CAMBO REPORT

Popup Advertising5 seconds

កាត Pokémon មួយ​ឈុត​ដ៏​កម្រមាន​នេះ អាច​ដេញ​ថ្លៃ​បាន​តម្លៃ 107,000 ដុល្លារ​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីសម័យកុមារភាព របស់ប្រិយមិត្តមួយចំនួន ប្រាកដជាធ្លាប់បានទិញ និងប្រមូលផ្ដុំកាត Pokémon ដើម្បីលេងជាមួយមិត្តភក្ដិ ឬផ្លាស់ប្ដូរកាតគ្នាជាដើម ប៉ុន្ដែលោកអ្នកដឹងថាទេថា មកដល់ពេលបច្ចុប្បន្ននេះ កាតទាំងអស់នោះ អាចលក់បានតម្លៃថ្លៃ បើវាកម្រមានផងដែរ។ ហេតុដូច្នេះហើយ យើងបានប្រទះឃើញថា មានបុរសម្នាក់ កាលពីពេលថ្មីៗនេះ បានដាក់ដេញថ្លៃកាត Pokémon ដ៏កម្រមានមួយឈុត ដែលមានលក្ខណៈនៅថ្មីស្អាត បានតម្លៃរហូតដល់ទៅ 107,000 ដុល្លារឯណោះ។

 

 

កាលពីសប្ដាហ៍មុននេះ សំណុំកាតមួយឈុត ដែលបានបោះពុម្ភផ្សាយ លើកដំបូងបង្អស់ គឺមានផ្ទុកនូវកាត Pokémon First Edition សរុបរហូតដល់ទៅ 103 កាត បានដាក់ដេញថ្លៃ នៅលើវេបសាយ Goldin Auctions ក្នុងតម្លៃត្រឹមតែ 25,000 ដុល្លារប៉ុណ្ណោះ។ ចំណែកឯកាតដ៏កម្រមានទាំងនោះ គឺរួមបញ្ចូលទាំងកាត Holographic Charizard ដែលមានតម្លៃចាប់ពី 3,050 ដុល្លារឡើងទៅ ថែមទៀតផង។ កាត Pokémon ដ៏កម្រមាននីមួយៗ ដែលគាត់បានដាក់លក់ គឺសុទ្ធតែត្រូវបានគេ វាយតម្លៃឲ្យបានកម្រិត “Gem Mint 10” ដែលចង់មានន័យថា មានសភាពថ្មីដូចដើម បើទោះបីជា កាតទាំងអស់នោះ ផលិតឡើងតាំងពីឆ្នាំ 1999 មកម្ល៉េះក៏ដោយ នេះបើយោងទៅតាម ក្រុមសារព័ត៌មាន TMZ ផងដែរ។

 

ពិតប្រាកដណាស់កាត Pokémon First Edition គឺកម្រនៅមានអ្នកទុកណាស់ ប៉ុន្ដែបុរសម្នាក់នេះ អាចរក្សាទុកជាប់បាន និងថែមទាំងថែរក្សាបាន ឲ្យដូចថ្មីទាំងអស់ទៀត។ លើសពីនេះទៅទៀត កាតដ៏កម្រទាំងអស់នោះ មិនត្រឹមតែមានសត្វ Pokémon ប៉ុណ្ណោះទេ ប៉ុន្ដែព្រមទាំងមាន កាតវត្ថុប្រើប្រាស់ Item Cards, កាតបន្ថែមថាមពល Energy Cards និងកាតគ្រូបង្វឹក Trainer Cards ថែមទៀតផង។

 

 

ការដេញថ្លៃបានតម្លៃ 107,000 ដុល្លារ គឺពិតជាសាកសមណាស់ ចំពោះការខិតខំព្យាយាម រក្សាទុកអស់រយៈពេល ជាច្រើនឆ្នាំមកនេះ ហើយក៏លែងអាចរកទិញ នៅឯណាបានទៀតឡើយ។ អញ្ចឹង ប្រិយមិត្តទាំងអស់គ្នា បើនៅសល់កាត Pokémon ចាស់ៗ ដែលបានរក្សាទុក កាលពីពេលមុនៗមក ដូច្នេះគួរតែត្រួតពិនិត្យមើលទៅ ដោយវាប្រហែលជាអាច នឹងលក់បានតម្លៃខ្ពស់ លើសពីការស្មានទុក ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: IGN Tag: Lifestyle