CAMBO REPORT

Popup Advertising5 seconds

Xbox ជំនាន់​ក្រោយ ផ្ដោត​ទៅ​លើ​កម្រិត Frame Rate ខ្ពស់ និង​បើក​ហ្គេម​បាន​កាន់​តែ​លឿន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងនៅសល់រយៈពេល រង់ចាំយូរទៀតឯណោះ បានម៉ាស៊ីនហ្គេម Xbox ជំនាន់ក្រោយ ប្រកាសចេញជាផ្លូវការ ប៉ុន្ដែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ក៏បានចាប់ផ្ដើមបង្ហើប អំពីលក្ខណៈពិសេសៗ ជាបណ្ដើរៗហើយ។ សម្រាប់ពេលបច្ចុប្បន្ននេះ ម៉ាស៊ីនហ្គេម Xbox ជំនាន់ក្រោយ ត្រូវបានដាក់ឈ្មោះកូដថា Project Scarlett ហើយប្រធានរបស់ Xbox លោក Phil Spencer បាននិយាយប្រាប់ថា មានល្បឿនលឿនជាង Xbox One X រហូតដល់ទៅ 4 ដងឯណោះ។

 

 

កាលពីនៅក្នុងបទសម្ភាសន៍ ជាមួយនឹងក្រុមការងារ Gamespot លោក Phil Spencer បានបញ្ជាក់ប្រាប់ថា ក្រុមការងាររបស់ខ្លួន ផ្ដោតសំខាន់បំផុតទៅលើ ភាពស្ថិតស្ថេរជាកំពូល និងអាចធានាបានថា ម៉ាស៊ីនហ្គេម Xbox ជំនាន់ក្រោយនេះ មានកម្លាំងខ្លាំងអាច បើកហ្គេមបានលឿន និងដំណើរការលើ Frame Rate កម្រិតខ្ពស់មួយ (60 fps) ជារៀងរហូតផងដែរ។ ចំពោះអ្វីដែលគួរឲ្យ ចាប់អារម្មណ៍ខ្លាំងនោះ ម៉ាស៊ីនហ្គេម Xbox Project Scarlett នឹងទទួលបានមុខងារ Backwards Compatibility ដែលអាចអនុញ្ញាតឲ្យ វាមានសមត្ថភាពប្រើ DVD ហ្គេមនៃម៉ាស៊ីនហ្គេម Xbox ជំនាន់ពីមុនៗបាន ថែមទៀតផង។ 

 

ហេតុដូច្នេះហើយមុខងារនេះ គឺចង់មានន័យថា ហ្គេមទាំងឡាយ ដែលអាចលេងបាន នៅលើម៉ាស៊ីនហ្គេម Xbox ជំនាន់ដំបូង, Xbox 360 និង Xbox One ក៏អាចលេងបាននៅលើ ម៉ាស៊ីនហ្គេម Xbox Project Scarlett ជំនាន់ក្រោយនេះដែរ។ លើសពីនេះទៅទៀត យើងទទួលបានដំណឹងល្អថា Microsoft ក៏មានគម្រោងធ្វើយ៉ាងណា ដើម្បីឲ្យម៉ាស៊ីនហ្គេម Xbox ជំនាន់ក្រោយៗទៀត ក៏អាចចាក់លេងហ្គេម DVD ចាស់ៗបានដដែល និងជាចំណុចលេចធ្លោមួយ ដែលខុសប្លែកឆ្ងាយពី ម៉ាស៊ីនហ្គេម Sony PlayStation ផងដែរ។

 

 

នេះជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកគាំទ្រ Xbox ទាំងឡាយ ដែលមិនបាច់តម្រូវឲ្យ ចំណាយថវិកាបន្ថែម ដើម្បីជាវហ្គេមថ្មីៗតទៅទៀត សម្រាប់ម៉ាស៊ីនហ្គេម ស៊េរីថ្មីរបស់ពួកគេ។ ម៉ាស៊ីនហ្គេម Xbox Project Scarlett ត្រូវបានបញ្ជាក់ជាផ្លូវការថា នឹងមានកម្លាំងម៉ាស៊ីនខ្លាំង មិនធ្លាប់មានពីមុនមក ដែលអាចរត់បានកម្រិត 60 fps, កម្រិតក្រាហ្វិច 8K, Ray-Tracing ហើយព្រមទាំងផ្ទុកនូវ SSD ដើម្បីអាចជំនួយឲ្យ បើកហ្គេមបានលឿន។ Microsoft អាចនឹងប្រកាសចេញ ម៉ាស៊ីនហ្គេម Xbox ជំនាន់ក្រោយនេះ នៅឯចុងឆ្នាំ 2020 ខាងមុខនេះ ប៉ុន្ដែចំពោះតារាងតម្លៃ យើងមិនទាន់ដឹង នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម