CAMBO REPORT

Popup Advertising5 seconds

របៀបច្របាច់បញ្ចូល រូបភាព ឬឯកសារ PDF ជាច្រើន ឲ្យក្លាយទៅជាឯកសារតែមួយ តាមរយ: កម្មវិធី Shortcuts

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជាក់ស្តែង សព្វថ្ងៃនេះ យើងសង្កេតឃើញថា អ្នកកំពុងប្រើប្រាស់ iPhone ឬ iPad របស់ក្រុមហ៊ុន Apple ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ iOS មួយភាគធំ ដែលមិនធ្លាប់ដឹងអំពី តួនាទី របស់កម្មវិធី Shortcuts ថាតើវាអាចធ្វើអ្វីបានខ្លះ និង មានគុណសម្បត្តិបែបណាខ្លះ? ដូចច្នេះ ក្នុងថ្ងៃនេះ ក្រុមការងារ ខេមបូរីផត នឹងលើកយកពីមុខងារ និងគុណសម្បត្តិរបស់វា មកចែកជូនដល់ប្រិយមិត្តអ្នកអាន ឲ្យបានជ្រៀបកាន់តែច្បាស់ពីកម្មវិធីនេះ។

Shortcuts ជាកម្មវិធីគោលមួយ ដែលក្រុមហ៊ុន  Apple បានបង្កើតវាឡើងយ៉ាងពិសេស សំរាប់តែ iPhone និង iPad ដែលដំណើរការដោយ ប្រព័ន្ធប្រតិបតិ្តការ iOS តែប៉ុណោះ។ កម្មវិធីមួយនេះ  ពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ជាច្រើន  ទៅលើការប្រើប្រាស់ប្រចាំថ្ងៃរបស់យើង  ដូចជា វាអាចចងក្រងនូវ មុខងារផ្សេងៗជាច្រើនបញ្ចូលគ្នា  ទៅតាមអ្វីដែលយើងបានកំណត់។ ក្នុងពេលនេះយើងនឹងលើកយក មុខងារដ៏ល្អមួយ  ដែលយើងគិតថា វាអាចជួយដល់ការងារ ប្រចាំថ្ងៃ របស់លោកអ្នក ឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន ថែមមួយកម្រិតទៀត ហើយមុខងារនេះវាអនុញ្ញាតឲ្យប្រិយមិត្ត អាចធ្វើការច្របាច់បញ្ចូលរូបភាព ឬឯកសារ PDF ជាច្រើន ឲ្យក្លាយទៅជាឯកសារតែមួយ។ ខាងក្រោមនេះ គឺជាដំណាក់កាល នីមួយៗ ដែលអ្នកត្រូវអនុវត្តន៍។

• ជំហ៊ានដំបូង៖ លោកអ្នកត្រូវធ្វើការ ទាញយក កម្មវិធី Shortcuts តាមរយ: App Store ជាមុនសិន ក្នុងលក្ខខណ្ឌ iPhone ឬ iPad របស់អ្នក មិនទាន់មានវាទេនោះ។ គួរបញ្ជាក់ផងដែរថា មានតែអ្នកកំពុងប្រើប្រាស់ iOS 12 ឡើងទៅ ទើបអាចមានសិទិ្ធ ធ្វើការទាញយក Shortcuts មកប្រើប្រាស់បាន។   



• ជំហ៊ានទី 2៖ បន្ទាប់ពីទាញយកកម្មវិធី Shortcut រួចហើយ យើងត្រូវ បើកកម្មវិធី Shortcut បន្ទាប់មក ចុចសញ្ញាលេខ  (+) ដែលស្ថិតនៅរបារខាងលើ នៃផ្នែកខាងស្តាំ ក្នុង My Shortcuts ដើម្បីបង្កើត Shortcuts ថ្មីមួយទៀត។



• ជំហ៊ានទី 3៖ បន្ទាប់ពីឃើញពាក្យថា  New Shortcuts រួច សូមចុចលើសញ្ញា Setting ដែលស្ថិតនៅរបារខាងលើ នៃផ្នែកខាងស្តាំដៃ ម្តងទៀត រួចធ្វើការដាក់ឈ្មោះឲ្យ Shortcuts នោះ អាចដាក់ថា “Merge PDF” ក៏បាន ព្រោះវាងាយចំណាំ ហើយអ្នកក៏អាច ផ្លាស់ប្តូរ រូប តំណាង ( Icon) ណាមួយដែលអ្នកពេញចិត្ត។



• ជំហ៊ានទី 4៖ ជាដំបូង យើងត្រូវធ្វើការជ្រើសរើសយក រូបភាព ឬឯកសារ PDF ណាមួយ ដែលយើងចង់ធ្វើការ ច្របាច់បញ្ចូលគ្នា តាមរយៈកម្មវិធី iCloud Drive ឬ Dropbox ក៏បាន ដោយគ្រាន់ចុចលើពាក្យថា “Get File” រួច ចុចលើប៊ូតុង “Select Multiple” ដែលវាអនុញ្ញាតអោយ យើងជ្រើសយក ឯកសារច្រើនក្នុងពេលតែមួយ។



• ជំហ៊ានទី 5៖ បន្ទាប់ពីនោះ យើងត្រូវបន្ថែម នូវ Shortcut មួយផ្សេងទៀត ដែលមានឈ្មោះថា “Make PDF” ដើម្បីធ្វើការច្របាច់បញ្ចូលនូវ ឯកសារទាំងនោះ ឲ្យក្លាយទៅជា ឯកសារតែមួយ។ យើងក៏ត្រូវធ្វើការបើក មុខងារ “Include Margin”  ឬ អាចរើសយកតែ Page ដែលត្រូវការ ដោយបើកមុខងារ “Include” ផងដែរ។



• ជំហ៊ានទី 6៖ យើងត្រូវបន្ថែមនូវ Shortcut មួយផ្សេងទៀត ដែលមានឈ្មោះថា “Quick Look” សម្រាប់ឲ្យវាបង្ហាញ ឲ្យយើងឃើញនូវឯកសារដែលយើងបានច្របាច់បញ្ជូល។



• ជំហ៊ានចុងក្រោយ៖ នៅពេលដែលអ្នកចុចលើពាក្យថា Run នោះវានឹងលោតផ្ទាំងបង្ហាញថ្មីមួយផ្សេងទៀត ដើម្បីអោយយើង ធ្វើការជ្រើសរើស ឯកសារ។ បន្ទាប់ពីជ្រើសរើសរួច ឯកសារនោះ នឹងក៏ចាប់ផ្តើមធ្វើការច្របាច់បញ្ជូលគ្នា ហើយជាចុងក្រោយអ្នកនឹង ទទួលបានឯកសារ ដែលអ្នកចង់បាន។


សរុបមក សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ លើវាអាចធ្វើការសាកល្បង ធ្វើតាមជំហ៊ាន ទាំង 7 ខាងលើនេះ បានដោយរីករាយ។ យើងសង្ឃឹមថា ចំណេះដឹងមួយនេះ អាចជួយសម្រួលដល់ការងាររបស់អ្នក ឲ្យមានភាពប្រសើរ ថែមមួយកម្រិតទៀត ជាពិសេស អ្នកដែលចូលចិត្ត ការងារប្រចាំថ្ងៃផ្សេងៗ តាមរយៈឧបករណ៍អេឡិចត្រូនិច iPhone ឬ iPad។ ម៉្យាងវិញទៀត លោកអ្នកក៏អាចប្រើប្រាស់នូវកម្មវិធី Shortcuts នេះ ដើម្បីបង្កើតនូវគន្លឹះផ្សេងៗទៀត បានយ៉ាងងាយស្រូលផងដែរ ព្រោះ Shortcuts ជាកម្មវិធីដ៏ធំទូលាយមួយ ដែល Apple បានច្នៃប្រឌិតឡើង សម្រាប់ឲ្យអ្នកប្រើប្រាស់ iPhone និង iPad ទទួលបានបទពិសោធន៍ថ្មី ក្នុងការប្រើប្រាស់របស់ខ្លួន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: TnW Tag: ចំណេះដឹងទូទៅ