CAMBO REPORT

Popup Advertising5 seconds

តើ​អ្នក​ដឹង​ទេ​ថា​ ការ​លេង​ហ្គេម​ផ្តល់គុណ​សម្បត្តិ ​និង​គុណ​វិបត្តិ​​អ្វី​ខ្លះ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតណាស់ រាល់ថ្ងៃមានមនុស្សម្នាជាច្រើន បានចំណាយពេលមួយចំនួន ទៅលើការលេងហ្គេម រីឯអ្នកខ្លះទៀត គឺចំណាយពេលសឹងតែមួយថ្ងៃពេញតែម្ដងចំពោះវា។ វាមិនខុសគ្នាទេ មនុស្សមួយចំនួន លេងហ្គេមដើម្បីបំបាត់ភាពអផ្សុក ឬមួយក៏បំបាត់ការធុញថប់ រីឯមួយចំនួនទៀត លេងហ្គេមដើម្បីរកប្រាក់ចំណូលត្រលប់មកវិញ ហើយចំពោះករណីពិសេសមួយទៀត គឺបុគ្គលមួយចំនួនលេងហ្គេម ដោយសារទប់អារម្មណ៍មិនបាន និយាយឲ្យចំទៅ គឺពួកគាត់ជក់នឹងការលេងហ្គេមតែម្ដង។ ជាក់ស្ដែង មិនថាអ្នក លេងវាក្នុងលក្ខណៈបែបណានោះទេ គឺតែងតែផ្ដល់លទ្ធផលមកវិញជានិច្ច តែទាស់ត្រង់ថា លទ្ធផលនោះ វាអាចល្អ និងមិនល្អដូច្នេះដែរ។ អញ្ចឹង តើប្រិយមិត្តបានដឹង ពីគុណសម្បត្តិ និងគុណវិបត្តិនៃការលេងហ្គេមហើយ ឬនៅ? បើចង់ដឹង ខ្ញុំនឹងនឹងបង្ហាញដល់អ្នកនៅក្នុងអត្ថបទខាងក្រោមនេះ។

 

 

ប្រាកដណាស់ អ្នកដែលលេងហ្គេមភាគច្រើន គឺដើម្បីតែការសប្បាយមួយមុខគត់ ប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍ពី ផលប៉ះពាល់របស់វានោះទេ។ ទន្ទឹមគ្នានេះ វាក៏បានផ្ដល់ប្រយោជន៍ដល់អ្នកលេងវិញដែរ បើសិនជាលេងវាប្រកបដោយ ការពិចារណាត្រឹមត្រូវ។ ហេតុនេះហើយ ខ្ញុំនឹងរៀបរាប់ប្រាប់ចំណុចមួយចំនួនដល់ប្រិយមិត្តទាំងអស់គ្នា ទាក់ទងនឹងអត្ថប្រយោជន៍ ក៏ដូចជាផលប៉ះពាល់ដែលទទួលបានពីការលេងហ្គេម។ 

 

 

 ដំបូងខ្ញុំចាប់ផ្ដើមពី អត្ថប្រយោជន៍ ឬគុណសម្បត្តិជាមុនសិន៖ ពិតណាស់ បើអ្នកលេងក្នុងពេលត្រឹមត្រូវ និងបែកចែកបានច្បាស់លាស់នោះ វានឹងផ្ដល់ផលប្រយោជន៍ដូចខាងក្រោម

• វាអាចជួយបំបាត់អារម្មណ៍តានតឹង(stress) អផ្សុក ឬធុញថប់ ដែលកើតឡើងដោយកត្តាអ្វីមួយ

• មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយអ្នកលេងមានភាពរហ័ស ក្នុងការគិត ក៏ដូចជាការសម្រេចចិត្តផ្សេងៗ

• បង្កើតភាពសប្បាយ និងមានគំនិតច្នៃប្រឌិតបន្ថែមទៀត

• ហ្គេម Online មួយចំនួន អាចធ្វើអ្នកមិនដែលស្គាល់គ្នា ប្រែទៅជាស្និទ្ធស្នាលជាមួយគ្នា មានន័យថា ពេលខ្លះហ្គេមអាចបង្កើតជាមិត្តភាព ដូច្នេះដែរ

• បុគ្គលមួយចំនួនតូច អាចកែប្រែពីការលេងធម្មតា ទៅជាការរកប្រាក់ចំណូលថែមទៀតផង

• ការលេងហ្គេម ក៏អាចបង្ហាញចំណង់ចំណូលចិត្តរបស់អ្នក តាមរយៈប្រភេទហ្គេមដែលអ្នកចូលចិត្តលេងផងដែរ។

 

 

 ឥឡូវចូលមកដល់ ផលប៉ះពាល់ ឬគុណវិបិត្តនៃការលេងហ្គាមវិញម្ដង៖ មិនខុសទេ ចំណុចនេះ វាអាចមានច្រើនជាងចំណុចខាងលើ ដែលមានដូចនៅខាងក្រោមនេះ

• ដំបូង គឺការលេងហ្គេមអាចធ្វើឲ្យប៉ះពាល់ដល់ សុខភាពភ្នែក ដោយសារពន្លឺដែលជះមកចំភ្នែក ច្រើនម៉ោង ជារៀងរាល់ថ្ងៃ

• រឹតតែធ្ងន់ទៅទៀត ចំពោះកុមារ ដែលអាចធ្លាក់ចុះទាំងការសិក្សា ព្រមទាំងសុខភាពទៀតផង

• វាក៏អាចប៉ះពាល់ខ្លាំង ដល់ការសិក្សារបស់សិស្សានុសិស្ស មួយចំនួន ព្រោះពួកគាត់មិនបានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ 

• អ្នកលេងមួយចំនួន ត្រូវចំណាយពេលច្រើន ទៅលើវា ដោយគ្មានបានផលប្រយោជន៍ត្រលប់មកវិញ និយាយចំ គឺខាតពេលវេលា

• មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឲ្យអ្នកចំណាយថវិកា ខ្ជះខ្ជាយទៅលើការទិញអ្វីផ្សេងៗនៅក្នុងហ្គេម ដើម្បីបង្កើនគុណភាពនៃការលេង ហើយបើអ្នកលេងជាវីដេអូហ្គេមទៀតនោះ គឺថាមិនបាច់និយាយទេ ដោយសាតែអ្នកត្រូវចំណាយទាំងលុយសម្រាប់ទិញហ្គេម ក៏ដូចជាម៉ាស៊ីនហ្គេមផងដែរ

• មួយវិញទៀត អ្នកលេងមួយចំនួន ដែលជក់នឹងហ្គេម ហាក់ដូចជា គ្មានពេលក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃជុំវិញខ្លួន ដោយហេតុថា រៀងរាល់ពេលទំនេរ គាត់តែងតែទាញស្មាតហ្វូន ក៏ដូចម៉ាស៊ីនហ្គេមមកលេង

• លើសពីនេះ វាអាចធ្វើឲ្យបុគ្គលមួយចំនួន ភ្លេចនូវកាតព្វកិច្ចដែលត្រូវធ្វើ ហើយខ្លះទៀត មិនភ្លេចទេ តែមិនចង់ធ្វើតែម្ដង

• ទន្ទឹមនឹងការ សប្បាយជាមួយការលេងហ្គេម វាក៏អាចបង្ករជាកំហឹងបានផងដែរ នៅពេលដែលអ្នកលេងចាញ់ ឬក៏ស្មាតហ្វូនរបស់អ្នកចាប់ផ្ដើមរអាក់រអួល អញ្ចឹងហើយ មនុស្សមួយចំនួនប្រហែលជាបញ្ចេញកំហឹងនោះ ដាក់លើស្មាតហ្វូនរបស់ខ្លួន ដែលធ្វើឲ្យខូចខាតដូច្នេះដែរ

• មិនខុសទេ ការលេងហ្គេមជាច្រើនម៉ោងក្នុងមួយថ្ងៃ វាអាចបណ្តាលឲ្យថាមពលថ្មស្មាតហ្វូន ថយចុះគុណភាពយ៉ាងឆាប់រហ័ស ជាពិសេស ស្មាតហ្វូនរបស់អ្នក នឹងឆាប់ឡើងកម្ដៅជាងពេលធម្មតាទៀតផង។

 

 

សរុបមកវិញ ទាំងនេះជា ផលប្រយោជន៍ ក៏ដូចជាផលប៉ះពាល់នៃការលេងហ្គេម ជាពិសេសគឺនៅលើស្មាហ្វូនតែម្ដង ហើយវាក៏អាចនៅមានចំណុចជាច្រើនទៀត ដែលខ្ញុំមិនបានរៀបរាប់ផងដែរ។ អញ្ចឹង តើអ្នកកំពុងលេងហ្គេមក្នុងលក្ខណៈបែបណា នាពេលសព្វថ្ងៃនេះ បើលេងទៅ ទទួលបានប្រយោជន៍ សូមបន្តធ្វើទៀតចុះ តែបើអ្នកតែងតែលេងជាច្រើនម៉ោងរៀងរាល់ថ្ងៃ សូមចាប់ផ្ដើមកាត់បន្ថយទៅ ដើម្បីជៀសវាង ពីចំណុចទាំងប៉ុន្មានដែលបានរៀបរាប់នៅខាងលើ។ ដូច្នេះហើយ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ? បើមានចំណុចផ្សេងទៀតក្រៅពីនេះ សូមប្រាប់ឲ្យខ្ញុំដឹងផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ