CAMBO REPORT

Popup Advertising5 seconds

ស្មាត​ហ្វូន​ម៉ូឌែល​ថ្មី​របស់​យី​ហោ​ Motorola​ អាច​នឹង​គ្មាន​ ឆក​ ឬ​មួយ​ក៏​ប្រជ្រុយ​នោះ​ទេ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលកន្លងទៅ ពត៌មានបែកធ្លាយទាក់ទងទៅនឹងស្មាតហ្វូន Motorola ហាក់មានច្រើនគួរសមដែរ ដែលក្នុងនោះមានដូចជា Motorola One Action ជាដើម ហើយវាក៏ជិតនឹងបង្ហាញខ្លួនផងដែរ។ ដោយឡែកនៅក្នុងពេលនេះ ស្មាតហ្វូនម៉ូឌែលថ្មីមួយទៀតរបស់យីហោខាងលើ ត្រូវបានគេប្រទះឃើញ រូបរាង នៅតាមបណ្តាញសង្គម Twitter តាមរយៈការចែករំលែករបស់បុគ្គលម្នាក់ដែលមានឈ្មោះថា Evan Blass តែរូបភាពនោះ បានបង្ហាញឲ្យឃើញតែផ្នែកខាងមុខប៉ុណ្ណោះ។

 

 

បើតាមរូបភាព ដែលគេបានឃើញនោះ ស្មាតហ្វូនថ្មីនេះ ត្រូវបានរចនាឡើង ដោយមានអេក្រង់លាតកប់គែមតែម្ដង ពោលគឺមិនមាន កន្លែងដាក់កាមេរ៉ាបែប ឆក ឬមួយក៏ប្រជ្រុយឡើយ ដែលវាពិតជាអំណោយផលមែនទែន ដល់ការទស្សនាវីដេអូផ្សេងៗ នៅលើបណ្តាញសង្គម។ លើសពីនេះទៀត នៅផ្នែកខាងស្តាំគេឃើញមាន ប៊ូតុងសម្រាប់តម្លើង ឬបន្ថយសំលេង ហើយនៅខាងក្រោមនោះ អាចជាប៊ូតុង Power ផងដែរ។ ដោយសារអេក្រង់លាតរបស់វានេះហើយ ទើបធ្វើឲ្យស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា វាអាចនឹងមាន កាមេរ៉ាខាងមុខបែបផុសឡើង (pop-up) ចំណែកចំណុចផ្សេងទៀត សូម្បីតែរូបរាងផ្នែកខាងក្រោយរបស់វា ក៏នៅមិនទាន់មានការបង្ហាញនោះដែរ។

 

 

ដូច្នេះហើយ នេះគ្រាន់តែជារូបភាពមួយសន្លឹក ដែលបង្ហាញពីស្មាតហ្វូន ម៉ូឌែលថ្មីមួយទៀតរបស់ Motorola ប៉ុន្តែយើងនៅមិនទាន់ដឹងថា វាមានឈ្មោះអ្វីទេ ហើយនេះក៏អាចស្មាតហ្វូនដែលមានអេក្រង់លាត ព្រមទាំងគែមស្ដើងដំបូងរបស់ ស្លាកយីហោខាងលើផងដែរ។ អញ្ចឹងហើយ ប្រហែលនៅក្នុងពេលឆាប់ៗខាងមុខ យើងអាចនឹងដឹង កាន់តែច្បាស់ជាងនេះទៀត ទាក់ទងជាមួយស្មាតហ្វូនខាងលើ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: GizMo China Tag: ទូរស័ព្ទ