CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​រូបស្លាក​សញ្ញា​ផ្លូវ​ការ​របស់​ទូរទស្សន៍​ឆ្លាត​វៃ OnePlus TV សម្រាប់​ត្រៀម​ចេញ​ឆាប់ៗនេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីហេ្វនទទួលបាន ព័ត៌មានលេចធ្លាយថា OnePlus កំពុងមានគម្រោងដាក់លក់ ទូរទស្សន៍ឆ្លាតវៃផ្ទាល់ខ្លួន អស់រយៈពេលជិត រាប់ខែរាប់ឆ្នាំមកនេះ ជាទីបំផុតក្រុមហ៊ុន OnePlus ក៏ប្រកាសប្រាប់ហើយថា OnePlus TV គឺជាឈ្មោះប្រើផ្លូវការ និងបានចែករំលែក រូបស្លាកសញ្ញា Logo ថែមទៀតផង។ លើសពីនេះទៅទៀត OnePlus បាននិយាយប្រាប់ថា គ្មានឈ្មោះអ្វីផ្សេងទៀតឡើយ ដែលអាចតំណាងឲ្យ តម្លៃ, ចក្ខុវិស័យ និងមោទនភាព នៃម៉ាកយីហោមួយនេះទេ។

 

 

ចំណែកឯរូបតំណាង Logo របស់ទូរទស្សន៍ឆ្លាតវៃ OnePlus TV គឺមានភាពសាមញ្ញ ដោយស្រដៀងគ្នាទៅនឹង ស្លាកសញ្ញាស្មាតហ្វូន អញ្ចឹងដែរ ប៉ុន្ដែគ្រាន់តែបន្ថែមពាក្យ “TV” នៅជិតគ្នាផងដែរ។ ក្រុមហ៊ុន OnePlus បានលើកឡើងមកថា ការសម្រេចចិត្តទៅលើ ផ្នែកឌីហ្សាញបែបនេះ គឺដោយសារតែ បានបំផុសគំនិត ដោយវឌ្ឍនភាពធរណីមាត្រ កាលពីជំនាន់បុរាណ ហើយយើងអាចឃើញមាន នៅលើទម្រង់សិល្បៈ បែបបុរាណជាច្រើន ដែលរួមមានដូចជា និមិត្ដរូបហិណ្ឌូពីបុរាណ, និមិត្តសញ្ញាម៉ាឡាឡា និងប្រាសាទក្រិក បុរាណដ៏ល្បីល្បាញ ថែមទៀតផង។ 

 

សេចក្ដីប្រកាសថ្មីនេះ អាចមានការភ្ញាក់ផ្អើល ចំពោះមនុស្សមួយចំនួន ដែលក្រុមហ៊ុន ផលិតស្មាតហ្វូន OnePlus នៅសុខៗសោះ ក៏សម្រេចចិត្តដាក់លក់ ទូរទស្សន៍ឆ្លាតវៃ ប៉ុន្ដែសម្រាប់អ្នកគាំទ្រវិញនោះ គឺទទួលបានដំណឹងអំពី OnePlus TV រៀងយូរណាស់មកហើយ។ កាលពីខែកញ្ញាឆ្នាំ 2018 ប្រធានក្រុមហ៊ុន OnePlus លោក Pete Lau បានសាកសួរហ្វេនថា គួរដាក់ឈ្មោះអ្វីល្អទៅ សម្រាប់ទូរទស្សន៍របស់ខ្លួន ប៉ុន្ដែតាំងពីពេលនោះមក គ្មានដំណឹងផ្សេងទៀតឡើយ ដូច្នេះក៏ត្រូវបានហ្វេនស្មានថា គម្រោងនេះប្រហែលជាអាច លុបចោលបាត់ ហើយមើលទៅ។

 

 

ប្រសិនបើយោងទៅតាម ពាក្យចចាមអារ៉ាម បានដាក់បង្ហាញឲ្យឃើញថា ទូរទស្សន៍ឆ្លាតវៃ OnePlus TV នឹងដំណើរការដោយ Android ហើយអាចប្រើប្រាស់ បន្ទះអេក្រង់ចន្លោះពី 43 អ៊ីញនិង 75 អ៊ីញផងដែរ។ ចំណែកឯ ព័ត៌មានលេចធ្លាយ មួយចំនួនទៀត បាននិយាយថា OnePlus អាចនឹងដាក់បង្ហាញ ទូរទស្សន៍របស់ខ្លួន នៅចុងខែកញ្ញាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរទស្សន៍