CAMBO REPORT

Popup Advertising5 seconds

ប្រើ​អង្គផ្ទុក​ទិន្នន័យ UFS 3.0 ដូច​គ្នា​មែន តែ​ល្បឿន​នៅ​លើ Galaxy Note 10 លឿន​ជាង​នៅ​លើ OnePlus 7 Pro

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អង្គផ្ទុកទិន្នន័យ UFS ( Universal Flash Storage ) គឺជាអង្គផ្ទុកទិន្នន័យ ដែលមានល្បឿនលឿនជាងគេមួយ នៅក្នុងពេលបច្ចុប្បន្ន សម្រាប់ស្មាតហ្វូន ដែលជាទូទៅគេប្រើប្រាស់វា នៅលើតែ ស្មាតហ្វូនកំពូល តែប៉ុណ្ណោះ ព្រោះវាមានល្បឿនបញ្ជូនទិន្នន័យលឿន។ UFS វាប្រៀបបានដូចទៅនឹង SSD នៅលើកុំព្យូទ័រ អញ្ចឹងដែរ។ UFS ចែកចេញជាច្រើនជំនាន់ ក្នុងនោះរួមមាន ដូចជា UFS 2.0, 2.1, និងជំនាន់ចុងក្រោយគេ គឺ 3.0។ គួរបញ្ជាក់ផងថា អង្គផ្ទុកទិន្នន័យ UFS 3.0 មានល្បឿនជាង អង្គផ្ទុកទិន្នន័យ UFS 2.1 ដល់ទៅ 2 ដងឯណោះ ហើយវាមាន ខ្សែបញ្ជូនទិន្នន័យ Bandwidth ចំនួន 2 ខ្សែ ដោយមួយខ្សែអាចរត់បានក្នុងល្បឿន 1,450MB ក្នុងមួយវិនាទី និង 2 ខ្សែបូកចូលគ្នា មានល្បឿនដល់ទៅ 2,900MB ក្នុងមួយវិនាទី។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ប្រើប្រាស់ ថាមពលតិច ផងដែរ ត្រឹមតែ 2.5 វ៉ុលប៉ុណ្ណោះ ខណៈដែលជំនាន់ 2.1 ប្រើប្រាស់ថាពលចាប់ពី 2.7 វ៉ុលទៅ 3.6 វ៉ុល។ ។ ដូច្នេះសម្រាប់ហ្គេម កម្មវិធី និងឯកសារដែលផ្ទុកនៅក្នុង UFS 3.0 នេះ នឹងមានដំណើរការគណនា បានលឿននិងរហ័សទាន់ចិត្ត។

 

យើងបានដឹងហើយថា OnePlus 7 Pro ជាស្មាតហ្វូនដំបូងគេនៅលើទីផ្សារ ដែលបំពាក់ដោយអង្គផ្ទុកទិន្នន័យ UFS ជំនាន់ 3.0 ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung ហើយវាពិតជាមានល្បឿនគណនា លឿន និងឆាប់រហ័សពិតមែន ដែលធ្វើឲ្យ OnePlus 7 Pro ក្លាយទៅជាស្មាតហ្វូនដែលមានល្បឿនគណនាលឿនជាងគេ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានធ្វើការដាក់បង្ហាញស្មាតហ្វូនត្រកូល Note ជំនាន់ចុងក្រោយរបស់ខ្លួន គឺ Galaxy Note 10 និង Galaxy Note 10+ ដែលបំពាក់មកជាមួយ អង្គផ្ទុកទិន្នន័យ UFS 3.0 ផងដែរ។ ដូច្នេះជាធម្មតា អ្នកប្រាកដជាគិតថា ល្បឿនគណនារបស់ OnePlus 7 និង Galaxy Note 10 និង Galaxy Note 10+ ប្រាកដជាស្មើគ្នាហើយ។ ប៉ុន្តែវាមិនដូចអ្វីដែលយើងបានគិតនោះទេ បើយោងតាម គណនីបណ្តាញសង្គម Twitter មួយដែលមានឈ្មោះថា Ice Universe បានធ្វើការបង្ហោះរូបភាពចំនួន 3 សន្លឹកដែលបង្ហាញអំពី ល្បឿន Read, Write, Random Read, Random Write របស់ Galaxy Note 10, Galaxy Fold និង OnePlus 7 Pro ដែលក្នុងនោះយើងសង្កេតឃើញថា Galaxy Note 10 មានល្បឿនគណនាលឿន ជាង OnePlus 7 Pro និង Galaxy Fold ទៅទៀត ដែល Galaxy Note 10 មានល្បឿន Read 1577.14 MB ក្នុងមួយវិនាទី, មានល្បឿន Write 591.62 MB ក្នុងមួយវិនាទី, ល្បឿន Random Read 179.16 MB ក្នុងមួយវិនាទី និងល្បឿន Random Write 201.27 MB ក្នុងមួយវិនាទី ចំនែកឯ OnePlus 7 Pro មានល្បឿន Read 1471.8 MB ក្នុងមួយវិនាទី, មានល្បឿន Write 401.73 MB ក្នុងមួយវិនាទី, ល្បឿន Random Read 179.43 MB ក្នុងមួយវិនាទី និងល្បឿន Random Write 29.38 MB ក្នុងមួយវិនាទី។





សរុបមកវិញ មូលហេតុដែលធ្វើឲ្យ អង្គផ្ទុកទិន្នន័យ UFS ជំនាន់ 3.0 ដែលបំពាក់នៅលើ Galaxy Note 10 និង Galaxy Note 10+ មានល្បឿនលឿនជាង អង្គផ្ទុកទិន្នន័យ UFS ជំនាន់ 3.0 ដែលបំពាក់នៅលើ OnePlus 7 Pro នោះក៏ដោយសារតែ ក្រុមហ៊ុន Samsung បានប្រើប្រាស់ ឯកសារ System ជំនាន់ថ្មី ( F2FS ) នៅលើ Galaxy Note 10 និង Galaxy Note 10+ ខណៈដែលក្រុមហ៊ុន OnePlus បានប្រើប្រាស់ ឯកសារ System ជំនាន់ចាស់ (EXT4) នៅលើ OnePlus 7 Pro ដែលហេតុធ្វើឲ្យ ដំណើរការគណនារបស់វា មានភាពយឺតជាង Galaxy Note 10 បន្តិច។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Ice Universe Tag: ទូរស័ព្ទ