CAMBO REPORT

Popup Advertising5 seconds

OPPO បាន​បើក​សម្ភោធ​សណ្ឋាគារ​ដើរ​ដោយ​ប្រព័ន្ធ 5G ដំបូង​គេ​នៅ​លើ​ពិភព​លោក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ OPPO បានកែប្រែកុងតឺន័រប្រវែង 12.19m ឲ្យក្លាយទៅជាសណ្ឋាគារទំនើប មានបំពាក់ដោយបណ្ដាញប្រព័ន្ធ 5G ជំនាន់ចុងក្រោយផងដែរ។ ការសម្ភោធសណ្ឋាគារ 5G ដំបូងគេលើពិភពលោកនេះ គឺត្រូវបានធ្វើឡើងនៅ ប្រទេសអូស្ដ្រាលី ជាមួយនឹងការតុបតែង បែបពណ៌ខ្មៅខាងក្រៅ និងពណ៌សខាងក្នុង ធ្វើឲ្យមើលទៅមានភាពក្លាស៊ីក, ស្ទីលឆើតឆាយ និងបំពាក់បច្ចេកវិទ្យាទំនើប ថែមទៀតផង។

 

 

ឈុតបន្ទប់គេងដ៏ប្រណីតមួយ គឺពោរពេញទៅដោយ បច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលរួមមានដូចទាំង 5G Cloud Gaming ដែលជាលេងហ្គេម តាមបណ្ដាញប្រព័ន្ធពពក, មើលវីដេអូស្រ្គីមដោយមិនទាក់, អាចសាកល្បងកម្មវិធី AR ទំនើបៗ និងឧបករណ៍វៃឆ្លាត ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាកញ្ចក់វៃឆ្លាត (Smart Mirror)។ល។ ហេតុដោយសារតែ ចង់ចែករំលែកបទពិសោធន៍ អំពីបណ្ដាញប្រព័ន្ធ 5G នៅខាងក្រៅពិតៗតែម្ដង ក្រុមហ៊ុនចិន OPPO ក៏បានបង្កើតសណ្ឋាគារ 5G ដំបូងគេបង្អស់នេះផងដែរ។ 

 

សណ្ឋាគារទាំងមូល គឺដំណើរការរួមជាមួយគ្នា រវាងការតភ្ជាប់បច្ចេកវិទ្យា 5G និងស្មាតហ្វូនម៉ូឌែល OPPO Reno សម្រាប់បញ្ជាឧបករណ៍ផ្សេងៗ។ គម្រោងរបស់ OPPO នឹងចង់រៀបចំសណ្ឋាគារកុងតឺន័រ នៅកន្លែងជាច្រើនទៀត ក្នុងរយៈពេល 2 – 3 ខែខាងមុខនេះ ដោយចាប់ផ្ដើមដំណើរការដំបូង នៅឯតំបន់ Home of the Arts (HOTA) ទីក្រុង Gold Coast នៃប្រទេសអូស្ដ្រាលី។

 

 

OPPO នឹងចាប់ផ្ដើមបើកឲ្យ អ្នកមានចំណាប់អារម្មណ៍ ចង់ស្នាក់នៅធ្វើការកក់បន្ទប់ ពីថ្ងៃទី 1 ខែសីហា ដល់ថ្ងៃទី 30 ខែសីហាឆ្នាំ 2019 ហើយទឹកប្រាក់ទាំងអស់ ដែលបានមកពីការកក់ គឺត្រូវបរិច្ចាគដល់សប្បុរសជន នៅតាមតំបន់នោះផងដែរ។ ភ្ញៀវស្នាក់នៅទាំងអស់ អាចចូលរួមសំដែង នៅឯព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ ជាច្រើនទៀតនៅតំបន់ HOTA ឬគ្រាន់តែចង់អង្គុយ និងសម្រាកកាយ ដោយមើលទេសភាពទីក្រុង ក៏បានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Manila Times Tag: Lifestyle