CAMBO REPORT

Popup Advertising5 seconds

Xiaomi​ ចាប់​ផ្ដើម​បញ្ចេញ​ Android​ Q​ Open​ Beta​ ទៅឲ្យ​ Mi​ 9​ និង​ Redmi​ K20​ Pro​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ថ្មីៗកន្លងទៅនេះ Xiaomi បានប្រកាសប្រាប់ហ្វេនថា ខ្លួនបានចាប់ផ្ដើមបញ្ចេញ កំណែអាប់ដេត Android Q Open Beta ទៅឲ្យស្មាតហ្វូនម៉ូឌែល Mi 9 និង Redmi K20 Pro តាមរយៈការបង្ហោះអត្ថបទ នៅលើកម្មវិធីបណ្ដាញសង្គមចិន Weibo។ ក្រុមការងារ Xiaomi ក៏បានបញ្ជាក់ទុកមុនថា កំណែអាប់ដេតលក្ខណៈ Beta គឺមិនពេញលេញឡើយ ដូច្នេះយើងអាចប្រទះជួប បញ្ហាមិនប្រក្រតីច្រើន ហើយវាអាចផ្ដោតតាមជំនាន់ Android Q Beta 6 ដែលត្រូវបានបញ្ចេញដោយ Google ថែមទៀតផង។ សូមបញ្ជាក់ជាមុនថា នាពេលបច្ចុប្បន្ននេះ កំណែអាបដេតទៅកាន់ Android Open Beta គឺមានសម្រាប់ស្មាតហ្វូនជម្រើស Chinese Version តែប៉ុណ្ណោះ ដោយឡែកសម្រាប់ជម្រើស Global Version ត្រូវរង់ចាំពេលក្រោយៗទៀត។

 

ដោយសារតែកំណែ Open Beta មិនមានស្ថេរភាពល្អ ដូចចេញជាផ្លូវការ ហេតុនេះហើយ សូមកុំព្យាយាមដំឡើង នៅលើស្មាតហ្វូន ដែលកំពុងប្រើប្រចាំថ្ងៃ លុះត្រាតែលោកអ្នក ចង់សាកល្បងអ្វីថ្មីៗ បានមុនអ្នកដទៃទៀត។ ទោះបីជាយ៉ាងណា Xiaomi មិនបានបញ្ជាក់ប្រាប់ថា Android Q Open Beta គឺដំណើរការដោយស្បែក MIUI 10 ឬ MIUI 11 នោះទេ ប៉ុន្ដែត្រូវបានគេរំពឹងទុកថា អាចនឹងនៅប្រើប្រាស់ MIUI 10 ដដែល ហើយទោះតែចេញជាសាធារណៈ ទើបបញ្ចេញស្បែក MIUI 11 រួមជាមួយគា្នតែម្ដង។ 

 

លើសពីនេះទៅទៀត ម្ចាស់ស្មាតហ្វូន Mi 9 និង Redmi K20 Pro ទាំងអស់ នឹងមិនទទួលបាន កំណែអាប់ដេតទៅ Android Q Open Beta ដោយស្វ័យប្រវត្តិនោះទេ ប៉ុន្ដែតម្រូវឲ្យទាញយកមក ដំឡើងដោយខ្លួនឯង សូមចុចត្រង់នេះ ដើម្បីចូលទៅកាន់វេបសាយ ណែនាំអំពីរបៀបអាប់ដេត។ ប្រសិនបើលោកអ្នក មិនសូវទាន់ដឹងច្បាស់ អំពីការដំឡើងតាមរយៈ Fastboot mode ដូច្នេះគួរតែរង់ចាំពេលវា ចេញជាផ្លូវការ តែម្ដងទៅ ពីព្រោះពេលដំឡើងខុស អាចបណ្ដាលឲ្យ ស្មាតហ្វូនខូចបាន។

 

 

មុខងារផ្ដោតសំខាន់នៅលើ ប្រព័ន្ធប្រតិបត្តិការ Android Q គឺជាការជួយថែរក្សា សុវត្ថិភាពកម្រិតខ្ពស់ ដោយអ្នកប្រើប្រាស់ អាចអនុញ្ញាតឲ្យហាមឃាត់ កុំឲ្យកម្មវិធីណាមួយ ដឹងអំពីទីតាំងរបស់លោកអ្នក តាមរយៈការលួចប្រើប្រាស់ GPS នៅផ្ទៃខាងក្រោយ។ ខណៈពេលដែល កម្មវិធីណាមួយ កំពុងទាញយកទីតាំង, កំពុងប្រើមីក្រូហ្វូន ឬកំពុងថតកាមេរ៉ា ដូច្នេះអ្នកប្រើប្រាស់ នឹងឃើញមានសញ្ញា Icon ដាក់បង្ហាញឲ្យបានដឹង នៅលើរបារខាងលើ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: TME Tag: កម្មវិធី-ហ្គេម