CAMBO REPORT

Popup Advertising5 seconds

Huawei បង្ហាញបច្ចេកវិទ្យា ស្កេនស្នាម​ម្រាមដៃ ស្ថិតនៅក្រោម​អេក្រង់ LCD

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ បើនិយាយអំពី បច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ស្ថិតនៅក្រោមអេក្រង់ របស់ស្មាតហ្វូន មនុស្សមួយចំនួន ប្រាកដជា បានស្គាល់ពីវា រួចមកហើយ វាត្រូវបានគេបញ្ចេញ ឲ្យ ប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំមុន។ តើគេប្រើប្រាស់ បច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ស្ថិតនៅក្រោមអេក្រង់ ដើម្បីធ្វើអ្វី? ហើយវាដំណើរការយ៉ាងដូចម្តេច? គេប្រើប្រាស់បច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ស្ថិតនៅក្រោមអេក្រង់ ស្មាតហ្វូន ដើម្បីធ្វើជា មុខងារសុវត្ថិភាព ដើម្បីការពារកុំឲ្យនរណាម្នាក់ លួចប្រើប្រាស់ទូរសព្ទ របស់យើងដោយគ្មានការអនុញ្ញាត។ បច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ស្ថិតនៅក្រោមអេក្រង់ ដំណើរការទៅបានដោយ ពឹងផ្អែកទៅលើ អុបទិកសេនស័រ ដែលបង្កប់នៅក្រោមអេក្រង់ស្មាតហ្វូន ដើម្បីធ្វើការចាប់យកព័ត៌មាន ស្នាមម្រាមដៃ របស់យើង ហើយរក្សាទុក ដើម្បីផ្ទៀតផ្ទាត់ ជាមួយស្នាមម្រាមដៃ របស់អ្នកដែលមានបំណង ចង់ធ្វើការដោះសោរទូរសព្ទ ដើម្បីប្រើប្រាស់ ដូច្នេះមានតែ ម្ចាស់ទូរសព្ទប៉ុណ្ណោះ ដែលអាចធ្វើការដោះសោរ ដើម្បីប្រើប្រាស់បាន។


គួរបញ្ជាក់ផងថា បច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ស្ថិតនៅក្រោមអេក្រង់ វាដំណើរការទៅបានដោយ ពឹងផ្អែកលើ ធាតុសំខាន់ 2 គឺ អុបទិកសេនស័រ និងបន្ទះបង្ហាញប្រភេទជា OLED។ អុបទិកសេនស័រ ប្រើប្រាស់ ដើម្បីធ្វើការចាប់យកព័ត៌មាន ស្នាមម្រាមដៃ របស់យើង និងបន្ទះបង្ហាញប្រភេទជា OLED ដើម្បីអនុញ្ញាតឲ្យចំនាំងផ្លាតរបស់ពន្លឺ អាចឆ្លងកាត់ គ្រាប់ភិចសែលរបស់បន្ទះបង្ហាញ OLED បាន។ ហេតុដូច្នេះ បច្ចុប្បន្ននេះ បច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ស្ថិតនៅក្រោមអេក្រង់ អាចដំណើរការ តែនៅលើ ស្មាតហ្វូន ដែលប្រើប្រាស់ បន្ទះបង្ហាញ ប្រភេទជា OLED តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺកាលពីពេលថ្មីៗនេះ មានគណនី នៅក្នុងបណ្តាញសង្គម Twitter មួយ ដែលមានឈ្មោះថា Xiaomishka បានធ្វើការ បង្ហោះអំពី វីដេអូមួយ ដែលបានបង្ហាញ អំពីបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ស្ថិតនៅក្រោមអេក្រង់ LCD ដោយពឹងផ្អែកលើ កាមេរ៉ា infrared រីឯល្បឿន នៃដំណើរការ ដោះសោរវិញ គឺប្រើរយៈពេល 0.30 វិនាទី ដែលល្បឿននេះ លឿនជាងល្បឿនដោះសោរ នៅលើ OnePlus 6T ( 0.34 វិនាទី )


សរុបមកវិញ មកវិញព័ត៌មានខាងលើ គ្រាន់តែជាព័ត៌មានមិនទាន់ផ្លូវការតែប៉ុណ្ណោះ ប៉ុន្តែបើសិនវាគឺជាការពិតមែននោះ វាគឺជាដំណឹងមួយដ៏ល្អ សម្រាប់អ្នកប្រើប្រាស់ ព្រោះថាយើងអាចនឹងឃើញវត្តមាន របស់ស្មាតហ្វូន លំដាប់ថវិកា បំពាក់មកជាមួយបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ស្ថិតនៅក្រោមអេក្រង់នាពេលខាងមុខនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ