែរ។ លើសពីនេះទៅទៀត ចំពោះផ្នែកខាងក្នុង នៃរថយន្ដទំនើបនេះ គឺមានផ្ទុកនូវម៉ាស៊ីន 16 ស៊ីឡាំង, 8 លីត្រ និងព្រមទាំងការជំនួយ បន្ថែមល្បឿនដោយ Quad-Turbo ថែមទៀតផង។ ហេតុដូច្នេះហើយ ម៉ាស៊ីនជំនួយទាំងអស់នេះ គឺអាចផ្ដល់ថាមពលឲ្យ រថយន្ដមួយគ្រឿងនេះ បានដល់ទៅកម្លាំង 1,500 សេះ និង កម្លាំងបង្វិល 1,180 lb-ft of torque ឯណោះ។ 

 

 

ក្រៅពីនេះទៅទៀត ឈ្មោះរបស់រថយន្ដនេះ ដែលបានហៅថា “La Voiture Noire” គឺជាភាសាបារាំង ហើយក៏អាចបកប្រែថា “រថយន្ដខ្មៅ” ផងដែរ។ បើទោះបីជា រថយន្ដទំនើបមួយគ្រឿងនេះ ត្រូវបានគេទិញរួចពិតមែន ប៉ុន្ដែក្រុមហ៊ុនផលិតរថយន្ដ Bugatti បាននិយាយប្រាប់ថា អាចត្រូវចំណាយពេល 2 ឆ្នាំទៅមុខទៀត ដើម្បីបញ្ចប់រួចរាល់ ការផលិតទាំងស្រុង និងអាចបើកបរតាមផ្លូវបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Business Insider Tag: យានយន្ត