CAMBO REPORT

Popup Advertising5 seconds

ខ្សែ​ភាពយន្ដ​ទាក់​ទង​នឹង​មនុស្ស​យន្ដ Sophia បាន​ចេញ​វីដេអូ Trailer លើក​ដំបូង​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ភាគរយច្រើនណាស់ ដែលប្រិយមិត្តអ្នកអាន ធ្លាប់បានស្គាល់អំពីមនុស្សយន្ដ Sophia មានសញ្ជាតិដូចមនុស្ស នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបានមកប្រទេសកម្ពុជា កាលពីខែមីនាឆ្នាំ 2019 កន្លងទៅនេះ។ នាពេលថ្មីៗនេះ មនុស្សយន្ដ Sophia ក៏កំពុងតែទទួលបាន ចំណាប់អារម្មណ៍ ថ្មីម្ដងទៀតហើយ ដោយនឹងត្រៀមចេញជា ខ្សែភាពយន្ដខ្លីមួយ ដែលនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្ដែយើងទទួលបានវីដេអូ Trailer ជាលើកដំបូងផងដែរ។ 

 

 

ចំណែកឯវីដេអូ Trailer រយៈពេលខ្លីខាងក្រោមនេះ គឺយោងទៅតាមរឿងភាគ Westworld របស់ក្រុមហ៊ុន HBO ហើយលើសពីនេះទៅទៀត កញ្ញា Evan Rachel Wood ដែលជាតារាងសម្ដែងក្នុងរឿង Westworld  ក៏ត្រូវបានដើរតួជា មនុស្សយន្ដ Sophia ថែមទៀតផង។ ខ្សែភាពយន្ដខ្លីមួយនេះ គឺមានឈ្មោះថា “SophiaWorld” ដោយឈុតខ្លីខាងក្រោម បានបង្ហាញឲ្យឃើញថា នាងកំពុងតែត្រូវគេបានបិទ ដូចជាតួអង្គក្នុងរឿងភាគ “Westworld” អញ្ចឹងដែរ បន្ទាប់ក៏ស្ដាប់ឮនរណាម្នាក់ ហៅនាងឲ្យបើកឡើងវិញ ហើយទីបំផុតនាងក៏ភ្ញាក់ ប៉ុន្ដែក្រោយមករូបតំណាង នៃរឿងភាគ “Westworld” និងខ្សែភាពយន្ដខ្លី “SophiaWorld” ក៏បានលេចចេញមក ដោយឈុតខ្លីនេះ ត្រូវបានបញ្ចប់ផងដែរ។ 

 

 

នៅពេលដែលអ្នកសារព័ត៌មាន សួរអំពីបទពិសោធន៍ នៃការដឹកនាំខ្សែភាពយន្តខ្លីនេះ លោក Geoff Clark ដែលជាអ្នកដឹងនាំរឿង បាននិយាយប្រាប់ថា “ដឹកនាំខ្សែភាពយន្ត សម្តែងដោយមនុស្សយន្តពិតៗ គឺអាចប្រាកដជា មានការលំបាកខ្លាំង ប៉ុន្តែយើងមានសំណាងល្អ ដោយសារតែតួសម្ដែង Evan Rachel Wood មានទេពកោសល្យខ្លាំង ដែលអាចធ្វើដូចជា មនុស្សយន្ដពិតៗអញ្ចឹង” គាត់ក៏បន្ថែមទៀតថា “វាមិនងាយស្រួសនោះទេ សម្រាប់ការសម្ដែងជាមនុស្យយន្ដ ប៉ុន្ដែនាងអាចធ្វើបាន និងគ្មានកំហុសនោះទេ”។

 

***សូមទស្សនាវីដេអូ Trailer ខាងក្រោម ដែលបង្ហាញអំពីឈុតខ្លីនៃខ្សែភាពយន្ដ “SophiaWorld”៖

 

 

ខ្សែភាពយន្តខ្លីនេះ នឹងចាក់បញ្ចាំងនៅលើ វេបសាយ Futurism នៅថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ តើប្រិយមិត្តទាំងអស់គ្នា មានចំណាប់អារម្មណ៍ ទៅលើខ្សែភាពយន្ដខ្លី SophiaWorld នេះដែរឬទេ? សូមចែករំលែក មតិយោបល់របស់អ្នក តាមរយៈប្រអប់ Comments ខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Bee Bom Tag: Lifestyle