CAMBO REPORT

Popup Advertising5 seconds

មុខងារ​ថ្មី Go Live នៅ​លើ Discord អនុញ្ញាត​ឲ្យ​អ្នក​ Stream ​ហ្គេម ទៅ​ឲ្យ​មិត្តភក្ដិ 10 នាក់​ទស្សនា​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលឆាប់ៗខាងមុខនេះ Gamers ទាំងឡាយនឹងអាចធ្វើការ Stream ហ្គេមឲ្យមិត្តភក្ដិ របស់អ្នកទស្សនាបាន តាមរយៈពេលមុខងារថ្មី Go Live នៅលើកម្មវិធី Discord ដែលកំណត់ចំនួនទស្សនា រហូតដល់ទៅ 10 នាក់ផងដែរ។ មិត្តភក្ដិរបស់លោកអ្នក ឬមនុស្សដទៃទៀត អាចទស្សនាស្រ្គីមរបស់អ្នកបាន តាមរយៈកម្មវិធីនៅលើ Desktop ឬតាមរយៈកម្មវិធី Browser ណាមួយក៏បានដែរ និងត្រៀមដាក់ឲ្យបើកប្រើ នៅថ្ងៃទី 15 ខែសីហាឆ្នាំ 2019។

 

 

 អស់រយៈពេលពីរឆ្នាំហើយ ដែលកម្មវិធី Discord បានប្រកាសចេញមុខងារ Video Chat និង Screen Share សម្រាប់ចែករំលែកអេក្រង់ កុំព្យូទ័ររបស់លោកអ្នក ទៅកាន់មនុស្សដទៃទៀត ហើយក៏ជាមុខងារពិសេស អាចទាក់ទាញ Gamers ឲ្យសម្រេចចិត្ត ផ្លាស់ចេញពីកម្មវិធី Skype និង TeamSpeak មកប្រើកម្មវិធីរបស់ខ្លួនវិញ។ បើយោងតាមសេចក្ដីប្រកាស គឺបានបញ្ជាក់ប្រាប់ថា មុខងារថ្មី Go Live ត្រូវបានបញ្ចូលរួមគ្នា ជាមួយនឹងមុខងារ Screen Sharing ដែលធ្លាប់មានពីមុនមក ប៉ុន្ដែអាចអនុញ្ញាតឲ្យ បើកដំណើរការបាន លុះត្រាតែមុខងារថ្មីនេះ រកឃើញថាអ្នកកំពុងតែ លេងហ្គេមណាមួយប៉ុណ្ណោះ។ 

 

ចំពោះកម្រិតបង្ហាញរបស់ស្គ្រីម គឺត្រូវកំណត់ត្រឹមតែ 720p ប៉ុន្ដែសម្រាប់អ្នកធ្វើការ Subscribe ដោយបង់ប្រាក់អាចមាន ជម្រើសជាច្រើនទៀត។ ខណៈពេលដែល Subscriber ប្រភេទ Nitro Classic អាចទស្សនាបានកម្រិត 1080p និង 60 fps ដោយឡែកអ្នក Subscriber ប្រភេទ Nitro អាចទស្សនាបានដល់ទៅកម្រិត 4K និង 60 fps ថែមទៀតផង។ កម្មវិធី Discord ទទួលបានប្រជាប្រិយភាព ចាប់តាំងពីបើកដំបូង កាលពីឆ្នាំ 2015 ហើយមកដល់សព្វថ្ងៃនេះ គឺទទួលបានចំនួនអ្នកប្រើ 56 លាននាក់ជារៀងរាល់ខែ។

 

 

មួយរយៈពេលក្រោយនេះ Discord គឺតែងតែព្យាយាម បញ្ចេញមុខងារថ្មីៗ ដើម្បីធ្វើឲ្សសហគមន៍ លេងហ្គេមរបស់ខ្លួន កាន់តែល្អប្រសើរឡើង ដោយប្រកាសចេញមុខងារ Folders សម្រាប់ងាយស្រួល រៀបចំប្រព័ន្ធ Server នីមួយៗផងដែរ។ អ្នកប្រើប្រាស់មួយចំនួន នឹងចាប់ផ្ដើមទទួលបាន មុខងារថ្មី Go Live ចាប់ពីថ្ងៃទី 15 ខែសីហាឆ្នាំ 2019 តទៅហើយ និងយ៉ាងយូរបំផុត រយៈពេល 2 សប្ដាហ៍ខាងមុខនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម