CAMBO REPORT

Popup Advertising5 seconds

ខ្សែ Lightning តម្លៃ 200 ដុល្លារ​នេះ មាន​សមត្ថភាព Hack កុំព្យូទ័រ Mac បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តាំងតែពីដំបូងមក Apple ព្យាយាមណែនាំកុំឲ្យ អ្នកប្រើប្រាស់ជាវខ្សែ ឬឧបករណ៍ដទៃទៀត ដែលមិនមែនផលិត ដោយក្រុមហ៊ុនខ្លួនផ្ទាល់ ឬហៅថារបស់ក្លែងក្លាយ ប៉ុន្ដែដោយសារតែ ផលិតផលហ្ស៊ីន វាមានតម្លៃលក់ថ្លៃពេក ដូច្នេះអ្នកប្រើប្រាស់ ត្រូវបង្ខំចិត្តខ្លួនឯង ទិញតែផលិតផលចិន មកប្រើប្រាស់ផងដែរ។ ចំណែកឯបញ្ហាចម្បង ដែលមិនគួរប្រើប្រាស់ ផលិតផលក្លែងក្លាយ ឬមិនមែនរបស់ក្រុមហ៊ុនដើម គឺសុវត្ថិភាពអ្នកប្រើផ្ទាល់ ហើយជាពិសេសខ្សែ Lightning សម្រាប់សាកថ្មទូរសព្ទ និងថែមទាំងអាច នាំយកទិន្នន័យ ពីឧបករណ៍មួយ ទៅឧបករណ៍មួយទៀត។ រហូតមកដល់ពេលថ្មីៗនេះ យើងក៏ឃើញមាន បុរសម្នាក់ដាក់លក់ខ្សែ Lightning ក្នុងតម្លៃខ្ពស់ដល់ទៅ 200 ដុល្លារឯណោះ ប៉ុន្ដែវាអាចប្រែក្លាយ ជាឧបករណ៍សម្រាប់លួច Hack កុំព្យូទ័រប្រភេទ Mac ពីចម្ងាយបាន។

 

 

ខ្សែពិសេសមួយនេះ មានរូបរាងដូចគា្ន ស្ទើរតែទាំងស្រុង បើប្រៀបធៀបទៅនឹងខ្សែ Lightning ហ្ស៊ីនផលិតដោយ Apple ផ្ទាល់តែម្ដង និងសូម្បីតែមកនៅក្នុង ការវេចខ្ចប់ដូចគ្នា ថែមទៀតផង។ សម្រាប់រូបរាងខាងក្រៅ គឺគ្រាន់តែជាការបញ្ឆោតក្នែក និងស្មានតែខ្សែធម្មតា ប៉ុន្ដែផ្នែកខាងក្នុងរបស់វា មានផ្ទុកផ្សំនូវខ្សែបង្កប់ Wireless ដើម្បីអាចឲ្យយើងបញ្ជាកុំព្យូទ័រ Mac ដោយមិនឲ្យគេដឹងបាន។ ហាក់បីដូចជាខ្សែធម្មតាអញ្ចឹង ដោយនរណាម្នាក់ ក៏យល់ព្រមឲ្យអ្នកដោតខ្សែនេះ ទៅលើកុំព្យូទ័ររបស់ពួកគេដែរ តែរឿងនឹកស្មានមិនដល់នោះ គឺវាអាចចូលលួចទិន្នន័យ នៅលើកុំព្យូទ័របាន។ 

 

បុរសម្នាក់ដែលបង្កើតខ្សែនេះ គឺមានឈ្មោះហៅក្រៅថា _MG_ នៅលើគណនីបណ្ដាញសង្គម Twitter និងបានដាក់លក់ខ្សែពិសេសនេះ នៅតម្លៃ 200 ដុល្លារក្នុងមួយខ្សែផងដែរ។ គាត់ក៏មានសមត្ថភាព លុបទិន្នន័យ ទាំងអស់ចេញជា iPhone និងកុំព្យូទ័រ Mac ឬក៏ដឹងអំពីអាសយដ្ឋាន IP Address របស់លោកអ្នកបាន ដោយគ្រាន់តែដោតខ្សែនេះចូលទៅ។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចុចទីនេះ ដែលជាវេបសាយផ្លូវការ ហើយលោកអ្នកក៏អាច ទំនាក់ទំនងទៅកាន់គាត់ បើមានចំណាប់អារម្មណ៍ចង់ជាវ និងអាចដឹងអំពីរបៀបដំឡើងវា ថែមទៀតផង។

 

 

ចំពោះអ្វីដែលធ្វើឲ្យ យើងព្រួយបារម្ភខ្លាំងនោះ គឺប្រាកដជាបណ្ដាលមកពី ការវាយប្រហារពីពពួក Hacker កាន់តែងាយស្រួលទៅៗ ដូចឃើញមាននៅក្នុង ខ្សែភាពយន្ដវិទ្យាសាស្រ្ដ ទំនើបៗអញ្ចឹងដែរ។ បើទោះបីជាគាត់ដាក់លក់ខ្សែ Lightning ដ៏ពិសេសមួយនេះ សម្រាប់ធ្វើការសិក្សា សាកល្បងតែប៉ុណ្ណោះ ប៉ុន្ដែមនុស្សមួយចំនួន ប្រាកដជាអាចប្រើវា សម្រាប់ប្រព្រឹត្តអំពើ អាក្រក់ផ្សេងៗទៀត ក៏អាចថាបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: Lifestyle