CAMBO REPORT

Popup Advertising5 seconds

ព្រឹត្តិការណ៍​ថ្មី​នៃ​ហ្គេម Apex Legends ជា​មួយ​នឹង​វគ្គ Solo Mode បាន​បើក​ឲ្យ​លេង​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កំណែអាប់ដេត ទៅកាន់ជំនាន់ចុងក្រោយ នៃហ្គេម Apex Legends បានចាប់ផ្ដើមដាក់ឲ្យ ទាញយកមកលេងហើយ ជាមួយនឹងព្រឹត្តិការណ៍ថ្មី Iron Crown Event និងការផ្លាស់ប្ដូរជាច្រើនទៀត។ បន្ទាប់ពីធ្វើការអាប់ដេតរួចហើយ អ្នកទាំងអស់គ្នា ប្រាកដជាប្រទះឃើញមាន បន្ថែមលក្ខណៈថ្មីៗមួយចំនួន ទៅលើហ្គេម Apex Legends ដែលរួមមានដូចជា មានតំបន់បង្កើតថ្មី នៅលើផែនទី Map, ខោអាវតួអង្គថ្មីៗ Skin, គោលដៅលេងថ្មីៗ និងជាពិសេសបំផុតគឺជាវគ្គ Solo Mode តែម្ដង។

 

 

តំបន់ដែលបានបង្កើតថ្មី នៅពីលើផែនទី Kings Canyon ដាក់ឲ្យលេងសព្វថ្ងៃនេះ គឺមានឈ្មោះហៅថា Gauntlet ដែលមានទីតាំងស្ថិតនៅ ទិសនិរតីនៃផែនទី ឬអាចនិយាយបានថា នៅចំហៀងខាងឆ្វេង ផ្នែកខាងក្រោមផែនទី ដែលយោងទៅតាមតួអង្គ Octane ផ្ទាល់តែម្ដង។ ខណៈពេលដែល ព្រឹតិ្ដការណ៍ថ្មីនេះ មានរយៈពេលត្រឹមតែ 2 សប្ដាហ៍ប៉ុណ្ណោះ ដូច្នេះយើងក៏មិនប្រាកដថា តំបន់ Gauntlet ទើបបន្ថែមថ្មីនេះ អាចនៅជាប់រហូតតទៅ ឬក៏អាចត្រូវដកចេញ ដែរឬក៏អត់ទេ។ ក្រៅពីនេះទៅទៀត យើងក៏ឃើញមានបន្ថែម Skin ថ្មីៗសម្រាប់តួអង្គដូចជា Wraith និង Pathfinder ជាមួយនឹងអាវគ្រោះដែក និងឈុតបែបយុគសម័យបុរាណ។

 

ចំណែកឯគ្រឿងតុបតែងខ្លួន និងស្បែក Skin សម្រាប់អាវុធថ្មីៗមួយចំនួន គឺតម្រូវឲ្យធ្វើការទិញ ដោយប្រើប្រាស់ Crowns ដែលជារូបិយប័ណ្ណថ្មីប្លែក សម្រាប់ប្រើលើព្រឹត្តិការណ៍នេះ ហើយអ្នកលេងទាំងអស់ អាចស្វែងរក Crowns ទាំងអស់នោះបាន តាមរយៈការលេង ក្រោយពេលបញ្ចប់ វគ្គនីមួយៗផងដែរ។ នៅលើព្រឹត្តិការណ៍ Iron Crown Event ក៏បាននាំយកមកនូវវគ្គ Solo Mode ដែលអនុញ្ញាតឲ្យលោកអ្នក លេងតែម្នាក់ឯងបាន និងមិនតម្រូវឲ្យលេង ជាក្រុមៗទៀតនោះទេ ប៉ុន្ដែវាមានរយៈពេល កំណត់ឲ្យត្រឹមតែ 2 សប្ដាហ៍ប៉ុណ្ណោះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពីព្រឹត្តិការណ៍ Iron Crown Event ៖

 

ព្រឹត្តិការណ៍ Iron Crown Event គឺត្រូវបានចាប់ផ្ដើម បើកឲ្យលេងពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី 27 ខែសីហាឆ្នាំ 2019 ហើយនៅពេលដែល ព្រឹតិ្តការណ៍នេះត្រូវបានបញ្ចប់ ដូច្នេះហើយវគ្គ Solo Mode ក៏ត្រូវដកចេញវិញផងដែរ។ លើសពីនេះទៅទៀត ចាប់ពីថ្ងៃទី 16 ខែសីហា រហូតដល់ថ្ងៃទី 18 ខែសីហា នាពេលឆាប់ៗខាងមុខនេះ អ្នកលេងទាំងអស់ នឹងទទួលបានចំនួន XP ទ្វេដងថែមទៀតផង ចំពោះការលេង បានតារាងលេខ 5 ឡើងទៅ ឬក៏ឈ្នះតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Polygon Tag: កម្មវិធី-ហ្គេម