CAMBO REPORT

Popup Advertising5 seconds

Huawei ប្រកាសចេញទូរទស្សន៍ដំបូង ដំណើរការដោយ HarmonyOS ព្រមទាំងមានកាមេរ៉ាលៀនចេញមួយគ្រាប់ទៀតផង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសនូវ ប្រព័ន្ធប្រតិបតិ្តការណ៍ថ្មីរបស់ខ្លួននៅក្នុង ព្រឹត្តិការណ៍ Huawei Developer Conference ដែលត្រូវបាន ដាក់ឈ្មោះជាផ្លូវការថា HarmonyOS។ នាយកប្រតិបត្តិការ Huawei ដែលត្រូវជាលោក Richard Yu បាននិយាយប្រាប់ថា HarmonyOS អាចដាក់ឲ្យដំណើរការ បានគ្រប់ឧបករណ៍ទាំងអស់ ដោយចាប់ផ្ដើមពីស្មាតហ្វូន ទូរទស្សន៍ រហូតដល់បាសបំពងសម្លេង និងព្រមទាំងសេនស័រ ថែមទៀតផង។

 

 

តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ខ្លួន Huawei ក៏បានបង្ហាញនូវ ទូរទស្សន៍ឆ្លាតវៃ របស់ខ្លួន មួយម៉ូឌែលទៀត ដែល ក្រុមហ៊ុនបានឲ្យឈ្មោះវា ថា Honor Vision ដែលឃើញមានកាមេរ៉ា លានចេញមួយគ្រាប់ផងដែរ ដែលយើងធ្លាប់បានឃើញ ពីមុនមកហើយនៅលើទូរទស្សន៍ Samsung និង LG។

 

ទូរទស្សន៍នេះ ត្រូវបានបំពាក់ដោយ បន្ទះឈីប ថ្មីរបស់ Huawei មានឈ្មោះថា Honghu 818 octa-core ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Image-processing engine ថ្មីផងដែរ។ បន្ថែមពីនោះ វាមាននូវមួយចំនួនទៀតដូចជា មុខងារ HDR, Super-Resolution, Noise Reduction, dynamic contrast improvement, auto color management, នឹង Local dimming ទៀតផង។ នេះជាដំណាក់កាលដំបូង ដែលយើងបានឃើញនូវ HarmonyOS ដំបូង គឺសម្រាប់បំពាក់លើ ទូរទស្សន៍ឆ្លាតវៃ មុនគេតែម្តង។

 

 

 

គួរបញ្ជាក់ផងដែរថា HarmonyOS នឹងដាក់ឲ្យដំណើរការដំបូង នៅលើទីផ្សារប្រទេសចិន ហើយក៏មានគម្រោង បញ្ចេញជាលក្ខណៈសកល នាពេលក្រោយៗទៀត។ លើសពីនេះទៅទៀត លោក Richard Yu ក៏បានបន្ថែមទៀតថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះ អាចប្រើប្រាស់កម្មវិធីបាន ស្ទើរគ្រប់ប្រភេទទាំងអស់ ដែលជាពិសេសមានដូចជា HTML5, Linux និងថែមទាំងកម្មវិធី Android ផងដែរ។ ចំណែកឯមុខងារ ARK Compiler ដែលប្រើប្រាស់ដើម្បី បង្កើតកម្មវិធីសម្រាប់ HarmonyOS នឹងអាចដំណើរការដោយ Kotlin, Java, JavaScript, C និង C++ ជាដើម។ យើងនឹងចាំមើលបន្តទៀត អំពីកាមេរ៉ាដែលមានបំពាក់ លើទូរទស្សន៍មួយនេះ ថាតើវាមានលក្ខណៈពិសេសយ៉ាងណាខ្លះ នៅពេលខាងមុខ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: The Next Web Tag: ទូរទស្សន៍