CAMBO REPORT

Popup Advertising5 seconds

របាយ​ការណ៍​ថ្មី​បង្ហាញ​ថា Facebook បាន​ធ្វើ​ការ​លួច​ស្តាប់ សារ​ជា​សម្លេង​របស់​អ្នក​ប្រើ​ប្រាស់​កម្មវិធី Messenger

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ បើយើងនិយាយអំពី បណ្តាញសង្គម Facebook មិនថាចាស់ មិនថាក្មេងនោះទេ ប្រាកដជាបាន ស្គាល់ពីវាច្បាស់ណាស់ហើយ។ Facebook គឺជាបណ្តាញសង្គមដ៏ធំមួយ ដែលទទួលបាន ការទុកចិត្ត ពីសំណាក់អ្នកប្រើ នាពេលបច្ចុប្បន្ននេះ ព្រោះវាបានភ្ជាប់មកជាមួយ លក្ខណៈសម្បត្តិ និង មុខងារពិសេសៗជាច្រើន ក្នុងនោះយើងសង្កេតឃើញថា Facebook Messenger ជាមុខងារមួយ ដ៏ពេញនិយមជាងគេ ក្នុងចំណោម មុខងារដទៃទៀត។ Facebook ត្រូវបាន មនុស្សជុំវិញពិភពលោក ប្រើប្រាស់ដើម្បី ធ្វើការទំនាក់ទំនងគ្នា ទៅវិញទៅមក ហើយក៏មាន មនុស្សមួយចំនួន ប្រើប្រាស់វាដើម្បី ធ្វើការចែកចាយ ព័ត៌មាន, វីដេអូកំសាន្ត, និងផ្សព្វផ្សាយអំពីជំនួញរបស់ខ្លួន ជាដើម។


ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កាលពីម្សិលមិញ មានព័ត៌មានមួយ ដែលបានរាយការណ៍មកថា ក្រុមហ៊ុន Facebook បានធ្វើការលួចស្តាប់ សារសំលេង របស់អ្នកដែលប្រើប្រាស់កម្មវិធី Messenger។ បើយោងតាមភ្នាក់ងារសារព័ត៌មាន មួយដែលមានឈ្មោះថា Bloomberg បានរាយការណ៍ថា មានបុគ្គលិកជាប់កិច្ចសន្យាម្នាក់ របស់ក្រុមហ៊ុន Facebook ដែលសូមធ្វើការមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ពួកគេថា ក្រុមហ៊ុន Facebook បានបញ្ជាឲ្យបុគ្គលិកជាប់កិច្ចសន្យា របស់ខ្លួន ធ្វើការលួចស្តាប់សារសម្លេង របស់អ្នកដែលប្រើប្រាស់កម្មវិធី Messenger ហើយធ្វើការកត់ត្រា សារសំលេងទាំងនោះ ទុក។ បុគ្គលិកនោះបានបន្តទៀតថា ពេលខ្លះគេក៏បានស្តាប់ឮ សារសំលេងអាសអាភាសទៀតផង ប៉ុន្តែគេមិនយល់ថា ហេតុអ្វីបានជាក្រុមហ៊ុន Facebook ត្រូវការកត់ត្រា សារសំលេងទាំងអស់នោះទុកទេទេ។

 

បន្ទាប់ពីបានឮអំពីដំណឹងនេះ ក្រុមហ៊ុន Facebook បានធ្វើការទាក់ទងទៅភ្នាក់ងារសារព័ត៌មាន Bloomberg ហើយនិយាយប្រាប់ថា ខ្លួនពិតជាបានបញ្ជាឲ្យបុគ្គលិករបស់ខ្លួន ឲ្យធ្វើការលួចស្តាប់សារសំលេង របស់អ្នកប្រើប្រាស់កម្មវិធី Messenger ពិតមែន។ ប៉ុន្តែកាលពីពេលថ្មីៗនេះ គេបានបញ្ជាឲ្យបុគ្គលិករបស់ខ្លួន ធ្វើការបញ្ឈប់ ការលួចស្តាប់សារសំលេង របស់អ្នកប្រើប្រាស់កម្មវិធី Messenger ហើយ។


សរុបមកវិញ នេះមិនមែនជាលើកទីមួយទេ ដែលមានព័ត៌មាន ដែលចុះផ្សាយអំពីក្រុមហ៊ុនយក្សធំៗ ដែលបានធ្វើការលួចយក ទិន្នន័យ ឬសារសំលេង របស់អ្នកប្រើប្រាស់ ក្នុងនោះមានដូចជា ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Google ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 9To5Mac Tag: Lifestyle