CAMBO REPORT

Popup Advertising5 seconds

ឆ្នាំងសាក 25W របស់ Note 10 អាច​សាក​បាន​លឿន​ជាង​ឆ្នាំង​សាក 30W របស់ OnePlus 7 Pro ទៅ​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ បើនិយាយអំពី បច្ចេកវិទ្យា សាកថ្មល្បឿនលឿន របស់ស្មាតហ្វូន ក្រុមហ៊ុន OnePlus ក៏អាចរាប់បញ្ចូលថា គឺជាក្រុមហ៊ុន ផលិតស្មាតហ្វូនមួយ ដែលបំពាក់បច្ចេកវិទ្យា សាកថ្មល្បឿនលឿន ទៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ ដើម្បីយកទៅប្រកួតប្រជែង ជាមួយ ក្រុមហ៊ុន ផលិតស្មាតហ្វូន ដទៃទៀត។ ជាក់ស្តែងក្រុមហ៊ុន OnePlus បានធ្វើការផ្តល់ជូន ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 30W នៅក្នុងប្រអប់ទូរសព្ទ OnePlus 7 Pro រួចជាស្រេច។ បើងាកមកមើល ក្រុមហ៊ុន Samsung វិញបាន ធ្វើការផ្តល់ជូន ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 25W នៅក្នុងប្រអប់ទូរសព្ទ Galaxy Note 10 និង Note 10+ ផងដែរ។


បើយើងមើលទៅលើ ចំនួនតួរលេខ នោះយើងប្រាកដជា គិតថា ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 30W របស់ OnePlus 7 Pro ប្រាកដជាអាច សាកថ្មបានលឿនជាង ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 25W របស់ Galaxy Note 10 និង Note 10+ ហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 25W របស់ Galaxy Note 10 និង Note 10+ អាចសាកថ្មបានលឿនជាង ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 30W របស់ OnePlus 7 Pro ទៅវិញ នេះបើយោងតាម Channel YouTube មួយដែលមានឈ្មោះថា Gadgets Portal បានធ្វើការបង្ហោះ វីដេអូមួយ ដែលប្រៀបធៀបពី ល្បឿនសាកថ្ម របស់ ស្មាតហ្វូនកំពូលៗ មានដូចជា : Galaxy Note 9, Galaxy Note 10+, OnePlus 7 Pro និង iPhone Xs Max។ បើយោងតាម វីដេអូនោះ យើងឃើញថា Galaxy Note 10+ ប្រើប្រាស់រយៈពេល 1 ម៉ោង និង 5 នាទី ដើម្បីសាកថ្ម ពី 0 ទៅ 100 ភាគរយ ចំនែកឯ OnePlus 7 Pro ប្រើប្រាស់រយៈពេល 1 ម៉ោង និង 25 នាទី ដើម្បីសាកថ្ម ពី 0 ទៅ 100 ភាគរយ។ គួរបញ្ជាក់ផងថា Galaxy Note 10+ មានថាមពលថ្ម ទំហំ 4,300 mAh និង OnePlus 7 Pro មានថាមពលថ្ម ទំហំ 4,000 mAh។




សរុបមកវិញ វិញបន្ទាប់ពីបានមើល វីដេអូ ដែលប្រៀបធៀបពីល្បឿនសាកថ្ម របស់ Galaxy Note 10+ និង OnePlus 7 Pro រួចហើយ ខ្ញុំគិតថា មូលហេតុដែលធ្វើឲ្យ ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 25W របស់ Galaxy Note 10+ អាចធ្វើការសាកថ្មបានលឿនជាង ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 30W របស់ OnePlus 7 Pro នោះ ក៏ព្រោះតែក្រុមហ៊ុន Samsung បានបំពាក់បន្ទះឈីប គ្រប់គ្រង ការផ្គត់ផ្គង់ ថាមពល ជំនាន់ថ្មីចុងក្រោយគេបង្អស់ ទៅឲ្យ Galaxy Note 10 និង Galaxy Note 10+ ទើបធ្វើអោយវា ដំណើរកាបានប្រសើរ។ អញ្ចឹងនេះគ្រាន់តែជាការធ្វើតេស្ត ពីការសាកថ្មនៅលើ ស្មាតហ្វូនទាំង 4 នៅខាងលើរបស់ YouTuber ម្នាក់ប៉ុណ្ណោះ ដោយវាមិនមែនជាទិន្នន័យផ្លូវការ ពីក្រុមហ៊ុននោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gadgets Portal Tag: ទូរស័ព្ទ