CAMBO REPORT

Popup Advertising5 seconds

Samsung ផ្ញើ​រសារ​រំលឹក​ដល់​អតិថិជន​ចាស់​ៗ​របស់​ខ្លួន អោយ​ដូរ​ទៅ​ប្រើ Galaxy Note 10

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីការភ្ញាក់ផ្អើល នៃការបញ្ចេញជាផ្លូវការ នៃ Galaxy Note 10 កន្លងមកនោះ យើងបានឃើញថា មានមនុស្សមិនតិចទេ បានបាក់ចិត្តស្រលាញ់ទៅលើ ស្មាតហ្វូន កំពូលរបស់ សាមសុង មួយនេះ។ ដោយឡែក មានរឿងដ៏គួរអោយទើសចិត្តមួយ បានកើតឡើង នៅពេលដែលអតិថិជន ចាស់ៗមួយចំនួន បានទទួលនូវសាររំខាន ពីការផ្សព្វផ្សាយលក់ Galaxy Note 10 ថ្មីរបស់ខ្លួន នៅក្នុងប្រអប់សារ របស់គេទៀតផង។  

 

 

បន្ថែមពីនោះ គេបានអោយដឹងថា រាល់សារទាំងនោះ ត្រូវបានផ្ញើរដោយ កម្មវីធី Samsung Pay, Samsung Push Service និង Bixby ផងដែរ។ ក្នុងនោះ តាមរយៈសារ Bixby នេះបានប្រាប់អ្នកប្រើប្រាស់ពី សារៈសំខាន់នៃ ការសួរនាំ Bixby ពីពត៌មានទាក់ទងនឹង Galaxy Note 10 ផ្ទាល់ទៀតផង។ រីឯ Samsung Pay ឯណោះវិញ បានណែនាំ អោយអ្នកប្រើប្រាស់ ចូលទៅកាន់ ផេកផ្លូវការនៃ Galaxy Note 10 ដែលមាន អតិថិជនម្នាក់ បានប្រាប់ថាឃើញការផ្ញើនេះ ដល់ទៅ 3 ដងផ្ទួនៗឯណោះ។ 

 

 

លើសពីនោះទៅទៀត គេបានអោយដឹងថា គេមិនអាចបិទ សារដំណឹងទាំងនោះពី Bixby បានទេ ដោយវា នឹងនៅតែជាប់ក្នុងរបារដំណឹងដដែល។ តាមរយៈបញ្ហានេះ យើងនៅតែអាចចូលទៅបិទវាបាន លុះត្រាតែចូលទៅក្នុង កម្មវិធី Settings នៃ Bixby និង Samsung Pay ផ្ទាល់តែប៉ុណ្ណោះ។ យ៉ាងណាមិញ យើងសង្ឃឹមថា សាមសុង នឹងបញ្ឈប់ការធ្វើបែបនេះ ដល់អតិថិជនខ្លួន បន្តទៀត ពីព្រោះ ថា ពួកគេបានចំណាយប្រាក់យ៉ាងច្រើនទៅលើ ទូរសព្ទដៃដែលពួកគេ បានទិញមកប្រើប្រាស់រួចទៅហើយ។ តែទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជា លើកទី 1 នោះទេ ដែលយើងបានឃើញរឿងនេះផងដែរ។ នេះសបញ្ជាក់ឲ្យឃើញថា វានឹងនៅតែកើតមានបន្តទៀតនៅពេលខាងមុខផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: 9to5Google Tag: ទូរស័ព្ទ