CAMBO REPORT

Popup Advertising5 seconds

Telegram v5.10 នឹង​អនុញ្ញាត​​ឲ្យ​ផ្ញើ​សារ​គ្មាន​សម្លេង, Emoji មាន​ចលនា និង​ថ្មីៗ​ជា​ច្រើន​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗកន្លងទៅនេះ Telegram បានប្រកាសចេញ កំណែអាប់ដេតថ្មី ទៅកាន់ជំនាន់ទី v5.10 សម្រាប់ស្មាតហ្វូន ឬថេប្លេត iOS និង Android គ្រប់ម៉ូឌែលទាំងអស់។ ហាក់បីដូចជា រៀងរាល់ដងអញ្ចឹង ដោយកំណែអាប់ដេត ជំនាន់ចុងក្រោយនេះ បាននាំយកមកនូវ មុខងារពិសេសថ្មីៗ និងកាន់តែច្នៃប្រឌិត ថែមទៀតផង។ ចំពោះមុខងារថ្មីទាំងអស់នេះ គឺរួមមានដូចជា ការផ្ញើសារដោយបំបាត់សម្លេង, Slow Mode, Emoji បានបន្ថែមចលនា និងផ្សេងៗជាច្រើនទៀត។

 

 

មុខងារដ៏ពិសេសមួយ មិនធ្លាប់ឃើញមានពីមុន គឺប្រាកដជាមុខងារ Silent Messages និងមានអត្ថប្រយោជន៍ខ្លាំង នៅពេលដែលលោកអ្នក ចង់ផ្ញើសារទៅនរណាម្នាក់ ប៉ុន្ដែមិនចង់បញ្ចេញសម្លេងរំខាន ដូច្នេះមុខងារថ្មីមួយនេះ អាចជួយបិទសម្លេងសារ ដែលទទួលបានផងដែរ។ ការបើកឲ្យដំណើរការ គឺគ្រាន់តែតម្រូវឲ្យចុច និងសង្កត់លើប៊ូតុង Send រហូតដល់ចេញជម្រើស “Send Without Sound” ហើយជ្រើសយកវាទៅ រួចជាការស្រេច។ មុខងារនេះពិតជាល្អមែនទែន ខណៈពេលដែល នរណាម្នាក់កំពុងនៅបន្ទប់ប្រជុំ, នៅក្នុងថ្នាក់រៀន ឬក៏កំពុងគេងផងដែរ ដោយចេញជាសារដំណឹង នៅលើឧបករណ៍ធម្មតា ប៉ុន្ដែនឹងមិនបញ្ចេញ សម្លេងរំខាននោះទេ។

 

 

មុខងារថ្មីផ្សេងមួយទៀត គឺជាការដាក់បង្ហាញ Thumbnail និងរយៈពេលវេលា សម្រាប់ឯកសារវីដេអូ។ ខណៈពេលដែល នរណាម្នាក់ផ្ញើវីដេអូអ្វីមួយ ដូច្នេះវានឹងដាក់បង្ហាញ Thumbnail ឲ្យបានឃើញមុន និងអាចបញ្ជាក់ប្រាប់ពី ពេលវេលាណាមួយ ដែលចង់ឲ្យទស្សនាផងដែរ។ 

 

 

សម្រាប់សារជាក្រុម “Group” បានបន្ថែមនូវមុខងារ Slow Mode ដែលប្រធានក្រុមអាចកំណត់ ចន្លោះពេលរយៈពេលណាមួយ ទើបបានអនុញ្ញាតឲ្យផ្ញើសារម្ដង ដូច្នេះដើម្បីកុំឲ្យក្នុង Group ពោរពេញទៅដោយសារច្រើន និងរហ័សពេក។ លើសពីនេះទៅទៀត Admin គ្រប់គ្រងទាំងឡាយ ក៏ទទួលបានរូបតំណាងផងដែរ និងអាចកែប្រែបាន តាមចំណង់ចំណូលចិត្ត ដែលមានជាប់ឈ្មោះ Admin រៀងរាល់ពេលផ្ញើសារចូល Group ថែមទៀតផង។

 

 

បន្ទាប់ពីយើងអាប់ដេតហើយ រូបតំណាង Emoji មួយចំនួន នឹងត្រូវបានបន្ថែមចលនា ចាប់ពីពេលនេះទៅ ដោយរៀងរាល់ពេល ដែលយើងផ្ញើចូលឆាត។ រូបតំណាង Emoji “បេះដូង” ថែមទាំងអាចធ្វើឲ្យ ឧបករណ៍របស់លោកអ្នក ញ័រតាមលំនាំចង្វាក់បេះដូង ប្រសិនបើប៉ះលើរូប Emoji នោះ។

 

កំណែអាប់ដេតចុងក្រោយនេះ ក៏អនុញ្ញាតឲ្យលោកអ្នក បិទរូបតំណាងទាំងអស់ ដែលរួមមានទាំង Emoji និង Stickers ដើម្បីកុំឲ្យមានចលនា Loop ច្រើនដងពេក។ សម្រាប់ឧបករណ៍ iOS បានបន្ថែមជម្រើសពណ៌ Accent Colors ទៅលើ Tinted Night Theme ខណៈពេលដែល ឧបករណ៍ដើរដោយ Android ទទួលបានម៉ឺនុយថ្មី សម្រាប់ការជ្រើសរើសឯកសារ ដោយពង្រីកទំហំរូបភាពឲ្យធំ។ល។

 

 

កំណែអាប់ដេត Telegram ទៅកាន់ជំនាន់ចុងក្រោយ v5.10 សម្រាបឧបករណ៍ iOS និង Android ត្រូវបានដាក់ឲ្យទាញយក ជាសាធារណៈហើយ ប៉ុន្ដែសម្រាប់កុំព្យូទ័រ Windows និង macOS តម្រូវឲ្យរង់ចាំ នៅពេលក្រោយៗទៀត។ 

 

***ដើម្បីធ្វើការអាប់ដេត ឬទាញយកកម្មវិធី Telegram សម្រាប់ iOS សូមចុចទីនេះ

***ដើម្បីធ្វើការអាប់ដេត ឬទាញយកកម្មវិធី Telegram សម្រាប់ Android សូមចុចទីនេះ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម