CAMBO REPORT

Popup Advertising5 seconds

Meizu​ កំពុង​ត្រៀម​ប្រកាស​ចេញ​ Flyme​ 8.0​ នៅ​ថ្ងៃ​ទី​ 13​ សីហា​ ឆាប់​ៗខាង​មុខ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Flyme គឺជាស្បែកប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុនស្មាតហ្វូនចិន Meizu ដែលហាក់បីដូចជា EMUI របស់ Huawei និង MIUI របស់ Xiaomi អញ្ចឹងដែរ។ នាពេលថ្មីៗនេះ Meizu បានប្រកាសប្រាប់ថា Flyme 8.0 ជំនាន់ចុងក្រោយបង្អស់ នឹងត្រូវបានដាក់បង្ហាញ ចេញជាផ្លូវការ នៅថ្ងៃទី 13 ខែសីហាឆ្នាំ 2019 ហើយជាកំណែអាប់ដេត ខ្នាតធំ ថែមទៀតផង។ របាយការណ៍លេចធ្លាយ ដែលបានដាក់បង្ហាញ កាលពីមុនថា Flyme 8.0 គឺអាចនឹងចេញជាផ្លូវការ នៅចន្លោះខែតុលា និងខែធ្នូឯណោះ ប៉ុន្ដែ Meizu បានសម្រេចចិត្តប្រកាសចេញ លឿនជាងការរំពឹងទុក ទៅទៀត។

 

 

សម្រាប់ពេលឥឡូវនេះ អ្វីដែលយើងទទួលបាន គឺរូបភាពជាលក្ខណៈ Poster ដោយដាក់បង្ហាញអំពី យានអវកាស កំពុងធ្វើដំណើរយ៉ាងលឿន និងចង់បង្ហើបប្រាប់ថា កំណែអាប់ដេត ទៅកាន់ជំនាន់ក្រោយនេះ ត្រូវបានផ្ដោតសំខាន់ ទៅលើការធ្វើឲ្យផ្ទាំង UI មានល្បឿនលឿនជាងមុន និងមានស្ថេរភាពល្អផងដែរ។ ទោះបីជាយ៉ាងណា បើយោងទៅតាម ពាក្យចចាមអារាម បានលើកឡើងមកថា មុខងារជាច្រើន ដែលមាននៅលើស្បែក Flyme 8.0 គឺសុទ្ធតែធ្លាប់មាន នៅលើស្បែក Flyme 7.3 រួចអស់មកហើយ ក៏ប៉ុន្ដែ Meizu បានសន្យាថានឹងធ្វើឲ្យ UI កាន់តែរលូនជាងមុនទៀត។ នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូន Meizu កំពុងដំណើរការ នៅលើស្បែក Flyme 7.3 ដែលមានភ្ជាប់មកនូវ មុខងារ Meizu Pay ស្រដៀងគ្នាទៅនឹង Samsung Pay ឬ Apple Pay សម្រាប់ទូទាត់ប្រាក់ តាមរយៈស្មាតហ្វូន និងមុខងារផ្សេងៗទៀតដូចជា DC Dimming, Shutdown Wake 3.0, Smart Free 3.0, Resource Manager 2.0, Memory compression 2.0។ល។ 

 

 

របាយការណ៍មួយចំនួន បានចុះផ្សាយថា Flyme 8.0 អាចនឹងទទួលរូប Icon រចនាបថថ្មីឡើងវិញ ខណៈពេលដែលរបារបញ្ជា Navigation Bar និងរបារខាងលើ Status Bar ត្រូវបានកែសម្រួល ផងដែរ។ គួរឲ្យសោកស្ដាយ អ្វីដែលយើងទទួលបាន គឺមានតែប៉ុណ្ណឹងទេ ដូច្នេះសូមប្រិយមិត្តអ្នកអាន មេត្ដារង់ចាំរហូតដល់ ថ្ងៃប្រកាសជាផ្លូវការតែម្ដង ទើបអាចដឹងអំពី ព័ត៌មានបន្ថែមទៀត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: TechGenyz Tag: កម្មវិធី-ហ្គេម