CAMBO REPORT

Popup Advertising5 seconds

COD: Modern Warfare ប្រភេទ Battle Royale អាច​នឹង​ចេញ​នៅ​ដើម​ឆ្នាំ 2020

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នេះបើយោងទៅតាម ពាក្យចចាមអារ៉ាម គឺបានលើកឡើងថា ហ្គេម Call of Duty: Modern Warfare អាចនឹងទទួលបានប្រភេទលេងបែប Battle Royale និងដាច់ដោយឡែកពីហ្គេមដើម ហើយព្រមទាំងឥតគិតថ្លៃ ដែលអាចត្រៀមចេញជាផ្លូវការ យ៉ាងឆាប់បំផុតនៅដើមឆ្នាំ 2020 ខាងមុខនេះ។ ពិតប្រាកណាស់ វាគ្រាន់តែជា ពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្ដែវាចេញមកពីប្រភព ដ៏គួរឲ្យទុកចិត្តមួយ ដែលទាក់ទងនឹង ការលេចធ្លាយពីហ្គេម COD: Modern Warfare ផងដែរ។

 

 

ប្រភពលេចធ្លាយលើកនេះ គឺចេញមកពីលោក LongSensation ដែលជាអ្នកអាជីព YouTuber និងមានចំនួន Subscriber រហូតដល់ទៅលើស 100,000 នាក់ឯណោះ ហើយកាលពីមុនមក គាត់ក៏ធ្លាប់ប្រកាសចេញ ឈ្មោះនៃវគ្គបន្ទាប់ក្នុងហ្គេម Call of Duty មុននឹងពេលដែល ត្រូវបានក្រុមហ៊ុនចេញ ជាផ្លូវការទៅទៀត។ របាយការណ៍លេចធ្លាយនេះ ក៏បានអះអាងថា Activision នឹងប្រើប្រាស់យុទ្ធសាស្រ្ដ ដោយនាំយកហ្គេម COD: Modern Warfare ដែលលេងជាប្រភេទ Battle Royale ចេញពីហ្គេមដើមរបស់វា និងបង្កើតជាហ្កេមថ្មីតែម្ដង ហើយដាក់ឲ្យទាញយកលេង ដោយឥតគិតថ្លៃផងដែរ ដើម្បីអាចទទួលបានអ្នកលេង កាន់តែច្រើនកាន់តែល្អ។

 

បើនិយាយម៉្យាងវិញទៀត គឺមានគោលបំណង ចង់ប្រកួតប្រជែងជាមួយហ្គេម Apex Legends, PUBG និង Fortnite ថែមទៀតផង។ បើសិនវាជាការពិតមែន ដូច្នេះហ្គេម COD: Modern Warfare “Battle Royale” ប្រាកដជាអាចទទួលបាន ប្រជាប្រិយភាពខ្លាំងខ្លា ដោយអ្នកគាំទ្របានរង់ចាំ រៀងយូរណាស់មកហើយ។

 

 

ពាក្យចចាមអារ៉ាមលើកនេះ គឺពិតជាបានធ្វើឲ្យ អ្នកដែលតែងតែគាំទ្រហ្គេម Call of Duty មានការរំភើបខ្លាំងមែនទែន ប៉ុន្ដែវាតម្រូវឲ្យរង់ចាំ រហូតដល់ទៅដើមឆ្នាំ 2020 ឯណោះ ហើយក៏មិនទាន់ប្រាកដថា ជាព័ត៌មានលេចធ្លាយពិត មួយរយភាគរយ នោះទេ។ ការរំពឹងទុកមុនថាហ្គេម Call of Duty: Modern Warfare នឹងទទួលបានប្រភេទលេង Battle Royale គឺពិតជាគួរឲ្យចាប់អារម្មណ៍ និងចង់សាកលេងមែនទែន ប៉ុន្ដែយើងត្រូវរង់ចាំមើល នាពេលក្រោយៗទៀត យ៉ាណាក៏ដោយ បើសិនជាមានព័ត៌មានផ្លូវការ ក្រុមការងារយើងនឹង ចេញផ្សាយភ្លាមៗតែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: កម្មវិធី-ហ្គេម