CAMBO REPORT

Popup Advertising5 seconds

Fortnite អាចលេងបាននៅលើ Android កាន់តែច្រើនម៉ូឌែលជាងមុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការកំសាន្តនៅលើ ស្មាតហ្វូន នាពេលបច្ចុប្បន្ន ពិតជាមានសន្ទុះកើនឡើងខ្លាំងនៅរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យា ស្មាតហ្វូន បានឈានដល់ចំណុចមួយ ដែលអាចអោយយើង ទទួលបានអត្ថប្រយោជន៍ ជាច្រើនពីវាបានផងដែរ។ ក្នុងនោះ យើងឃើញមានមនុស្សជាច្រើន បានចាប់អារម្មណ៍មកលើ ការលេងហ្គេមប្រភេទ Battle Royal ដែលមានលក្ខណៈពិសេស អាចលេងជាក្រុម និងអ៊នឡាញបានផងដែរ។ បន្ថែមពីនោះ ហ្គេម Fortnite គឺជាហ្គេមដែលឈរលើលំដាប់មុខគេ ក្នុងការដែលមានការទាញយកច្រើន ជាមួយ ក្រាហ្វិចរស់រវើក និង Strategy ពិសេសៗជាដើម។ 

 

 

តែគួរអោយសោយស្តាយដែល ហ្គេមមួយនេះ មិនត្រូវបានដាក់អោយទាញយក ជាផ្លូវការនៅលើ Play Store សម្រាប់អ្នកប្រើប្រាស់ Android នោះទេ។ ម្យ៉ាងវិញទៀត វាក៏តម្រូវអោយ ទូរសព្ទនោះមាននូវ ៖

 

• មាន RAM ទំហំចាប់ពី 3 ជីហ្គាបៃឡើងទៅ 

• ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ 8.0 oreo ឡើងទៅ 

• ប្រើប្រាស់ GPU ប្រភេទ Adreno 530 ឬខ្ពស់ជាងនេះ, Mali-G71 MP20 ឬខ្ពស់ជាងនេះ និង Mali-G72 MP12 ឬខ្ពស់ជាងនេះ ។

 

 

ចង់ដឹងទេថា តើទូរសព្ទរបស់អ្នកអាច ទូរសព្ទ Android របស់អ្នកអាចលេង Fortnite បានដែរឬយ៉ាងណានោះ សូមមើលនូវ ជាបញ្ជីរាយនាមទូរសព្ទខាងក្រោមនេះ ៖ 

 

 

 

ក្នុងនោះយើងឃើញថា សូម្បីតែ LG G5 ដែលបានចេញតាំងពីឆ្នាំ 2016 ក្តី ក៏នៅតែអាចលេង ហ្គេមនេះ បានផងដែរ រួមទាំង Xperia XZ, Galaxy S7 និង Galaxy A5 ជាដើម ដែលនៅតែអាច ទ្រទ្រង់នូវហ្គេមដែលមាន ក្រាហ្វិចខ្ពស់នេះបានផងដែរ។ 

 

 

ក្រៅពីនេះ បើសិនជា ទូរសព្ទរបស់លោកអ្នក មិនទាន់មាននៅក្នុងបញ្ជីខាងលើនោះ មិនមានន័យថា វានឹងមិនអាចលេងបាននោះទេ ដែលនេះអាចមកពី Fortnite កំពុងធ្វើការក្នុងការនាំយក ហ្គេមរបស់ខ្លួនអាចលេងលើ ម៉ូឌែលថ្មីៗជាច្រើនបន្ថែមទៀតផងដែរ។ ជាក់ស្តែង ក្រលេកទៅមើល PUBG ឯណោះវិញ បានប្រកាសនូវ PUBG ជំនាន់ថ្មីដែលអាចលេងលើ ទូរសព្ទដែលមាន កម្លាំងម៉ាស៊ីនទាបដែលមាន RAM ទាបជាង 2 ជីហ្គាបៃបានផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: កម្មវិធី-ហ្គេម