CAMBO REPORT

Popup Advertising5 seconds

vivo​ Y12​ សេរី​ថ្មី​អាច​នឹង​បង្ហាញ​ខ្លួន​ជាមួយ​រឿង​ភាគ​ខ្លី​បែប​យុវវ័យ​នៅ​ក្នុង​ពេល​ឆាប់​ៗនេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតត្រឹមថ្ងៃនេះ គឺរយៈពេលជាង 2 ឆ្នាំមកហើយ ដែលក្រុមហ៊ុន vivo បានឈានជើង និងចូលប្រឡូក ចំពោះវិស័យស្មាតហ្វូនរបស់ខ្លួន នៅក្នុងទីផ្សារ នៃប្រទេសកម្ពុជា។ ផលិតផលស្មាតហ្វូន vivo មិនមែនជាស្មាតហ្វូន ដែលស្ថិតនៅក្នុងលំដាប់ថ្នាក់កំពូលទេ ប៉ុន្តែនិយាយចំពោះការរចនាម៉ូដទៅលើ ម៉ូឌែលស្មាតហ្វូននីមួយៗ គឺសុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់ មានលក្ខណៈទាន់សម័យកាល និងបំពាក់ដោយប្រពន្ធ័បច្ចេកវិទ្យាទំនើបៗ មិនចាញ់ស្មាតហ្វូនដទៃឡើយ ហើយក៏កំពុងតែមានប្រជាប្រិយភាព នៅលើទីផ្សារ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

 

 

អ្នកទាំងអស់គ្នាបានដឹងហើយថា vivo មានត្រកូលតំណាងរបស់ខ្លួន 3 សេរី ដែលកំពុងតែមានឈ្មោះបោះសំលេង និងមានសន្ទុះនៃការគាំទ្រច្រើន នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននោះ ដូចជា បងប្អូនត្រកូល V  ត្រកូល Y និងត្រកូល S ដែលទើបបានធ្វើការសម្ពោធ មួយខែមុននេះ។ ដោយជិតដល់ឱកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្យ នាពេលខាងមុខនេះ ក្រុមហ៊ុន vivo នឹងធ្វើការបញ្ចេញនូវ ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន មួយសេរីទៀត ដែលវាត្រូវជាបងប្អូន រួមជំនាន់នៃត្រកូល Y ផងដែរ នោះគឺ ម៉ូឌែល vivo Y12។ បើតាមការប៉ាន់ស្មាន ស្មាតហ្វូននេះ អាចនិងចេញលក់ជាផ្លូវការ នៅលើទីផ្សារឆាប់ៗ ខាងមុខ ផងដែរ។ 

 

 

យ៉ាងណាមិញ ចំពោះ vivo Y12 នេះ នៅមិនទាន់បានប្រកាសអោយដឹង អំពីតម្លៃ នឹងលក្ខណៈសម្បត្តិរបស់វា អោយបានជាក់លាក់ នៅឡើយទេ។ ដូច្នេះ មានតែរង់ចាំមើលថា តើម៉ូឌែលជំនាន់ចុងក្រោយស្មាតហ្វូនត្រកូល Y មួយនេះ នឹងមានអ្វីពិសេសដែលត្រូវផ្លាស់ប្ដូរខ្លះ។ អ្វីដែលពិសេសនោះ vivo នឹងធ្វើការត្រៀមកាដូ ជូនទៅដល់អ្នកទាំងអស់គ្នា ដោយការធ្វើជារឿងភាគខ្លី បែបយុវវ័យមួយ ដែលនឹងត្រូវចាក់បង្ហាញ នាពេលឆាប់ៗខាងមុខនេះ ដូចគ្នា។  បើអ្នកទាំងអស់គ្នាចង់ដឹងថា ការមកដល់នៃសមាជិកថ្មី vivo Y12 ហើយនិងសាច់រឿងភាគខ្លីបែបយុវវ័យ មានអត្ថន័យនិងខ្លឹមសារ នៃសាច់រឿងយ៉ាងណានោះ សូមធ្វើការតាមដាន នៅក្នុងទំព័រ Page: vivokh និង Page: 18th Birthday Wish  ទាំងអស់គ្នា ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ