CAMBO REPORT

Popup Advertising5 seconds

រថយន្ដ​អគ្គិសនី Porsche Taycan ត្រូវ​បាន​គេ​យក​មក​ធ្វើ​តេស្ដ​បើក​បរ ជា​លើក​ដំបូង​បង្អស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនដ៏ល្បីល្បាញ Porsche បានបង្ហើបអំពីរថយន្ដ ដំណើរការដោយ ថាមពលអគ្គិសនី ជំនាន់ដំបូងរបស់ខ្លួន ចាប់ពីបួនឆ្នាំមុនមកម្ល៉េះ ហើយចំណុចធំៗពីរយ៉ាង ដែលមិនធ្លាប់មាន អ្នកដឹងពីមុនមកនោះគឺ ការឌីហ្សាញរបស់រថយន្ដ និងសមត្ថភាពបើកបរ ឬកម្លាំងម៉ាស៊ីនរបស់វា។ រហូតមកដល់ពេលថ្មីៗនេះ Porsche ក៏សម្រេចចិត្តដាក់បង្ហាញ និងអនុញ្ញាតឲ្យលោក Jonny Smith ដែលជាអ្នកជំនាញ ខាងផ្នែកគ្រឿងយន្ដ ដ៏មានប្រជាប្រិយភាព ធ្វើតេស្ដសាកល្បងបើកបរ រថយន្ដអគ្គិសនី Porsche Taycan ដំបូងគេបង្អស់ លើពិភពលោក។

 

 

ដោយមិនត្រឹមតែធ្វើតេស្ដ បើកបររថយន្ដអគ្គិសនី Porsche Taycan ដោយខ្លួនឯងប៉ុណ្ណោះទេ លោក Jonny Smith ក៏បានបង្ហោះវីដេអូទៅលើ YouTube ឆានែលរបស់គាត់ ដែលមានឈ្មោះថា Fully Charged Show ដើម្បីអាចឲ្យមនុស្យដទៃទៀត យល់ដឹងកាន់តែច្បាស់ និងរៀបរាប់ប្រាប់អំពី បទពិសោធន៍របស់គាត់ ខណៈពេលដែល បើកបរលើកដំបូងផងដែរ។ គាត់បាននិយាយប្រាប់ថា រថយន្ដអគ្គិសនីនេះ មានសមត្ថភាពខ្លាំង អាចបើកបរបានរហូតដល់ល្បឿន 225km/h និងអាចចាប់ផ្ដើមល្បឿនបើកបរពី 0KM/h ដល់ 99KM/h ត្រឹមតែរយៈពេល 3.5 វិនាទីប៉ុណ្ណោះ។ 

 

រថយន្ដអគិ្គសនី Tesla Model S ប្រាកដជាអាចចាប់ផ្ដើមពីល្បឿន 0KM/h ដល់ 99KM/h ក្នុងរយៈពេលខ្លីជាងត្រឹមតែ 2.6 វិនាទីពិតមែន ប៉ុន្ដែកញ្ចប់ថ្ម 800V ប្រភេទ Liquid-Cooled មាននៅលើរថយន្ដអគ្គិសនី Porsche Taycan ទំនងជាអាចបញ្ចេញ អេឡិចត្រុងបានច្រើនជាង មុនពេលដែល Software ស្រែកប្រាប់ថា ហួសកម្រិតកំណត់ផងដែរ។ លើសពីនេះទៅទៀត វីដេអូខាងក្រោមនេះ ក៏បានដាក់បង្ហាញពី ឈុតល្អៗមួយចំនួន ដើម្បីឲ្យឃើញពីការឌីហ្សាញ នៃរថយន្ដអគ្គិសនីនេះ និងសម្លេងពេលកំពុងបើកបរ ថែមទៀតផង។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពីរថយន្ដអគ្គិសនី Porsche Taycan ៖

 

 

ទន្ទឹមនឹងពេលនេះដែរ យើងក៏ប្រទះឃើញមាន ការលេចធ្លាយមកថា រថយន្ដអគ្គិសនី Porsche Taycan នឹងមានពីរជម្រើស ដោយសម្រាប់ជម្រើស Turbo ជាមួយម៉ូទ័រចំនួនពីរ ហើយកង់បើកទាំងអស់ អាចមានតម្លៃប្រហែល 146,000 ដុល្លារឯណោះ ដោយឡែកសម្រាប់ ជម្រើសធម្មតាម៉ូទ័រមួយ អាចមានតម្លៃប្រហែល 79,000 ដុល្លារផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ Porsche មិនទាន់ប្រកាសប្រាប់ ពីថ្ងៃដាក់លក់លើទីផ្សារ ជាផ្លូវការនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: យានយន្ត