CAMBO REPORT

Popup Advertising5 seconds

ហ្គេម Cooking Mama: Cookstar នឹង​មាន​វគ្គ​ធ្វើ​ម្ហូប​បួស ហើយ​បន្ថែម​បច្ចេកវិទ្យា Blockchain សម្រាប់​លេង​នៅ​លើ Nintendo Switch

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ហ្គេម Cooking Mama បានបង្ហាញខ្លួនដំបូង នៅលើម៉ាស៊ីនហ្គេមចល័ត Nintendo DS ចាប់តាំងពីឆ្នាំ 2006 មកម្ល៉េះ ហើយវគ្គចុងក្រោយបំផុត គឺមានឈ្មោះថា Cooking Mama: Sweet Shop ដែលដាក់ឲ្យលេងនៅលើ 3DS ផងដែរ។ រហូតមកដល់ពេលថ្មីៗនេះ ហ្គេម Cooking Mama: Cookstar ដែលត្រូវជាវគ្គទីដប់មួយ គឺកំពុងតែត្រៀមចេញ ឲ្យលេងនៅចុងឆ្នាំនេះ ហើយបានបន្ថែមវគ្គធ្វើម្ហូបបួស និងព្រមទាំងបច្ចេកវិទ្យា Blockchain សម្រាប់លេងនៅលើ Nintendo Switch ថែមទៀតផង។

 

 

ទោះបីជាហ្គេមថ្មីនេះ ត្រូវបានប្រកាសចេញរួចម្ដង កាលពីខែកុម្ភៈពិតមែនក្ដី ប៉ុន្ដែយើងមិនទាន់បានដឹង ពីព័ត៌មានលម្អិតច្រើនទេ រហូតមកដល់ពេលថ្មីៗនេះ ក៏ត្រូវបានគេប្រទះឃើញ ចុះបញ្ជីនៅលើវេបសាយ Australian Classification ដូច្នេះព័ត៌មានបន្ថែមទៀត ក៏លាតត្រដាងចេញមក។ បើយោងទៅតាមបញ្ជីនោះ គឺបានបង្ហាញឲ្យឃើញថា កាលពីដំបូងមក បានដាក់ឈ្មោះឲ្យថា Cooking Mama: Coming Home to Mama ប៉ុន្ដែជាចុងក្រោយ ក៏ត្រូវបានប្ដូរទៅ Cooking Mama: Cookstar វិញផងដែរ។ លើសពីនេះទៅទៀត អ្នកលេងទាំងអស់ នឹងអាចជ្រើសរើសយក ការចម្អិនម្ហូបធម្មតា ឬក៏ម្ហូបបួសបាន។

 

ចំណែកឯការបន្ថែមបច្ចេកវិទ្យា Blockchain គឺមានគម្រោងចង់ឲ្យ កញ្ចប់ហ្គេមនីមួយៗនៃ Cooking Mama: Cookstar ទទួលបានលេខសម្គាល់ ID ខុសៗដាច់ពីគ្នាតែម្ដង។ លេខសម្គាល់ទាំងអស់នោះ នឹងត្រូវបានគ្រប់គ្រងដោយផ្ទាល់ តាមរយៈទឹកប្រាក់ក្នុងហ្គេម ហើយក៏អាចបែងចែក ឲ្យអ្នកលេងទាំងអស់ អាចទទួលបាន បទពិសោធន៍លេងខុសៗគ្នា និងអនុញ្ញាតឲ្យប្រព័ន្ធហ្គេម ផ្លាស់ប្ដូរចំណាប់អារម្មណ៍ របស់តួអង្គក្នុងហ្គេម, គ្រឿងផ្សំ និងវិធីចម្អិនអាហារ ថែមទៀតផង។ ខណៈពេលដែល មនុស្សភាគច្រើន បានឃើញនូវពាក្យ Blockchain ប្រាកដជាគិតថាវាជា Cryptocurrency ដោយឡែកប្រធានបទអំពី Crytocurrency មិនបានបង្ហាញខ្លួន នៅលើបញ្ជីនោះទេ។

 

 

ទោះបីជាយ៉ាងណាក្ដី មានពាក្យចចាមអារ៉ាម មួយចំនួននិយាយថា ហ្គេម Cooking Mama: Cookstar អាចនឹងអនុញ្ញាតឲ្យអ្នកលេង Mined ទឹកប្រាក់ប្រភេទ Crytocurrency នៅពេលដែលលេង ជាលក្ខណៈអនឡាញផងដែរ។ ហ្គេម Cooking Mama: Cookstar នឹងចាប់ផ្ដើមដាក់ឲ្យលេង សម្រាប់ម៉ាស៊ីនហ្គេម Nintendo Switch នៅចន្លោះពីខែកញ្ញា ដល់ខែធ្នូឆ្នាំ 2019 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: GameSpot Tag: កម្មវិធី-ហ្គេម