CAMBO REPORT

Popup Advertising5 seconds

Microsoft បាន​ចុះ​ប៉ាតង់​ថ្មី​ពី​ដៃ​បញ្ជា​ហ្គេម សម្រាប់​បំពាក់​លើ​ស្មាតហ្វូន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដើម្បីចង់ប្រកួតប្រជែងជាមួយ Nintendo Switch ដូច្នេះ Microsoft ក៏បានសម្រេចចិត្ត ចុះនូវប៉ាតង់ថ្មីមួយ ដែលដាក់បង្ហាញអំពី ដៃបញ្ជាហ្គេមពិសេស ស្រដៀងគ្នានឹងដៃហ្គេម Xbox សម្រាប់ប្រើប្រាស់លើស្មាតហ្វូន។ នេះគឺជារបាយការណ៍ថ្មីមួយ ដែលមានប្រភពចេញមកពី Digital Trends និងបានបង្ហាញអំពីប៉ាតង់ ជារូបសាមញ្ញធម្មតាប៉ុណ្ណោះ ប៉ុន្ដែសំណាងល្អ យើងក៏ឃើញមាន អ្នកបង្កើតរូបជាលក្ខណៈ 3D Render យ៉ាងច្បាស់លាស់ ដោយយោងទៅតាម រូបភាពប៉ាតង់ទាំងនោះ ដើម្បីអាចឲ្យងាយស្រួល ពិនិត្យមើលការឌីហ្សាញ របស់ដៃហ្គេមនេះ។

 

 

លក្ខណៈពិសេសកំពូលៗ ដែលត្រូវបានគេរំពឹងទុកថា អាចនឹងមាននៅលើ ដៃបញ្ជាហ្គេមថ្មីមួយនេះ គឺមានជាប់មកជាមួយនឹង បាសបំពងសម្លេង មកស្រាប់តែម្ដង, រន្ធដាតកាស 3.5mm និងអាចតភ្ជាប់ជាមួយ កាសឥតខ្សែបានផងដែរ។ ដៃបញ្ជាហ្គេមរបស់ Microsoft ដែលអាចផ្ដាច់ពីគ្នាបាន នៅលើប៉ាតង់ថ្មីនេះ គឺមានលក្ខណៈស្រដៀងគ្នានឹង Nintendo Switch ប៉ុន្ដែមានភាពខុសគ្នាត្រង់ថា Nintendo Switch ជាម៉ាស៊ីនហ្គេមពិតៗ ចំណែកឯដៃបញ្ជាហ្គេមរបស់ Microsoft នៅត្រូវការភ្ជាប់ជាមួយ សេវាកម្មស្រ្គីមហ្គេម xCloud ចេញពីស្មាតហ្វូនទៀត។ 

 

 

ហាក់បីដូចជាលោកអ្នក បានឃើញនៅក្នុងរូបភាព Render ទាំងអស់នេះអញ្ចឹង ដោយដៃបញ្ជាហ្គេមនេះ ដាច់ចេញជាពីរសងខាង និងបំពាក់តាមចំហៀងស្មាតហ្វូន ហើយក្លាយទៅជាម៉ាស៊ីនហ្គេម ដែលមានភាពងាយស្រួល ដាក់តាមខ្លួនបំផុត។ ទោះបីជាស្មាតហ្វូន មានគែមអេក្រង់តិចក៏ដោយ ដៃបញ្ជាហ្គេមថ្មីនេះ មានព្រុយទាំងខាងលើ និងនៅខាងក្រោម ដើម្បីអាចឲ្យវាចាប់ជាប់បាន មិនឲ្យប៉ះពាលអេក្រង់នោះទេ។ 

 

 

បើយោងទៅតាម ព័ត៌មានលេចធ្លាយ គឺបានប្រាប់ឲ្យដឹងថា ដៃបញ្ជាហ្គេមរបស់ Microsoft នេះ នឹងត្រូវបានដាក់ឈ្មោះថា Xbox Cloud ដែលផលិតឡើងជាពិសេស សម្រាប់លេងនៅលើសេវាកម្ម xCloud ផងដែរ។ សម្រាប់ពេលចេញជាផ្លូវការ និងតម្លៃរបស់ដៃហ្គេមនេះ គឺយើងក៏មិនទាន់ទទួលបាន ដំណឹងលេចធ្លាយដែរ ដូច្នេះកុំភ្លេចរង់ចាំមើល ព័ត៌មានបន្ថែម នៅពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ