CAMBO REPORT

Popup Advertising5 seconds

Galaxy ​A50s ​អាច​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ឆាប់ៗ​នេះ​ ជា​មួយ​ការ​ប្រើ​ឈីប​ Exynos​ 9610​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលកន្លងមក ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថា Galaxy A50s ត្រូវបានគេប្រទះឃើញ ជាច្រើនដងមកហើយ នៅលើ Geekbench ក៏ដូចជា Antutu ផងដែរ។ ពិតណាស់ ក្នុងការធ្វើតេស្តកម្លាំងម៉ាស៊ីនលើ Antutu កាលពីខែមុន បង្ហាញថា ស្មាតហ្វូនមួយនេះ ទទួលបានពិន្ទុប្រមាណជា 151,136 ដែលពិន្ទុប៉ុណ្ណឹង វាអាចជាស្មាតហ្វូនលំដាប់ បង្គួរមួយ ដោយអាចលេងហ្គេម ក្នុងពេលបច្ចុប្បន្ននេះ បានយ៉ាងរលូនល្អ។

 

 

ជាក់ស្ដែង ក្នុងពេលថ្មីៗនេះដែរ Galaxy A50s បានបន្តលេចធ្លាយទៀតហើយ ដោយម្ដងនេះ វាត្រូវបានប្រទះឃើញ នៅលើ Wi-Fi Alliance វិញម្ដង ដែលវាមានលេខកូដសម្គាល់ SM-A507FN/DS និងបានបញ្ជាក់ពីលក្ខណៈសម្បត្តិតិចតួចណាស់ អំពីស្មាតហ្វូនមួយនេះ ប៉ុន្តែវាអាចនឹង ចូលមកវាយលុកទីផ្សារស្មាតហ្វូន លំដាប់បង្គួរសាជាថ្មីម្តងទៀត នាពេលខាងមុខ។ 

 

យ៉ាងណានៅលើ Wi-Fi Alliance មិនបានបង្ហាញពី លក្ខណៈសម្បត្តិពេញលេញរបស់ Galaxy A50s ជំនាន់ថ្មីនេះឡើយ ដោយគ្រាន់តែបង្ហាញថា វាត្រូវបានដំណើរការដោយ Android 9.0 Pie ប៉ុណ្ណោះ មិនមែន Android Q នោះទេ។ គួររំលឹកថា បើយោងទៅតាម ប្រភពលេចធ្លាយលើ ការធ្វើតេស្ត Benchmark កន្លងទៅ បង្ហាញថា Galaxy A50s បានបំពាក់បន្ទះឈីប Exynos 9610 មាន CPU ជាប្រភេទ Octa-Core ទំហំ 1.74GHz រ៉េមទំហំ 4GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB។  

 

 

ជាចុងក្រោយ នេះគ្រាន់តែជារបាយការណ៍បង្ហាញមួយប៉ុណ្ណោះ ដោយយើងមិនទាន់ហ៊ានសនិដ្ឋានទេថា ចំណុចទាំងអស់នេះ នឹងក្លាយជាការពិតទាំងស្រុង ប៉ុន្តែយើងអាចចំណាំទុកសិនបាន។ ប៉ុន្តែ Galaxy A50s អាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយចំពោះតម្លៃ និងថ្ងែដាក់ប្រកាសជាផ្លូវការ អោយប្រាកដនោះ យើងមិនទាន់បានដឹង នៅឡើយទេ តែយើងនឹងអាប់ដេតបន្ត បើមានអ្វីថ្មីបន្ថែមទៀត។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ