CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ស្មាតហ្វូន​គម្រូ Razer Phone 2 មាន​អង្គផ្ទុក​ទិន្នន័យ 512GB, ប្រើ​ស៊ីម​ពីរ និង​រូប​តំណាង THX នៅ​សន្ទះ​ខាង​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្មាតហ្វូនលំដាប់កំពូល Razer Phone 2 ត្រូវបានប្រកាសចេញ ជាផ្លូវការ ជិតមួយឆ្នាំមកហើយ ដោយតាំងពីខែតុលាឆ្នាំ 2018 មកម្ល៉េះ ហើយកាលពីខែមេសាឆ្នាំ 2019 ក៏បានប្រកាសចេញ ជំនាន់ថ្មីមួយទៀត ដែលមានឈ្មោះថា Satin Black ផងដែរ។ ទោះបីជាយ៉ាងណា ហាក់បីដូចជា ជំនាន់ថ្មីថែមមួយទៀត កំពុងតែស្ថិតក្នុងការសិក្សា ដោយត្រូវបានគេប្រទះឃើញ ស្មាតហ្វូនគម្រូដែលជា Razer Phone 2 ដែលមានរូបតំណាង THX នៅសន្ទះខាងក្រោយ។

 

 

រូបភាពលេចធ្លាយទាំងនេះ គឺត្រូវបានបង្ហោះឡើងដោយ ម្ចាស់គណនីឈ្មោះថា Kounty83 នៅលើគេហទំព័រ XDA ហើយមិនត្រឹមតែឃើញមាន រូបតំណាងក្រុមហ៊ុន THX នៅសន្ទះខាងក្រោយប៉ុណ្ណោះ ដោយស្មាតហ្វូនកម្រូនេះ មានភ្ជាប់មកជាមួយ លក្ខណៈពិសេសៗ ដ៏គួរឲ្យចាប់អារម្មណ៍ ថែមទៀតផង។ ស្មាតហ្វូនគម្រូរបស់ Razer Phone 2 ដែលមិនធ្លាប់ឃើញពីមុននេះ គឺមានអង្គផ្ទុកទិន្នន័យដល់ទៅ 512GB ហើយអាចប្រើស៊ីមពីរបាន និងត្រូវបានបង្កើតឡើង តាំងខែមិថុនាឆ្នាំ 2018 មកម្ល៉េះ។ លើសពីនេះ យើងក៏ឃើញមាន widevine L1 និងត្រូវបានធ្វើការ Unlock Bootloader មកហើយស្រាប់តែម្ដង។

 

ចំណែកឯរូបតំណាង THX គឺជាក្រុមហ៊ុនសិក្សាលើសម្លេង ដែលបានអភិវឌ្ឍន៍បច្ចេកវិទ្យា Hi-Fi ដែលយកទៅប្រើប្រាស់ នៅតាមរោងកុនធំៗ និងរថយន្ដទំនើបៗផងដែរ។ ស្មាតហ្វូនម៉ូឌែល Razer Phone 2 ដែលដាក់លក់លើទីផ្សារ នាពេលបច្ចុប្បន្ននេះ គឺមានរន្ធបញ្ចេញសម្លេង Stereo ស្របនឹងផ្ទៃអេក្រង់ខាងមុខ ជាមួយនឹងមុខងារ Dual Amplifiers និង Dolby Atmos ហើយបើអាចបន្ថែមបច្ចេកវិទ្យា THX ដូច្នេះអ្នកប្រើប្រាស់ កាន់តែទទួលបាន បទពិសោធន៍ល្អប្រសើរ លើសពីនេះទៀត។

 

 

ចំពោះស្មាតហ្វូនគម្រូ Razer Phone 2 ដែលបានថតមកទាំងនេះ គឺត្រូវបានក្រុមការងារ Razer ច្រឡំផ្ញើទៅឲ្យគាត់ផងដែរ។ ក្រៅពីនេះទៅទៀត ស្មាតហ្វូនគម្រូមួយនេះ ត្រូវបានគេព្យាការណ៍ថា អាចប្រហែលជាជំនាន់មួយ ដែលបានប្រទះជួបបញ្ហា ខណៈពេលអភិវឌ្ឍន៍ ហើយក៏ត្រូវបានសម្រេចចិត្ត លុបចោលគម្រោងតែម្ដង និងមិនបានប្រកាសចេញ ជាផ្លូវការនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: XDA Tag: ទូរស័ព្ទ