CAMBO REPORT

Popup Advertising5 seconds

ប្រជាជន​ចិន​មួយ​ចំនួន ហាក់បីដូចជា​មិន​សូវ​ទុក​ចិត្ត HarmonyOS នោះ​ទេ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានបង្ហើបប្រាប់ អស់រយៈពេលជាងប៉ុន្មានខែមក ទីបំផុត Huawei ក៏សម្រេចចិត្តប្រកាសចេញ HarmonyOS ឬក៏ HongmengOS សម្រាប់ទីផ្សារចិន ដែលជាប្រព័ន្ធប្រតិបត្តិការ ផលិតដោយខ្លួនឯង ផ្ទាល់តែម្ដង ដើម្បីទុកធ្វើជាទ្វារក្រោយ ប្រសិនបើ Android ត្រូវបានហាមឃាត់ លែងឲ្យប្រើម្ដងទៀត។ ប្រជាជនចិនមួយចំនួននៅលើ កម្មវិធីបណ្ដាញសង្គមដូចជា Weibo និង Zhihu មានអារម្មណ៍គួរឲ្យរំភើប ហើយសប្បាយចិត្តខ្លាំង ដែល Huawei អាចធ្វើបានសម្រេច។ ទោះបីជាយ៉ាងណាក្ដី ប្រជាជនចិនមួយចំនួនទៀត មានចម្ងាល់ជាច្រើន ទៅលើប្រព័ន្ធប្រតិបត្តិការនេះ និងមិនទាន់ជឿទុកចិត្ត ថែមទៀតផង។

 

 

ម្ចាស់គណនីមួយនៅលើ Zhihu បានបញ្ចេញមតិមកថា “Talk is cheap, show me the code” ដោយចង់សំដៅឲ្យចំៗថា “ការនិយាយគឺងាយស្រួលទេ ប៉ុន្ដែចង់ឲ្យក្រុមការងារ Huawei ដាក់បង្ហាញកូដចេញមក” ផងដែរ។ នៅឯព្រឹត្តិការណ៍ Developer Conference កាលពីសប្ដាហ៍មុននេះ Huawei បាននិយាយប្រាប់ថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះ គឺជាប្រភេទ Open Source ប៉ុន្ដែមិនបានបញ្ជាក់ប្រាប់ថា ពេលណាច្បាស់នោះទេ ដែលខ្លួននឹងបញ្ចេញកូដ ជាសាធារណៈឲ្យប្រើប្រាស់។ ចំណែកឯគណនីមួយចំនួនទៀត ក៏បានបញ្ចេញមតិ ស្រដៀងនឹងគ្នាដែរ ដោយបាននិយាយថា នាពេលបច្ចុប្បន្ននេះ យើងមិនទាន់អាច វាយតម្លៃបានឡើយថា HarmonyOS នឹងអាចដំណើរការបានល្អ ដែរឬក៏អត់ទេ។ 

 

 

លើសពីនេះទៅទៀត គណនីមួយទៀតនៅលើ Zhihu បានលើកឡើងមកថា “ខ្ញុំមានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាង ដែលបានដាក់បង្ហាញ នៅលើព្រឹត្តិការណ៍នេះ គឺអាចប្រាកដជា អាចធ្វើបានទាំងអស់ ប៉ុន្ដែខ្ញុំក៏មិនច្បាស់ថា អាចធ្វើការបានល្អនោះទេ” គាត់ក៏បន្ថែមទៀតថា “មុខងារពិសេសៗសរុបទាំងអស់ ដែល Huawei បាននិយាយប្រាប់យើង ហាក់បីដូចជាមិនសូវជឿ ប៉ុន្ដែខ្ញុំរង់ចាំមើលកូដ Open Source ជាមុនសិន” ផងដែរ។ ចំពោះមតិរៀបរាប់ខាងលើនេះ គឺទទួលបានអ្នកយល់ស្រប រហូតដល់ទៅ 2,400 Upvotes ឯណោះ។

 

យើងក៏បានប្រទះឃើញ ការស្ទង់មតិមួយនៅលើ Weibo (ដោយចុចត្រង់នេះ) ដែលអ្នកចូលរួមសរុប មានចំនួនប្រហែលជា 19,000 នាក់ ហើយមនុស្សចំនួន 50.9% បានបោះឆ្នោតថា “HarmonyOS និយាយលើសពីសមត្ថភាព ដែលខ្លួនឯងអាចធ្វើបាន” និងមនុស្សចំនួន 49.1% ដទៃទៀត បានបោះឆ្នោតថា “ប្រព័ន្ធប្រតិបត្តិការថ្មីនេះ គឺពិតជាអស្ចារ្យខ្លាំង និងគួរឲ្យសរសើរពិតមែន”។

 

 

សរុបមក យើងបានឃើញថា ប្រជាជនចិនមួយចំនួន មានភាពសប្បាយចិត្ត ទៅនឹងអ្វីដែល Huawei អាចសម្រេចធ្វើបាន ប៉ុន្ដែប្រជាជនចិនមួយចំនួនទៀត នៅតែមិនទាន់ទុកចិត្ត អំពីសមត្ថភាពរបស់វា និងចង់រង់ចាំរហូតដល់ HarmonyOS ដាក់ឲ្យប្រើជាផ្លូវការ បានវាយតម្លៃតាមក្រោយ។ សម្រាប់ពេលបច្ចុប្បន្ននេះ យើងក៏គ្មានមតិអ្វីដែរ ចំពោះប្រព័ន្ធប្រតិបត្តិការ HarmonyOS ដោយទាល់តែសាកម្ដង ប្រើប្រាស់ជាមុនសិន បានអាចដឹងថា ពិតជាល្អដែរឬក៏អត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Abacus News Tag: Lifestyle