CAMBO REPORT

Popup Advertising5 seconds

MacBook Pro ផលិត​ឆ្នាំ​ 2015 មិន​ទាន់​បាន​ជួស​ជុល​ថ្ម មិន​អាច​ជិះ​យន្ត​ហោះ​បាន​ទេ​នៅ​សហរដ្ឋ​អាមេរិច

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា កាលពីអំឡុងខែ មិថុនា កន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសនូវការ ហៅត្រលប់ចូលរោងចក្រវិញនូវ ម៉ូឌែល Macbook Pro របស់ខ្លួន ដែលបានចេញលក់ក្នុងខែ កញ្ញា ឆ្នាំ 2015 ដល់ ខែ កុម្ភៈ ឆ្នាំ 2017 ដើម្បីដោះស្រាយ បញ្ហាថ្មរបស់វា។ នេះបើយោងតាមប្រភពពីគេហទំព័រ Bloomberg បានអោយដឹងថា ស្របទៅតាមការប្រកាសពីក្រុមហ៊ុន Apple ក្នុងការហៅត្រលប់ នូវកុំព្យូទ័ររបស់ខ្លួនដែលមានបញ្ហាថ្ម ចូលទៅកាន់រោងចក្រវិញនោះ ពេលនេះផងដែរ ក្រុមសហព័ន្ធនៃអាកាសចរណ៍ ក្នុងសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាស ក្នុងការហាមឃាត់នូវ ស៊េរី Macbook Pro ទំហំ 15 អ៊ីញ ដែលបានចេញលក់ឆ្នាំ 2015 ចេញពីជើងហោះហើរទាំងអស់។

 

 

តាមការលើកឡើង ពី Bloomberg ផងដែរនោះថា ក្រុមសហព័ន្ធនៃអាកាសចរណ៍ សហរដ្ឋអាមេរិក បានធ្វើការហាមឃាត់នេះ ដោយធ្វើឡើងស្របទៅតាម សេចក្តីប្រកាស របស់ Apple ផងដែរ ដែលបានគោរពទៅនឹង គោលការណ៍អនុវត្តន៍ ចំពោះទំនិញដែលមានបញ្ហាថ្មនានា នៅលើយន្តហោះកន្លងទៅ។ នេះបានបញ្ជាក់ថា រាល់កុំព្យូទ័រ MacBook ដែលមានបញ្ហាថ្ម និងមិនទាន់បានជួសជុលទាំងនោះ មិនត្រូវបាន អនុញ្ញាត អោយមាននៅលើយន្តហោះ នោះឡើយ។ ក្នុងនោះ វាបានអនុញ្ញាតអោយយកតាមយន្តហោះ បានដូចធម្មតា បើសិនជាវាបានជួសជុលថ្មរួច។ 

 

ងាកទៅកាន់ Apple វិញ ខ្លូនក៏ធ្លាប់បានសំណូមពរទៅកាន់អតិថិជនខ្លួន ក្នុងការបញ្ឈប់ការប្រើប្រាស់ នូវស៊េរី MacBook ដែលមានបញ្ហាខាងលើលុះត្រាតែ វាត្រូវបានជុសជុល ថ្មរួចរាល់ផងដែរ។ ក្នុងនោះ អតិថិជន អាចធ្វើការឆែកនូវ លេខ Serial Number នៃ MacBook របស់ខ្លួននៅក្នុង Website Apple ផ្ទាល់ដើម្បីអោយប្រាកដថា កុំព្យូទ័រគេមានបញ្ហា ឬក៏អត់។ ទាក់ទងទៅនឹង បញ្ហានេះផងដែរ Apple បានផ្តល់ជូននូវការផ្លាស់ប្តូរថ្ម ដោយឥតគិតថ្លៃចំពោះម៉ាស៊ីន ដែលមានបញ្ហាទាំងនោះ រួមទាំងការ ផ្ញើរជាសារតាមរយៈ អ៊ីម៉ែល ដើម្បីអញ្ជើញអតិថិជនដែលបានទិញ MacBook មានបញ្ហាទាំងនោះដើម្បីធ្វើការផ្លាស់ប្តូរថ្មជូនទៀតផង។  

 

 

 

គួររំលឹកផងដែរថា នេះមិនមែនជាលើកដំបូងទេ ដែលរឿងហាមឃាត់ នូវឧបករណ៍ អេឡិចត្រូនិចដែលមាន បញ្ហាមិនអោយមាននៅក្នុងជើងហោះហើរនេះ ដោយជាក់ស្តែង នៅឆ្នាំ 2016 ក៏មានករណីដូចគ្នានេះ កើតឡើងនៅលើ Galaxy Note 7 ដែលវាបណ្តាលមកពីករណី ផ្ទុះថ្មពេលកំពុងសាក ដែលនេះជា ហានិភ័យខ្ពស់បំផុតសម្រាប់ជើងហោះហើរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: កុំព្យូទ័រ