CAMBO REPORT

Popup Advertising5 seconds

គម្រោង​កែ​ប្រែ​ក្រាហ្វិក​កម្រិត​ខ្ពស់​របស់ Minecraft ត្រូវ​បាន​លុប​ចោល​វិញ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Mojang បានប្រកាសឲ្យដឹងថា ក្រុមការងាររបស់ខ្លួន បានសម្រេចចិត្តបញ្ឈប់ ការអភិវឌ្ឍន៍កញ្ចប់ក្រាហ្វិក Super Duper Graphics Pack តទៅទៀតហើយ បន្ទាប់ពីបានធ្វើការ ប្រកាសចេញជាផ្លូវការ ចាប់តាំងពីនៅព្រឹត្តិការណ៍ E3 2017 មកម្ល៉េះ។ ពិតប្រាកដណាស់ ហ្វេនជាច្រើននាក់ ជុំវិញពិភពលោក បានបង្ហាញពីអារម្មណ៍ មិនពេញចិត្តសោះឡើយ ចំពោះការលុបចោលគម្រោងនេះ និងព្រមទាំងខកចិត្តខ្លាំង ដែលខំរង់ចាំអស់រយៈពេល 2 ឆ្នាំរហូតមកដល់នេះ។

 

 

បើយោងទៅតាម សេចក្ដីប្រកាស ដែលបានបង្ហោះដោយ Mojang ផ្ទាល់តែម្ដង គឺមានរៀបរាប់ប្រាប់អំពី បញ្ហាដែលបានប្រឈមមុខ ហើយក្រុមអភិវឌ្ឍន៍ភាគច្រើន មិនសូវជាសប្បាយសោះ ខណៈពេលដែល ក្រាហិ្វកកម្រិតខ្ពស់នេះ មិនអាចដំណើរការបានល្អ លើគ្រប់ឧបករណ៍ទាំងអស់ ដូចជាការរំពឹងទុកនោះទេ។ ហេតុដូច្នេះហើយ Mojang ក៏បានសម្រេចចិត្ត បិទគម្រោងនេះតែម្ដង និងបានសន្យាទៀតថា កំពុងតែស្វែងរកវិធីផ្សេងៗទៀត ដើម្បីអាចធ្វើឲ្យហ្គេម Minecraft ទទួលបានមុខមាត់ថ្មីផងដែរ។

 

កាលពីនៅព្រឹត្តិការណ៍ E3 2017 ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft និងក្រុមហ៊ុនផលិតហ្គេម Mojang បានធ្វើការប្រកាសចេញ កញ្ចប់ក្រាហ្វិកកម្រិតខ្ពស់ Super Duper Graphics Pack ដែលអាចទាញយក មកពីខាងក្រៅ និងដំឡើងលើហ្គេម Minecraft ដោយខ្លួនឯងបាន។ ក្រាហ្វិកកម្រិតខ្ពស់នេះ គឺអនុញ្ញាតឲ្យហ្គេម Minecraft ទទួលបានស្រមោល, ពន្លឺភ្លើងចែងចាំង, ស្លឹក និងស្មៅមានចលនា, ផ្ទៃទឹកមានលក្ខណៈដូចពិតៗ និងព្រមទាំងអាចលេងបាន ក្នុងកម្រិតបង្ហាញ 4K ថែមទៀតផង។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីក្រាហ្វិកកម្រិតខ្ពស់របស់ Minecraft៖

 

 

គួរឲ្យសោកស្ដាយ បន្ទាប់ពីខំរង់ចាំ អស់រយៈពេល 2 ឆ្នាំមកដល់ពេលនេះ Mojang ក៏សុខចិត្តបិទគម្រោងនេះ ដោយមានបញ្ហាជាច្រើន ទាក់ទងទៅនឹងការអភិឌ្ឍន៍ ប៉ុន្ដែយើងក៏សង្ឃឹមថា នាពេលខាងមុខនេះ ពួកគេនឹងអាចបញ្ចេញ គោលដៅថ្មីៗទៀត ដើម្បីធ្វើឲ្យហ្គេម Minecraft មានភាពខុសប្លែក ទាំងរបៀបលេងថ្មី និងក្រាហ្វិកថ្មីផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Polygon Tag: កម្មវិធី-ហ្គេម