CAMBO REPORT

Popup Advertising5 seconds

មនុស្ស​យន្ដ BRUTE នឹង​ត្រូវ​បាន​កាត់​បន្ថយ​​ពី Fortnite បន្ទាប់​ពី​មាន​ការ​មិន​ពេញ​ចិត្ត​ច្រើន​ពី​អ្នក​លេង​ហ្គេម​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រដូវកាលទី 10 នៃហ្គេម Fortnite បាននាំយកមកនូវ ការផ្លាស់ប្ដូរជាច្រើន នឹងបានចាប់ផ្ដើមបើក ឲ្យលេងកាលពីថ្ងៃទី 1 ខែសីហាឆ្នាំ 2019 ហើយចំណុចដ៏ទាក់ទាញបំផុត នោះគឺការបន្ថែមនូវ មនុស្សយន្ដ BRUTE ដែលមានសមត្ថភាពអាច បាញ់គ្រប់រ៉ូកែតផងដែរ។ ចាប់តាំងពីនោះមក អ្នកលេងជាច្រើននាក់ មានអារម្មណ៍ថាខកចិត្ត និងបានគិតថាវាមាន កម្លាំងខ្លាំងលើសពេក ដោយគ្មាននរណាម្នាក់ អាចបាញ់សម្លាប់បាននោះទេ។ រហូតមកដល់ពេលនេះ Epic Games ក៏បានប្រកាសប្រាប់ថា ខ្លួននឹងកាត់បន្ថយមនុស្សយន្ដ BRUTE ដើម្បីកុំឲ្យកើតមកច្រើនពេក សម្រាប់ការលេងនៅលើ វគ្គប្រភេទ Competitive សិនតែប៉ុណ្ណោះ។

 

 

កំណែអាប់ដេតលើកក្រោយ Fortnite នឹងត្រូវបានកាត់បន្ថយ អត្រាកើតមានឡើងនូវ មនុស្សយន្ដ BRUTE នៅក្នុងវគ្គ Arena និង Tournament ក៏ប៉ុន្ដែអាចនឹងកើតមាន ឡើងច្រើនមកវិញ ខណៈពេលដែលព្យុះ (Storm) កាន់តែបិទជិតទៅៗផងដែរ។ Epic Games ក៏បានអះអាងថា យ៉ាងហោចណាស់ មនុស្សយន្ដ BRUTE អាចបង្ហាញខ្លួនចំនួន 2 – 4 គ្រឿង នៅពេលចាប់ផ្ដើមដំបូង ហើយក៏មានឱកាសប្រហែល 21.5% ដែលវាអាចកើតមកត្រឹម 1 - 3 គ្រឿងតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត នាពេលដែល មនុស្សយន្ដ BRUTE មកជិតដល់អ្នកលេង ដូច្នេះអេក្រង់នឹងបង្ហាញសញ្ញា ហើយព្រមទាំងសម្លេង ឲ្យបានដឹងមុនផងដែរ។ ទោះបីជាយ៉ាងណាក្ដី Epic Games នឹងមិនសម្រេចចិត្ត ដកវាចេញនោះទេ ដោយគ្រាន់តែកាត់បន្ថយ ចំនួនរបស់មនុស្យយន្ដនេះ។ 

 

 

ក្រៅពីនេះទៅទៀត Epic Games ក៏បានជួសជុលនូវបញ្ហា ដែលអាចបណ្ដាលឲ្យ មនុស្សយន្ដ BRUTE កាន់តែមានកម្លាំងខ្លាំងជាងមុន សម្រាប់អ្នកលេងមួយចំនួនផងដែរ។ កំណែអាប់ដេតជួសជុលនេះ នឹងត្រូវបានកំណត់ជាជំនាន់ទី v10.10 ដែលអាចនឹងបញ្ចេញ ឲ្យធ្វើការទាញយក នៅចុងសប្ដាហ៍នេះ ឬក៏សប្ដាហ៍ក្រោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម