CAMBO REPORT

Popup Advertising5 seconds

Xiaomi​ បាន​បញ្ចេញ​រូប​គំរូ​ស្មាត​ហ្វូន​បត់​របស់​ខ្លួន​​ ដែល​អាច​មាន​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ​ 3​ ​គ្រាប់​​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងឆ្នាំនេះ Xiaomi ហាក់ដូចជា បានធ្វើឲ្យក្រុមហ៊ុនដែលជាគូរប្រជែងរបស់ខ្លួន​ ឈឺក្បាលខាំ្លងមែនទែន​ ដោយសារក្រុមហ៊ុនចិននេះ បានបញ្ចេញនូវស្មាតហ្វូនថ្មីៗជាច្រើនម៉ូឌែល ក្នុងការវាយលុកទីផ្សារ មិនថាតម្លៃទាប ឬខ្ពស់ឡើយ។ ជាក់ស្ដែងពេលនេះ ក្រុមហ៊ុនខាងលើ បានបញ្ចេញរូបគំរូនូវស្មាតហ្វូនបត់មួយម៉ូឌែល ដែលមានបច្ចេកវិទ្យាបត់ប្លែកពីគេ ហើយកាន់តែពិសេសនោះ គឺវាអាចនឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ទៀតផង។ 

 

 

 

ពិតណាស់ កាលពីពេលថ្មីៗនេះ ប៉ាតង់ស្មាតហ្វូនបត់របស់ Xiaomi ត្រូវបានគេប្រទះឃើញ នៅលើ EUIPO (European Union Intellectual Property Office) ដែលវាពិតជាមាន របៀបបត់ខុសប្លែកពីគេមែន។ មិនខុសទេ ស្មាតហ្វូននេះ បានធ្វើការបត់កោងទៅផ្នែកខាងក្រោយ ដើម្បីទទួលបានទំហំតួខ្លួនតូច សម្រាប់ការប្រើប្រាស់ធម្មតា ចំណែកឯនៅពេលដែលពន្លាវិញ គឺវាអាចបង្កើតអេក្រង់មួយទៀត ដែលមានទំហំធំ កាន់តែពិសេសនោះ វាជាបន្ទះអេក្រង់តែមួយ ហេតុនេះ វាមិនធ្វើឲ្យការបង្ហាញរូបភាព ដាច់ដោយឡែកពីគ្នាឡើយ។ ដូចដែលយើងបានឃើញ នៅផ្នែកខាងក្រោយនៃស្មាតហ្វូននេះ បានបំពាក់ជាមួយកាមេរ៉ា 3 គ្រាប់ ចំណែកខាងមុខវិញ យើងមិនទាន់ដឹងថា វាមានលក្ខណៈយ៉ាងណានោះទេ ព្រោះនៅក្នុងរូបភាពគំរូ មិនបានបង្ហាញឲ្យបានច្បាស់ ដូចខាងក្រោយឡើយ។

 

 

និយាយឲ្យចំទៅ Xiaomi ធ្លាប់បានធ្វើការបង្ហាញស្មាតហ្វូននេះ រួចម្ដងហើយ តាមរយៈវីដេអូខ្លី នៅក្នុងអំឡុងខែមីនាកន្លងទៅ ប៉ុន្តែពេលនោះ វាមិនទាន់ផ្លូវការនៅឡើយទេ ហើយនៅថ្ងៃទី 8 សីហានេះ ទើបប៉ាតង់ថ្មីនៃស្មាតហ្វូនខាងលើ ត្រូវបានទទួលស្គាល់ផ្លូវការ ព្រមទាំងមានសុពលភាពរហូតដល់ឆ្នាំ 2024 ទៀតផង។ អញ្ចឹងហើយ វាអាចបញ្ជាក់បានថា នៅក្នុងពេលនេះ Xiaomi កំពុងតែអភិវឌ្ឍន៍ ទៅលើស្មាតហ្វូនបត់បែបនេះពិតមែន ហើយប្រហែលជាមិនយូរទៀតទេ យើងអាចនឹងបានឃើញ ស្មាតហ្វូនបត់ របស់ក្រុមហ៊ុននេះ ចូលរួមប្រកួតប្រកួតប្រជែងជាមួយ ស្មាតហ្វូនបត់ផ្សេងៗដទៃទៀត នៅពេលអនាគតដូច្នេះដែរ កាន់តែពិសេសទៀតនោះ វាអាចនឹងមានឈ្មោះផ្លូវការហៅថា Xiaomi MIX Flex ឬ Xiaomi Dual Flex ទៀតផង។ ខាងក្រោមនេះ ជាវីដេអូដែល Xiaomi ធ្លាប់បានបង្ហោះ កាលពីខែមីនាកន្លងទៅ៖


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 91Mobile Tag: ទូរស័ព្ទ