CAMBO REPORT

Popup Advertising5 seconds

នាយក​ប្រតិបត្តិ Twitch បាន​សុំទោស​លោក Ninja សម្រាប់​ការ​ផ្សព្វ​ផ្សាយ 'គណនី​អាសអាភាស' នៅ​លើ​ទំព័រ​ចាស់​របស់​គាត់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លោក Ninja ដែលមានប្រជាប្រិយភាពខ្ពស់ ផ្នែកខាងឡាយស្គ្រីមហ្គេម Fortnite នៅលើវេបសាយ Twitch នោះ កាលពីពេលថ្មីៗនេះ គាត់បានសម្រេចចិត្តចាកចេញ និងចាប់ផ្ដើមអាជីពថ្មីនៅលើ Mixer ជាវេបសាយ សម្រាប់ផ្សាយបន្ដផ្ទាល់ បង្កើតឡើងដោយ Microsoft ហើយ។ ទោះបីជាយ៉ាងណា កាលពីថ្ងៃអាទិត្យមុននេះ លោក Ninja បានបង្ហោះនូវ វីដេអូមួយទៅគណនី Twitter ផ្ទាល់ខ្លួនរបស់គាត់ ដោយដាក់ចំណងជើងថា “Disgusted and Sorry” ដោយចង់បង្ហាញពីអារម្មណ៍ ស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពីវេបសាយ Twitch បានយកទំព័រចាស់ របស់គាត់ទៅផ្សព្វផ្សាយ វីដេអូអាសអាភាសតែម្ដង។ នាយកប្រតិបត្តិ Twitch ក៏បានធ្វើការសុំទោស នាពេលមុននេះបន្ដិច ចំពោះកំហុសដ៏ធំមួយនេះ។

 

 

ចាប់តាំងពីពេលមុនៗមកម្ល៉េះ ដែលលោក Ninja មានបញ្ហាជាមួយវេបសាយ Twitch បន្ទាប់ពីបានជ្រើសយក ទំព័រគណនីរបស់គាត់ ទៅផ្សព្វផ្សាយជូន អ្នកឡាយស្រ្គីមដទៃទៀត ដោយឡែកសម្រាប់ ទំព័រគណនីល្បីៗជាច្រើន មិនមានដូច្នេះនោះទេ។ ជាធម្មតាទំព័រគណនី របស់អ្នកឡាយស្រ្គីម គឺដាក់បង្ហាញឲ្យឃើញអំពី ព័ត៌មានលម្អិតរបស់ពួកគេ ដែលរួមមានដូចជា កាលវិភាគឡាយស្រ្គីម, ច្បាប់របស់សហគមន៍ និងប្រអប់បរិច្ចាគជាដើម ប៉ុន្ដែសម្រាប់ទំព័ររបស់លោក Ninja គឺបានសរសេរជាអក្សរថា “បុគ្គលឡាយស្រ្គីម ដែលអ្នកកំពុងស្វែងរក គឺកំពុងស្ថិតនៅប្រាសាទផ្សេងទៀត” និងបានដាក់តំណរភ្ជាប់ណែនាំជាច្រើន ទៅឲ្យអ្នកឡាយស្គ្រីម ផ្សេងៗទៀត។

 

ចំណែកឯតំណរភ្ជាប់ទៅកាន់ អ្នកឡាយស្គ្រីមដទៃទៀតនោះ គឺត្រូវបានប្រទះឃើញមាន ‘គណនីអាសអាភាស’ ដែលកំពុងតែផ្សាយបន្ដផ្ទាល់ ពីវីដេអូអាសអាភាស នៅលើទំព័រចាស់របស់គាត់ និងបានធ្វើអោយលោក Ninja និងអ្នកគាំទ្រទាំងអស់ មិនសប្បាយសោះឡើយ។ បន្ទាប់ពីទទួលបាននូវ ដំណឹងដ៏មិនគួរឲ្យជឿនេះ នាយកប្រតិបត្តិ Twitch លោក Emmett Shear ក៏បានបញ្ចេញនូវ សេចក្ដីសុំអភ័យទោស ជូនទៅកាន់លោក Ninja ដោយបញ្ជាក់ប្រាប់ថា កំហុសនេះមិនមែនជា ចង់ធ្វើដោយចេតនានោះទេ ហើយវាក៏មិនគួរកើតឡើងដែរ។ គាត់ក៏បាននិយាយថា ការផ្សព្វផ្សាយគណនីដទៃទៀត នៅលើទំព័ររបស់គាត់ គឺគ្រាន់តែជួយដល់ អ្នកដែលឡាយស្រ្គីម ទើបចាប់ផ្ដើមថ្មីៗ និងមានអ្នកគាំទ្រ តិចតួចតែប៉ុណ្ណោះ។

 

 

នាពេលបច្ចុប្បន្ននេះ អ្នកទស្សនាស្រ្គីមរបស់លោក Ninja ជាប្រចាំមានចំនួន 65,000 នាក់ នៅលើវេបសាយ Mixer ហើយពេលខ្លះទៀត អាចកើនឡើងដល់ 95,877 នាក់ថែមទៀតផង ដែលហាក់បីដូចជា មានចំនួនទស្សនាជាប្រចាំ ស្ទើរតែច្រើននាក់ជាង កាលពីគាត់ស្រ្គីមនៅលើ Twitch ទៅទៀត។ ចំពោះតម្លៃកុងត្រាដែល Microsoft បានចចារជាមួយលោក Ninja ដើម្បីឲ្យគាត់មកស្រ្គីមនៅ Mixer គឺមិនត្រូវបង្ហើបឲ្យដឹងនោះទេ ក៏ប៉ុន្ដែបើយោងទៅតាម ការវិភាគបានបង្ហាញថា អាចចាប់ពីចន្លោះតម្លៃ 6 ទៅ 8 លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: IGN Tag: កម្មវិធី-ហ្គេម